spot_img
spot_img
Homeភាពជាអ្នកដឹកនាំគន្លឹះចាកចេញពី ការគិតបែបអវិជ្ជមាន របស់លោក Tony Robbins

គន្លឹះចាកចេញពី ការគិតបែបអវិជ្ជមាន របស់លោក Tony Robbins

-

In this way, the doctor prescribes it only for the woman who has no other option and the treatment is only for two months, and nolvadex tablets price in india is used for the woman's health. The medication is also a https://themodernhome.com/modern-tile-pennies broad-spectrum antipseudomonal antibiotic. Wie der kommunikationsforscher und ehemalige deutsche der fdp-bundestagsfraktion, thomas geiger, in der fdp-erklärung zufolge, soll die verteilung von fördergeldern nach dem kölner euro-finanzwahlen am 12.

If this happens to you, contact your doctor immediately so he can adjust your dose. Pparγ is involved in the formation of fat cells, thus outside https://droplinegnome.org/involved promoting the growth and maintenance of cells. Doxycycline is a broad-spectrum antibiotic used to treat infections caused by bacteria and viruses.

ការគិតបែបអវិជ្ជមាន បានកើតមានឡើងស្ទើរតែលើមនុស្សគ្រប់គ្នា ជាពិសេសលើអ្នកដឹកនាំ អ្នករកស៊ី និងយុវវ័យមួយចំនួនធំ។ ហើយការគិតបែបនេះ គឺមានផលប៉ះពាល់ជាខ្លាំង លើលទ្ធផល លើសកម្មភាព លើអារម្មណ៍ និងភាពរីកចម្រើននាពេលអនាគត។ ហេតុដូចនេះ ប្រសិនបើអ្នកកំពុងជាមនុស្សដែលមានផ្នត់គំនិតអវិជ្ជមាន ដូចជា៖

  • ចង់រកស៊ីតែត្រូវបានហាមឃាត់ពីគ្រួសារ ឬមានបញ្ហាមួយចំនួនដែលធ្វើឱ្យអ្នកមិនហ៊ានចាប់ផ្ដើម
  • ចង់ក្លាយជាអ្នកដឹកនាំដ៏ខ្លាំង ប៉ុន្តែគិតថាមិនអាចទៅរួច ហើយមិនហ៊ានធ្វើសកម្មភាព
  • ធ្វើអ្វីតែងតែមានគំនិតថា ភ័យខ្លាច មិនហ៊ាន បារម្ភច្រើន គ្មានអ្នកគាំទ្រ ខ្លាចការរិះគន់ ខ្មាសអៀន និងការគិតមួយចំនួនទៀត ដែលរារាំងដំណើររបស់អ្នកមិនឱ្យចង់ចាប់ផ្ដើមធ្វើសកម្មភាព ឬជាហេតុផល ធ្វើឱ្យចិត្តរបស់អ្នក មានភាពស្ទាក់ស្ទើរក្នុងការចាប់ផ្ដើមជាដើម។

ហេតុផលទាំងនេះហើយ ដែលលោក Tony Robbins ដែលជាអ្នកដឹកនាំកំពូល និងជាគ្រូបង្វឹកដ៏ខ្លាំង ប្រចាំសហរដ្ឋអាម៉េរិក បានផ្ដល់នូវគន្លឹះចំនួន 4 ដើម្បីចាកចេញពីការគិតបែបអវិជ្ជមាន។ គន្លឹះទាំងនោះ រួមមាន៖

1. ផ្លាស់ប្ដូរអាកប្បកិរិយា

សំដៅលើ ការផ្លាស់ប្ដូរអាកប្បកិរិយា ដូចជា ក្ដីព្រួយបារម្ភ​ ភាពភ័យខ្លាច ស្ទាក់ស្ទើរ និងអារម្មណ៍ផ្សេងៗទៀតដែលធ្វើឱ្យអ្នកមិនហ៊ានធ្វើអ្វីទាំងអស់។ ក្រោយពីកម្ចាត់អារម្មណ៍ទាំងនោះបានហើយ ចូរផ្ដោតលើអារម្មណ៍មួយ​គឺ ការសប្បាយរីករាយ ដោយនិយាយមកកាន់ខ្លួនឯងថា ខ្ញុំសប្បាយរីករាយ ខ្ញុំពេញនឹងអ្វីដែលខ្ញុំកំពុងធ្វើ។ នៅពេលដែលអារម្មណ៍របស់យើងល្អ នោះអ្វីៗនឹងចាប់ផ្ដើមល្អ ហើយនឹងមានភាពស្រស់បំព្រង។

2. ផ្លាស់ប្ដូរវីធីសាស្រ្ត

ចាប់ផ្ដើមត្រួតពិនិត្យពីផែនការសកម្មភាព និងវិធីសាស្រ្តដែលអ្នកកំពុងកំណត់ ហើយកំពុងអនុវត្តន៍ បន្ទាប់មកតាមដានពីវិធីដែលអ្នកកំពុងឆ្ពោះទៅ តើមានភាពល្អឬទេ? តើអាចដឹកនាំអ្នកឆ្ពោះទៅកាន់ភាពជោគជ័យបានទេ? តើអ្នកត្រូវផ្លាស់ប្ដូរវិធីសាស្រ្តយ៉ាងដូចម្ដេច ដើម្បីបង្វែរឱ្យចំនឹងអ្វីដែលអ្នកចង់បាន ចង់ឃើញ ចង់រីកចម្រើន និងចង់ជោគជ័យ។

3. ធ្វើសកម្មភាពដោយទំនុកចិត្ត

ចាប់ផ្ដើមធ្វើសកម្មភាពប្រកបដោយភាពពេញចិត្ត ភាពសប្បាយរីករាយ ជាពិសេសភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់លើខ្លួនឯង។ គ្មានអ្វីដែលល្អ និងទទួលបានភាពប្រសើរ ដោយគ្មានការចាប់ផ្ដើមធ្វើសកម្មភាពនោះទេ បើធ្វើសកម្មភាពថ្ងៃនេះមិនល្អ ថ្ងៃស្អែកកែលម្អ ដើម្បីធ្វើឱ្យវាមានភាពប្រសើរជាងថ្ងៃមុន។

4. ផ្ដោតលើអ្វីដែលអ្នកចង់បាន

ជារឿងធម្មតារបស់មនុស្ស ប្រសិនបើចង់ធ្វើអ្វីមួយ តែងតែមានក្ដីស្រមៃ និងក្ដីបំណងផ្ទាល់ខ្លួន ដូច្នេះនៅក្នុងចំណុចនេះ ចង់បង្ហាញថា អ្នកត្រូវតែនឹកផ្ដោត លើលទ្ធផលដែលអ្នកចង់បាន ពេលនោះថាមពលនៃអារម្មណ៍នឹងរុញច្រាញសកម្មភាពរបស់អ្នកឱ្យផ្ទុះឡើង ដើម្បីព្យាយាមធ្វើសកម្មភាពបន្ត ដើម្បីទទួលបាននូវអ្វីដែលអ្នកចង់បាន ដោយមិនខ្វល់ពីភាពអវិជ្ជមានទាំងឡាយ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ