spot_img
spot_img
Homeទូទៅគន្លឹះចៀសវាងព័ត៌មានក្លែងក្លាយសម្រាប់ម្ចាស់អាជីវកម្ម

គន្លឹះចៀសវាងព័ត៌មានក្លែងក្លាយសម្រាប់ម្ចាស់អាជីវកម្ម

-

ព័ត៌មានក្លែងក្លាយភាគច្រើន ជាការបង្កើតរឿងរ៉ាវ ដើម្បីផ្សព្វផ្សាយក្នុងគោលបំណងរកលុយ ដោយហ៊ានសរសេរបំផ្លើសពីការពិត ដើម្បីធ្វើយ៉ាងណាឱ្យអ្នកអានជឿជាក់ថាវាជាការពិតទាំងស្រុងជាដើម។ ហើយព័ត៌មានក្លែងក្លាយ វាគឺមានប្រយោជន៍ចំពោះបុគ្គលដែលទទួលបានលុយពីការផ្សព្វផ្សាយ ប៉ុន្តែវាមិនមានប្រយោជន៍ដល់ម្ចាស់អាជីវកម្មទេ ពេលខ្លះអាចធ្វើឱ្យម្ចាស់អាជីវកម្មរងផលប៉ះពាល់ធ្ងន់ទៀតផង។

ហេតុផលនេះហើយ ម្ចាស់អាជីវកម្មគួរតែឈ្វេងយល់បន្ថែម ដើម្បីចៀសវាងពីប្រភពព័ត៌មានក្លែងក្លាយ និងវិធីដោះស្រាយចំពោះព័ត៌មានទាំងនោះ។

របៀបដែលព័ត៌មានក្លែងក្លាយជះឥទ្ធិពលក្នុងអាជីវកម្ម

ទី1. ពិបាកសម្រេចចិត្តក្នុងការជ្រើសរើសទីតាំងដើម្បីបើកសាខាថ្មី ពីព្រោះមានព័ត៌មានមួយចំនួនថា ទីតាំងថ្មីដែលអ្នកចង់បើកសាខាថ្មីនោះ ជាតំបន់សេដ្ឋកិច្ចមិនល្អ​និងប្រជាជនគ្មានការងារធ្វើជាដើម។ ហើយបែរជាផ្សាយថានៅតំបន់ផ្សេងទើបជាសេដ្ឋកិច្ចល្អ ទាំងដែលគ្មានប្រភព និងមានទិន្នន័យច្បាស់លាស់ដែលមិនអាចជឿជាក់បាន។

ទី2. សម្រេចចិត្តខុសស្ទើគ្រប់យ៉ាង ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ។ ការសម្រេចចិត្តជារឿងមួយសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្ម ដូច្នេះការបរាជ័យក្នុងការស្វែងរកការពិតដែលបង្កគ្រោះថ្នាក់ដល់ម្ចាស់អាជីវកម្ម ដោយអាចប្រើព័ត៌មានខុស ដែលនាំឱ្យមានការសម្រេចចិត្តខុស ហើយអាចធ្វើឱ្យខូចក្រុមហ៊ុនក៏ថាបាន។

ដំណោះស្រាយ

ម្ចាស់អាជីវកម្ម ត្រូវតែឈ្វេងយល់ និងសួរសំណួរខាងក្រោម ដើម្បីរិះគិតបន្ថែម៖

ទី1. តើព័ត៌មាននោះជាព័ត៌មានថ្មីៗឬកាលពីឆ្នាំមុន ហើយទាន់សម័យកាលដែរឬទេ?

ទី2. តើព័ត៌មាននោះ មានសារៈសំខាន់ និងពាក់ព័ន្ធយ៉ាងដូចម្តេច ចំពោះអាជីវកម្មរបស់យើង?

ទី3. តើយើងស្វែងរកព័ត៌មានពីប្រភពផ្សេងក្រៅពីព័ត៌មានដែលយើងបានឃើញនោះហើយឬនៅ?

ទី4. តើយើងបានស្គាល់ពីប្រភពនៃព័ត៌មាននោះច្បាស់លាស់ទេ?

ទី5. តើមានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រថា ព័ត៌មាននោះពិតជាមានទិន្នន័យច្បាស់លាស់ អាចជឿជាក់បានទេ?

ទី6. តើរបៀបសរសេរផ្សាយនោះ មានលក្ខណៈអព្យាក្រឹត្យដោយមិនលំអៀងដែរឬទេ?

ទី7. តើយើងបានទៅមើលភាពពិតជាក់ស្ដែងឬនៅ ដើម្បីមើលឃើញដោយភ្នែក ក្នុងការបញ្ជាក់ថា ព័ត៌មាននោះពិតឬមិនពិត?

ជារួមមក ក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលទទួលបានព័ត៌មានដែលគេបានផ្សព្វផ្សាយលើបណ្ដាញសង្គមនានា ដោយដឹងថា តើគេផ្សាយក្នុងនៅគោលបំណងអ្វី? បន្ទាប់មកត្រូវរិះគិតពិចារណាឱ្យបានលំអិតមុននឹងចាប់ផ្ដើមសម្រេចចិត្តសាកល្បងធ្វើអ្វីមួយ ដោយជឿជាក់លើព័ត៌មានទាំងនោះ។

 

ប្រភព៖ https://www.marketingoops.com/exclusive/how-to/how-business-deal-with-fake-news/

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ