spot_img
spot_img
Homeអចលនវត្ថុគន្លឹះនៃការបង្វិលលុយដើម្បីទិញអចលនទ្រព្យ

គន្លឹះនៃការបង្វិលលុយដើម្បីទិញអចលនទ្រព្យ

-

បើសិនជាអ្នកគ្មានលុយតើអ្នកគួរធ្វើបែបណាដើម្បីមានលុយទិញដីបាន? វាគឺជាសំណួរមួយដែលមានភាពស្មុគស្មាញ ពិបាកគិត និង ពិបាកនៅក្នុងការស្វែងរកប្រាក់ដើម្បីបង្វិលទៅលើវិស័យអចលនទ្រព្យ នៅពេលដែលអ្នកត្រូវការទិញដីតែមិនមានលុយគ្រប់គ្រាន់។នៅក្នុងថ្ងៃនេះអ្នកនឹងបានយល់ច្បាស់ពីការបង្វិលលុយដើម្បីទិញដី ពីលោក​ សន សៀប ជាអគ្គនាយក​ក្រុមហ៊ុន និងជាស្ថាបនិកក្រុមហ៊ុន Key Real Estate Co., Ltd ​។

បើតាម​ប្រសាសន៍​លោក​ សន សៀប អ្នកទាំងអស់គ្នាអាចទិញដីឬអចលនទ្រព្យនោះបានតាមរយៈការបង្វិលលុយពីធនាគារ ក្រុមគ្រួសារ អ្នកដទៃ ឬវិនិយោគិនមួយចំនួនទៀតដែលអ្នកគិតថាពួកគេនឹងមានធនធានគ្រប់គ្រាន់ដើម្បីឲ្យអ្នកខ្ចី។ ការទិញដីអ្នកត្រូវមើលទៅលើឱកាស ថាដីនោះអាចនឹងទទួលបានប្រាក់ចំណេញប៉ុណ្ណានៅពេលដែលអ្នកធ្វើការវិនិយោគទៅលើវា។ បើសិនជាអ្នកគិតថាការវិនិយោគទៅលើអចលនទ្រព្យដែលអ្នកជ្រើសរើសនោះមានអំណោយផលល្អ និង ទទួលបានផលចំណេញច្រើន មានន័យថាអ្នកអាចមានលិទ្ធភាពក្នុងការទៅខ្ចីប្រាក់ពីធនាគារ ឬ ទៅខ្ចីប្រាក់ពីវិនិយោគិនផ្សេងទៀតដើម្បីយកលុយនោះទៅទិញដីដែលអ្នកគិតថាចំណេញ។ការគិតហ្មត់ចត់បែបនេះនឹងធ្វើឲ្យអ្នកខ្លួនឯងចំណេញហើយថែមទាំងធ្វើឲ្យអ្នកដែលផ្ដល់កម្ចីដល់អ្នកក៏ចំណេញដូចគ្នាដែរ។ ដូចនេះអ្នកត្រូវចេះចាប់យកឱកាស ចេះមើលកាលៈទេសៈ ចេះវិភាគឲ្យបានល្អិតល្អន់ ហើយអ្នកក៏ត្រូវតែមានលុយនៅក្នុងដៃដែរ ព្រោះថា បើអ្នកមានឱកាស តែគ្មានលុយ អ្នកនៅតែគ្មានឱកាសក្នុងការទិញអចលនទ្រព្យនោះដដែរ។ តែបើអ្នកមានលុយ ហើយមានឱកាសទៀតនោះមានន័យថាការវិនិយោគរបស់អ្នកនឹងដាក់ចុះដុះឡើងជាមិនខាន។យ៉ាងណាមិញ អ្នកក៏ត្រូវគិតគូរឲ្យបានច្បាស់លាស់ផងដែរមុនពេលដែលអ្នកយកលុយអ្នកដទៃមកបង្វិល ព្រោះថាការខ្ចីប្រាក់គេ មិនថាធនាគារ ឬ វិនិយោគិននោះទេ តែងមានកម្ចីល្អ និង កម្ចីមិនល្អ។កម្ចីមិនល្អគឺជាកម្ចីមួយដែលអ្នកយកប្រាក់ទៅវិនិយោគខាត រីឯកម្ចីល្អគឺជាកម្ចីដែលអ្នកយកលុយទៅវិនិយោគត្រូវ ឬវិនិយោគដែលទទួលបានប្រាក់ចំណេញច្រើន។ទាំងនេះគឺជាវិធីសាស្ត្រមួយដែលវិនិយោគិនជាច្រើនតែងទទួលបានជោគជ័យក្នុងការរកស៊ីទៅលើវិស័យអចលនទ្រព្យ  ដោយសារតែពួកគាត់មានភាពឈ្លាសវៃ និង មានភាពល្អិតល្អន់នៅពេលដែលគាត់ចង់ធ្វើការវិនិយោគទៅលើអ្វីមួយ មានន័យថាគាត់មានភាពវៃឆ្លាតក្នុងការបង្វិលលុយ និង ការប្រើប្រាស់លុយ។

 

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ