spot_img
spot_img
Homeភាពជាអ្នកដឹកនាំគន្លឹះពង្រឹងភាពជាអ្នកដឹកនាំរបស់លោក Brian Tracy

គន្លឹះពង្រឹងភាពជាអ្នកដឹកនាំរបស់លោក Brian Tracy

-

ភាពជាអ្នកដឹកនាំ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកដឹកនាំគ្រប់រូប ហេតុដូច្នេះដើម្បីធ្វើឱ្យក្លាយជាអ្នកដឹកនាំដ៏ខ្លាំងបាន លុះត្រាតែមានភាពជាអ្នកដឹកនាំខ្លាំងដែរ។ ហេតុផលនេះហើយ ទើប លោក Brian Tracy ដែលជាជំនាញលើភាពជោគជ័យក្នុងការដឹកនាំ នៅសហរដ្ឋអាម៉េរិក បានចែករំលែកនូវគន្លឹះ 3 ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ ដូចខាងក្រោម៖

1. បន្តការរៀន និងអភិវឌ្ឍន៍

អ្នកដឹកនាំខ្លាំង គឺសុទ្ធតែជាអ្នកអាន និងជាអ្នកបន្តការរៀនសូត្រឥតឈប់ឈរ​ ដើម្បីទទួលបានចំណេះដឹងថ្មីៗ ក្នុងការពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែមានភាពរីកចម្រើនជានិរន្ត។

2. ផ្ដោតលើភាពជាអ្នកដឹកនាំដ៏មានគុណភាព

មានន័យថា អ្នកដឹកនាំត្រូវតែសិក្សា និងផ្ដោតលើសកម្មភាព ក៏ដូចជារៀនសូត្រ និងពង្រឹងសមត្ថភាព ដោយធ្វើយ៉ាងណាកែតម្រូវកំហុសឆ្គង បំពេញចំណុចខ្វះខាត ដើម្បីធ្វើឱ្យភាពជាអ្នកដឹកនាំផ្ទាល់ខ្លួនកាន់តែមានគុណភាពខ្ពស់។ ហើយក្នុងចំណុចនេះ មាន3គោលការណ៍ ដើម្បីធ្វើឱ្យភាពជាអ្នកដឹកនាំកាន់តែមានគុណភាព រួមមាន៖

ទី1. មិនសំខាន់ថា អ្នកមកពីទីកន្លែងណានោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺទីកន្លែងណាដែលអ្នកនឹងបន្តដំណើរឆ្ពោះទៅមុខ៖ មានន័យថា ចូរអ្នកកុំខ្វល់ពីរឿងរ៉ាវដែលអ្នកបានធ្វើឱ្យមានកំហុសនៃការដឹកនាំកាលពីអតីតកាល ប៉ុន្តែត្រូវខ្វល់ខ្វាយពីរឿងអនាគត ដោយធ្វើយ៉ាងណាឱ្យការដឹកនាំកាន់តែមានភាពប្រសើរឡើង។

ទី2. ប្រសិនបើអ្នកចង់ធ្វើឱ្យជីវិតខ្លួនឯងទទួលបានភាពប្រសើរ អ្នកត្រូវតែធ្វើឱ្យខ្លួនឯងមានភាពប្រសើរ៖ មានន័យថា ប្រសិនបើអ្នកចង់ធ្វើឱ្យភាពជាអ្នកដឹកនាំរបស់អ្នកកាន់តែមានគុណភាពល្អ ចូរពង្រឹងការគិត​ អ្វីដែលអ្នកត្រូវការ ការយកចិត្តទុកដាក់ និងចំណុចផ្សេងទៀតដែលពាក់ព័ន្ធនឹងការដឹកនាំ អ្នកត្រូវតែធ្វើវាឱ្យមានភាពល្អ និងយកទៅអនុវត្តន៍ជាមួយនឹងមនុស្សជុំវិញ។

ទី3. អ្នកអាចរៀនពីអ្វីគ្រប់យ៉ាងដែលអ្នកចង់រៀន៖ មានន័យថា បើអ្នកចង់ក្លាយជាអ្នកអ្វី អ្នកក៏អាចក្លាយជាបែបនោះដែរ។ អ្នកដឹកនាំ ដឹងនូវអ្វីដែលពួកគេចង់បាន បន្ទាប់មកកំណត់វាជាគោលដៅ ដើម្បីធ្វើឱ្យវាកើតឡើងបាន។

3. ពង្រឹងការដឹកនាំឱ្យមានឥទ្ធិពលខ្លាំង

ដើម្បីអាចក្លាយជាអ្នកដឹកនាំដ៏មានឥទ្ធិពលបាន ចូរអនុវត្តន៍នូវដំណាក់កាលដូចខាងក្រោម៖

ទី1. បង្កើនគុណតម្លៃផ្ទាល់ខ្លួនឱ្យបានខ្លាំង ដោយពង្រឹងនូវចំណុចខ្វះខាតដែលជាធាតុសំខាន់ក្នុងការធ្វើឱ្យភាពជាអ្នកដឹកនាំកាន់តែខ្លាំង។

ទី2. ជ្រើសរើសការធ្វើសកម្មភាពណាដែលជាកត្តាជំរុញឱ្យភាពជាអ្នកដឹកនាំរបស់អ្នកកាន់តែមានភាពរីកចម្រើនកាន់តែលឿន។

ទី3. ចាប់ផ្ដើមធ្វើអ្វីដែលអ្នកត្រូវការបន្ថែម៖ មានន័យថា អ្នកត្រូវតែរៀន ត្រូវតែពង្រឹងលើចំណេះដឹង និងជំនាញផ្សេងទៀតដែលអ្នកត្រូវការបន្ថែម ដើម្បីអាចក្លាយជាអ្នកដឹកនាំដ៏ល្អបាន។

ទី4. បញ្ឈប់ការអ្វីមួយដោយទាំងអស់គ្នា៖ មានន័យថា រឿងមួយចំនួនមិនចាំបាច់ ត្រូវការមនុស្សទាំងអស់គ្នាដើម្បីធ្វើរួមគ្នា ឬសម្រេចរួមគ្នានោះទេ ដូច្នេះត្រូវកំណត់អាទិភាពមុខតំណែង ទំនួលខុសត្រូវ និងជ្រើសរើសអ្នកពាក់ព័ន្ធណាដែលអាចជួយទៅតាមផ្នែកនីមួយៗដែលយើងបានកំណត់។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ