spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងគន្លឹះសំខាន់ ដើម្បីធ្វើទីផ្សារជាវីដេអូ

គន្លឹះសំខាន់ ដើម្បីធ្វើទីផ្សារជាវីដេអូ

-

ការធ្វើទីផ្សារជាវីដេអូ (Video Marketing) គឺជាការប្រើប្រាស់វីដេអូដើម្បីប្រម៉ូត និងធ្វើទីផ្សារឱ្យកាន់តែធំទូលាយលើផលិតផលឬសេវាកម្មរបស់យើង បង្កើនការចូលរួមនៅលើប្រព័ន្ធផ្សព្វផ្សាញតាមអនឡាញ ការបង្ហាញក៏ដូចជាណែនាំដល់អតិថិជនឱ្យកាន់តែច្បាស់ពីការប្រើប្រាស់ ឬយល់ពីផលិតផលសេវាកម្មរបស់យើង និងទាក់ទាញអតិថិជនថ្មីៗបន្ថែម។

សារៈសំខាន់ នៃការធ្វើទីផ្សារជាវីដេអូ

  • ជាយុទ្ធសាស្រ្តទីផ្សារមួយដែលមានប្រសិទ្ធភាពខ្លាំងជាងគេ
  • អាចទាញចំណាប់អារម្មណ៍អតិថិជនបានលឿន ហើយងាយនឹងសម្រេចចិត្តទិញ
  • អតិថិជនងាយយល់ពីការប្រើប្រាស់ ក៏ដូចជាយល់ពី តើអ្វីជាផលិតផលសេវាកម្មរបស់យើង?
  • ជាជំនួយដ៏សំខាន់ដល់ក្រុមអ្នកលក់ ក្នុងការជំរុញការលក់
  • ទទួលបានអតិថិជនថ្មីៗជាបន្តបន្ទាប់ តាមប្រព័ន្ធអនឡាញ

ប្រភេទនៃការធ្វើទីផ្សារជាវីដេអូ ដែលម្ចាស់អាជីវកម្មគ្រប់រូប ត្រូវឈ្វេងយល់

1. Demo Videos៖ ជាការបង្កើតវីដេអូសាកល្បង ដូចជា បង្ហាញពីរបៀបដែលផលិតផលរបស់យើងដំណើរការ របៀបប្រើប្រាស់ ការបើកបង្ហាញ (Unboxing) និងប្រើសាកល្បងផលិតផលសេវាកម្មនោះបង្ហាញដល់អ្នកទស្សនា។

2. Brand Videos៖ ជាការបង្កើតវីដេអូ ដើម្បីបង្ហាញពីគុណតម្លៃ ទស្សនវិស័យ បេសកកម្ម និងបង្ហាញពីផលិតផលសេវាកម្មរបស់ក្រុមហ៊ុន ក្នុងគោលបំណងកសាងកេរ្តិ៍ឈ្មោះ​ ពង្រឹងភាពខ្លាំងនៅក្នុងក្រុមហ៊ុនទាំងមូល និងទាក់ទាញចំណាប់អារម្មណ៍អតិថិជនគោលដៅ។

3. Event Videos៖ មានន័យថា នៅពេលក្រុមហ៊ុនមានការបង្កើតកម្មវីធីអ្វីមួយសម្រាប់ក្រុមហ៊ុនទាំងមូល ដូចជាការសម្ពោធ ទស្សនកិច្ច ការជួបជុំក្រុមតំណាងចែកចាយឬដៃគូសហការជាដើម បន្ទាប់មកចាប់ផ្ដើមយកវីដេអូដែលបានថតអំពីទិដ្ឋភាពសំខាន់ៗនៅក្នុងកម្មវិធីនោះ បង្កើតជាវីដេអូមួយដ៏គួរជាទីចាប់អារម្មណ៍ ដើម្បីផ្សព្វផ្សាយបន្ត ក្នុងគោលបំណងទាញចំណាប់អារម្មណ៍អ្នកទស្សនាមកចាប់អារម្មណ៍កេរ្តិ៍ឈ្មោះឬម៉ាកសញ្ញាក្រុមហ៊ុន និងផលិតផលសេវាកម្មរបស់យើង។

4. Expert Interviews៖ ជាវីដេអូដែលអ្នកជំនាញ ឬអ្នកដឹកនាំនៅក្នុងវិស័យណាមួយ ដើម្បីធ្វើជាវីដេអូណែនាំពីផលិតផលសេវាកម្មរបស់យើងទៅកាន់អ្នកទស្សនា (ចំណាំ៖ អ្នកជំនាញនោះ ត្រូវតែជាបុគ្គលដែលអាចទាញទំនុកចិត្ត និងភាពជឿជាក់ទៅកាន់អតិថិជនរបស់យើងបាន) ។

5. Educational or How-To Videos៖ ជាវីដេអូណែនាំ ឬបង្រៀនអ្វីមួយថ្មី ដែលអាចជួយឱ្យអតិថិ យល់ច្បាស់ពីអាជីវកម្មរបស់យើង និងជាដំណោះស្រាយមួយដ៏សំខាន់ដែលអតិថិជនត្រូវការ ហើយវីដេអូនេះ ត្រូវធានាថា ក្រុមអ្នកលក់ អាចយកប្រើការបាននៅក្នុងការលក់ និងការផ្ដល់សេវាកម្មដល់អតិថិជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

6. Explainer Videos៖ ជាការបង្កើតវីដេអូដែលផ្ដល់ដំណោះស្រាយ និងជាការពន្យល់នូវហេតុផលសំខាន់ៗ ដែលអតិថិជនហ៊ានសម្រេចចិត្តប្រើប្រាស់ផលិតផលសេវាកម្មរបស់យើង ហើយវាក៏ជាការបង្ហាញពីបញ្ហាអតិថិជន និងធ្វើឱ្យអតិថិជនយល់ពីអ្វីដែលយើងបានបង្ហាញ ហើយគាត់ត្រូវការផលិតផលសេវាកម្មរបស់យើង។

7. Animated Videos៖ ជាវីដេអូបង្ហាញអ្វីដែលយើងកំពុងលក់ កំពុងផ្ដល់សេវាកម្ម និងជាការធ្វើឱ្យអតិថិជនយល់ច្បាស់ពីផលិតផលសេវាកម្មរបស់យើង តាមរយៈការធ្វើវីដេអូដែលមានសម្លេង ហើយមានអក្សរលោតតាមក្រោយ ដោយអមជាមួយរូបភាពជីវចលជាដើម ដែលបង្ហាញពីចលនាមួយមានភាពទាក់ទាញ។

8. Case Study and Customer Testimonial Videos៖ វីដេអូបង្ហាញពីចំណាប់អារម្មណ៍ពេញចិត្តរបស់អតិថិជន ក្រោយពីបានប្រើប្រាស់ផលិតផលសេវាកម្មរបស់យើង។

9. Live Videos៖ ជាការ Live សម្ភាសន៍ ការបទបង្ហាញ ការបង្ហាញពីកម្មវីធីអ្វីមួយ និងការជំរុញទឹកចិត្តដល់អ្នកទស្សនាឱ្យ Comment សំណួរដែលពួកគាត់មានចម្ងល់ជាដើម។ ចំណុចនេះ ទាមទារឱ្យម្ចាស់អាជីវកម្មឈ្វេងយល់បន្ថែមពី Facebook live video ដែលមានគុណភាពខ្ពស់។

10. 360° & Virtual Reality Videos៖ ជាការបង្ហាញពីទិដ្ឋភាពជាក់ស្ដែង ដូចជាបង្ហាញពីទីតាំង កម្មវីធីសំខាន់ៗ និងរូបភាពផ្ទាល់ៗនៃផលិតផលឬការផ្ដល់សេវាកម្ម ដើម្បីបង្កើនភាពជឿជាក់ដល់អតិថិជន។

11. Augmented Reality (AR) Videos៖ ជាវីដេអូដែលបង្ហាញពីរូបភាពអ្វីមួយនៅក្នុងលំហរ ឬជារូបសិប្បនិមិត្ត ដែលប្រៀបដូចជារូបភាពពិតៗ។

12. Personalized Messages៖ ជាវីដេអូច្នៃប្រឌិតមួយ ដើម្បីបន្តការសន្ទនា ឬការឆ្លើយតបទៅនឹងអតិថិជនលើចម្ងល់ណាមួយ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ