spot_img
spot_img
Homeធុរកិច្ចគ្រាន់តែដាក់ដៃក្បែរម៉ាស៊ីន Pos ក៏អាចទូទាត់បាន តាមរយៈ PayBand ជាមួយ ធនាគារ អេស៊ីលីដា

គ្រាន់តែដាក់ដៃក្បែរម៉ាស៊ីន Pos ក៏អាចទូទាត់បាន តាមរយៈ PayBand ជាមួយ ធនាគារ អេស៊ីលីដា

-

ធនាគារអេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ខែ​មករា ឆ្នាំ1993 ដោយតាំង​នាម​ជា​អង្គការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ហើយនៅឆ្នាំ2003 ទើបប្ដូរឈ្មោះជាផ្លូវការមកជា ធនាគារ អេស៊ីលីដា ភីអិលស៊ី។ បើក្រឡេកមកទីផ្សារលើវិស័យធនាគារនៅកម្ពុជានាពេលបច្ចុប្បន្នកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអាចដណើមចំណែកទីផ្សារ និងបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់។​ ទោះយ៉ាងនាពេលថ្មីៗនេះ ធនាគារអេស៊ីលីដា កំពុងមានការបង្កើតថ្មីនូវរបៀបនៃការទូទាត់ គឺ PayBrand។

PayBand គឺជាឧបករណ៍ឌីជីថលសម្រាប់ទូទាត់ថ្មី ទំនើប និងងាយស្រួល ដោយគ្រាន់តែដាក់ដៃក្បែរម៉ាស៊ីន POS ឬអេធីអឹម contactless ដើម្បីធ្វើការទូទាត់ប្រាក់ ឬធ្វើប្រតិបត្តិការផ្សេងៗគ្រប់ប្រភេទជាការស្រេចជាមួយធនាគារអេស៊ីលីដា។

PayBandPayBandPayBand

បន្ថែមពីនេះ ដើម្បីទទួលបាន PayBand ដ៏ស្រស់ស្អាតនេះមួយដោយឥតគិតថ្លៃ រាល់ការដាក់ប្រាក់បញ្ញើចាប់ពី 1000ដុល្លារអាមេរិក ឬ 4លានរៀល ឬ 4ម៉ឺនបាត។ ដូច្នេះអ្នកអាចដាក់ប្រាក់បញ្ញើ ដើម្បីទទួលបាន PayBand មួយហ្វ្រីនៅគ្រប់សាខារបស់ធនាគារអេស៊ីលីដាទូទាំងប្រទេស។

អត្ថប្រយោជន៍នៃការប្រើប្រាស់ PayBand

លក្ខខណ្ឌតម្រូវនៃការប្រើប្រាស់ PayBand

  • ជានីតិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំ
  • អតិថិជនត្រូវមានគណនី (គណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ)
  • មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណផ្សេងៗដែលមានសុពលភាព
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ