spot_img
spot_img
Homeធុរកិច្ចជនជាតិឥណ្ឌាម្នាក់បានបង្កើតស្បែកជើងប៉ាតាដែលផលិតពីថង់ផ្លាស្ទិច មានតម្លៃ 100$ ក្នុងមួយគូ

ជនជាតិឥណ្ឌាម្នាក់បានបង្កើតស្បែកជើងប៉ាតាដែលផលិតពីថង់ផ្លាស្ទិច មានតម្លៃ 100$ ក្នុងមួយគូ

-

លោក Ashay Bhave ជាជនជាតិឥណ្ឌា មានអាយុ 23 ឆ្នាំ ជាអ្នកបង្កើតក្រុមហ៊ុនមួយឈ្មោះថា Thaely ដែលជាក្រុមហ៊ុនកែច្នៃកាកសំណល់ប្លាស្ទិករាប់រយគីឡូក្រាមទៅជាស្បែកជើងប៉ាតាដ៏ទាន់សម័យ ដែលមានតម្លៃរហូតដល់ 100$ ក្នុងមួយគូ។ ហើយក្រុមហ៊ុនកែច្នៃនេះ បានបើកដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ2021

Thaely

បុព្វហេតុនៃការបង្កើតក្រុមហ៊ុនកែច្នៃនេះឡើង

គំនិតនៃការបង្កើតក្រុមហ៊ុននេះ បានកើតមានឡើងនៅពេលដែលលោក Bhave កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (BBA) ក្នុងឆ្នាំ 2017 ។

ចំពោះការចង់បង្កើតក្រុមហ៊ុនកែច្នៃនេះ គឺលោក Bhave មានគោលបំណងចង់អភិវឌ្ឍន៍ស្បែកជើងប៉ាតាដែលផលិតមកប្រកបដោយក្រមសីលធម៌ និងប្រើតែសមាសធាតុកែច្នៃពីវត្ថុធាតុដើមនៃកាកសំណល់ប៉ុណ្ណោះ។ លើសពីនេះ គឺដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាថង់ប្លាស្ទីក និងជួយឱ្យបរិយាស្ថានមានសភាពល្អ។

តើស្បែកជើងប៉ាតាផ្លាស្ទិចនេះ ត្រូវបានផលិតដោយរបៀបណា?

លោក Bhave បានសហការជាមួយនឹងក្រុមហ៊ុនដឹកសំរាមមួយឈ្មោះថា Triotap Technologies ដោយចម្រាញ់យកតែសំរាមណាដែលគាត់ត្រូវការប៉ុណ្ណោះ។ បន្ទាប់មកកាកសំណល់ទាំងនោះ ក៏ត្រូវបានបម្លែងទៅជាស្បែកជើងប៉ាតា ដោយស្បែកជើងមួយគូត្រូវការថង់ចំនួន 10 និងដប ចំនួន 12 ហើយរបៀបផលិតគឺយកថង់ផ្លាស្ទិកនិងកាកសំណល់ទាំងឡាយដែលបានជ្រើសរើសទៅសម្អាតក្នុងទឹកក្ដៅដោយគ្មានជាតិគីមី និងបន្ទាប់មកសម្ងួតវាឱ្យស្ងួត ដោយប្រើបច្ចេកវិទ្យាកំដៅ។

ក្រោយពីថង់ត្រូវបានសម្ងួត បុគ្គលិកនៅក្នុងក្រុមហ៊ុននោះនឹងយកវាកាត់ឱ្យស្មើគ្នានិងគាបបញ្ចូលគ្នានៅក្នុងម៉ាស៊ីនកម្ដៅ។ ហើយប្លាសិ្ទកដែលបានគាបរួចត្រូវបានគេយកមកធ្វើជាតួស្បែកជើងប៉ាតាដែលមានឈ្មោះថា ThaelyTex រីឯបាតស្បែកជើងត្រូវបានផលិតចេញពីកម្ទិចកៅស៊ូដែលគេបោះចោល បន្ទាប់ពីនេះ បុគ្គលិកទាំងនោះចាប់ផ្ដើមប្រតិបត្តិការនៃការផលិត។ លើសពីនេះ ចំពោះប្រអប់ដាក់ស្បែកជើងវិញ គឺផលិតចេញពីក្រដាសកែច្នៃដោយកិនបញ្ចូលគ្នាជាមួយនឹងគ្រប់ធញ្ញជាតិ ហើយប្រសិនបើយើងបោះប្រអប់នេះនៅលើដីរយៈពេលពីរសប្ដាហ៍ វានឹងដុះកូនរុក្ខជាតិដោយខ្លួនឯង។ ទាំងនេះ ជាសកម្មភាពមួយដែលក្រុមហ៊ុនកែច្នៃស្បែកជើងពីសំរាម បានគិតគូរអំពីបរិយាស្ថាន។

ដើម្បីលម្អិតពីការផលិត សូមទស្សនាវីដេអូតាមតំណរLink នេះ ៖

https://www.youtube.com/watch?v=3X1z188hedw

សូមបញ្ជក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Thaely មានបុគ្គលិកសរុបចំនួន 170នាក់ និងអាចផលិតស្បែកជើងប៉ាតាបានចំនួនប្រហែល 15000គូរ ក្នុងមួយសប្ដាហ៍។ ហើយលក់ស្បែកជើងបានចំនួន 300គូក្នុងមួយខែដំបូងនៃការចាប់ផ្ដើម។

លក្ខណៈពិសេសនៃស្បែកជើងប៉ាតានេះ
  • អាចប្រើប្រាស់បានយូរដូចស្បែកជើងប៉ាតាផ្សេងដែរ ដោយអាចប្រើចន្លោះពី 2-3ឆ្នាំ
  • មានរូបរាងទាន់សម័យ ដែលមិនចាញ់ស្បែកជើងម៉ាកល្បីៗឡើយ
  • ស្បែក​ជើង​ប៉ាតា​នេះ​ បម្លែងជា​សាច់​ក្រណាត់ 100%
  • នៅពេលស្បែកជើងចាស់ឬខូច អតិថិជនរបស់ក្រុមហ៊ុន Thaely អាចយកមកកែច្នៃឡើងវិញបាន ដោយមានការបញ្ចុះតម្លៃបន្ថែមផងដែរ
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ