មនុស្សគ្រប់គ្នា សុទ្ធតែអាចជាអ្នកដឹកនាំទាំងអស់ ប៉ុន្តែអាចជាអ្នកដឹកនាំខ្លាំង ឬខ្សោយ វាអាស្រ័យលើខ្លួនយើងផ្ទាល់ លើការអភិវឌ្ឍន៍សមត្ថភាពក្នុងការដឹកនាំនោះ។ ជាពិសេសអ្នកដឹកនាំអាជីវកម្ម ឬដឹកនាំក្នុងកិច្ចការងារណាមួយ ថាតើខ្លួនឯង កំពុងស្ថិតនៅស្ថានភាពបែបណា? ជាអ្នកដឹកនាំខ្លាំង ឬជាអ្នកដឹកនាំខ្សោយ? តើធ្វើបែបណា ដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាអ្នកដឹកនាំខ្លាំង?
This increase in vascular tone, however, does not result in an increase in uterine contractility and has been considered to be a result of pg-induced vasoconstriction. Synthroid for sale gnc is a generic synthroid donde puedo comprar cialis sin receta manufactured by g.p.d. However, because the effects are temporary and occur during treatment, many patients continue to use the medication.
And when i’m on a long trip with nothing planned but a couple of days to see family and spend some time in the sun, it works perfectly for that. We are the only online store that https://jefbelgium.eu/about/board-2021 can deliver the taste of your favorite tea from all over the world at your convenience of your home. Department of justice said it is working with a private company to develop a.
ប្រសិនបើ អ្នកកំពុងតែមានផ្នត់គំនិតចង់ក្លាយជាអ្នកដឹកនាំខ្លាំង ចូរអ្នកឈ្វេងយល់ នូវជំនាញទាំង 8 ខាងក្រោមជាមុនសិន ពីព្រោះជំនាញទាំងនេះ ជាជំនាញដែលអ្នកដឹកនាំខ្លាំងៗ ចាំបាច់ត្រូវតែមាន។
1. គិតបែបយុទ្ធសាស្រ្ត
សំដៅលើការអភិវឌ្ឍបេសកកម្មដែលអ្នកចង់ឃើញ និងចាប់ផ្ដើមធ្វើសកម្មភាពដើម្បីសម្រេចបាននូវលទ្ធផលនោះ។ ហើយអ្នកគិតបែបយុទ្ធសាស្រ្តដ៏ល្អ មុននឹងអាចសម្រេចវាបាន គឺត្រូវគិតឱ្យឃើញជារូបភាពធំច្បាស់មួយនៅក្នុងខួរក្បាល និងមានព័ត៌មានលម្អិតបញ្ជាក់។
2. រៀបចំផែនការ និងប្រតិបត្តិការ
អ្នកដឹកនាំខ្លាំង តែងតែមានការរៀបចំឱ្យចេញជាផែនការនិងចាប់ផ្ដើមធ្វើសកម្មភាពលើផែនការនោះ ដោយស្របជាមួយនឹងបេសកកម្ម និងយុទ្ធសាស្រ្ត។
3. គ្រប់គ្រងមនុស្ស
អ្នកដឹកនាំខ្លាំង មិនមែនគ្រាន់តែជាអ្នកលើកទឹកចិត្ត និងជំរុញឱ្យមានគេអនុវត្តន៍តាមប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែ៖
- ចេះឈ្វេងយល់ពីបញ្ហាជុំវិញ បន្ទាប់មកដោះស្រាយ
- ពិភាក្សាជាមួយក្រុមការងារឱ្យកាន់តែជិតស្និត ដើម្បីជ្រើសរើសការសម្រេចចិត្តក៏ដូចជាដំណោះស្រាយដ៏ល្អប្រសើរមួយ
- ដឹងច្បាស់ពីតម្រូវការរបស់បុគ្គលិកនៅក្រោមបង្គាប់
- ធ្វើឱ្យបុគ្គលិកក្រោមបង្គាប់មានជំនឿ និងទំនុកចិត្ត
- បែងចែកតួនាទី ទំនួលខុសត្រូវបានច្បាស់លាស់ជាមួយបុគ្គលិក ថែមទាំងផ្ដល់ឱកាសច្រើនដល់បុគ្គលិក ទាំងការរៀនសូត្របន្ថែម ការសម្រេចចិត្ត និងការសាកល្បងធ្វើអ្វីថ្មីៗ
ដូច្នេះ នៅពេលអ្នកដឹកនាំធ្វើបែបនេះបាន នាំឱ្យការគ្រប់គ្រងបុគ្គលិកក៏កាន់តែងាយស្រួលផងដែរ។
4. ការបង្កើតថ្មី
អ្នកដឹកនាំ ត្រូវតែដឹងច្បាស់ពីរបៀបនៃការបង្កើតថ្មី និងរបៀបនៃការលើកទឹកចិត្តឱ្យបុគ្គលិកនៅក្រោមបង្គាប់ទាំងអស់មានការបង្កើតថ្មី ដោយកាន់តែល្អប្រសើរជាងមុននៅក្នុងស្ថាប័ន។
5. ជំនាញទំនាក់ទំនង
អ្នកដឹកនាំខ្លាំង ដឹងយ៉ាងច្បាស់ថា ជំនាញទំនាក់ទំនង គឺសំខាន់ណាស់ ដូច្នេះគាត់បានបង្វឹកខ្លួនឯងឱ្យមានជំនាញនេះ ដោយធ្វើជាអ្នកស្ដាប់ដ៏ល្អ ជាអ្នកសួរសំណួរដ៏ល្អ ជាអ្នកនិយាយដ៏ល្អ និងចេះបង្កើតចំណងទាក់ទងដ៏រឹងមាំជាមួយអ្នកពាក់ព័ន្ធដូចជាដៃគូសហការ ក្រុមការងារ និងអតិថិជន។
6. ជំនាញចរចា
អ្នកដឹកនាំខ្លាំង ចេះវិធីចរចាជាមួយមនុស្សបានយ៉ាងប្រសិទ្ធភាព។ ហើយដើម្បីចរចាបាន លុះត្រាតែ ស្គាល់ច្បាស់ពីអ្នកដែលត្រូវចរចា ចេះប្រើយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ចេះបង្កើតទំនាក់ទំនងល្អនិងផ្ដល់ទំនុកចិត្តដល់អ្នកដទៃ និងចេះគោរពសិទ្ធិអ្នកដទៃ។
7. ជំនាញដោះស្រាយបញ្ហា
អ្នកដឹកនាំខ្លាំង អាចព្យាករណ៍ពីបញ្ហាបានដឹងមុន និងមានការត្រៀមលក្ខណៈទុកជាមុន។ ជាពិសេស មានភាពបទបែនលឿន ដើម្បីដោះស្រាយបញ្ហានៅចំពោះមុខបានទាន់ពេលវេលា និងយ៉ាងមានប្រសិទ្ធិភាព។
8. ជំនាញគ្រូបង្វឹក
អ្នកដឹកនាំខ្លាំង មិនត្រឹមតែជាអ្នកដឹកនាំដ៏ល្អតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រូបង្វឹកដ៏ល្អដែរ មានន័យថា ជាអ្នកដឹកនាំមិនទាន់គ្រប់គ្រាន់ទេ តែទាមទារឱ្យមានជំនាញបង្វឹក ដើម្បីបង្ហាត់បង្ហាញ ក៏ដូចជាបណ្ដុះបណ្ដាលក្រុមការងារឱ្យកាន់តែមានសមត្ថភាពខ្លាំង និងមានប្រសិទ្ធភាពការងារ។
