spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងឈ្វេងយល់លម្អិតអំពី យុទ្ធសាស្រ្តទីផ្សារ 4Ps

ឈ្វេងយល់លម្អិតអំពី យុទ្ធសាស្រ្តទីផ្សារ 4Ps

-

យុទ្ធសាស្រ្តទីផ្សារ 4Ps នេះ ជាកត្តាដ៏សំខាន់ដែលពាក់ព័ន្ធនឹងការធ្វើទីផ្សារលើផលិតផលឬសេវាកម្ម។ លើសពីនេះ ក៏ជាជំនួយដ៏សំខាន់ដល់អ្នកធ្វើទីផ្សារដើម្បីគិតស៊ីជម្រៅពីយុទ្ធសាស្រ្តទីផ្សារដែលទាក់ទាញអតិថិជនបានចំទិសដៅ ថែមទាំងអស់សិក្សាពីអ្វីដែលដៃគូប្រកួតប្រជែងកំពុងធ្វើ និងអ្វីដែលអតិថិជនចង់បាន។

តើយុទ្ធសាស្រ្តទីផ្សារ 4Ps មានអ្វីខ្លះ?

យុទ្ធសាស្រ្តទីផ្សារ 4Ps រួមមាន៖

1. ផលិតផល (Product)

2. តម្លៃ (Price)

3. ទីកន្លែង (Place)

4. ការបញ្ចុះតម្លៃពិសេស (Promotion)

របៀបប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារ 4Ps

1. ផលិតផល (Product)

សំដៅលើការផ្ដល់នូវផលិតផលមួយដែលមានគុណភាពដល់តម្រូវការអតិថិជន និងជាការប្រៀបធៀបភាពខុសប្លែកគ្នាពីផលិតផលដៃគូប្រកួតប្រជែង។ នៅក្នុងនេះដែរ រឿង3 ដែលអ្នកត្រូវផ្ដោត៖

ទី1. តើអ្នកនឹងបង្កើតផលិតផលអ្វី?

ទី2. តើធ្វើបែបណាឱ្យផលិតផលនោះ មានគុណភាពខ្ពស់ខុសប្លែកពីដៃគូប្រកួតប្រជែង?

ទី3. តើនរណាជាអតិថិជនគោលដៅរបស់អ្នក?

2. តម្លៃ (Price)

សំដៅលើការគិតពីយុទ្ធសាស្រ្តតម្លៃ ដោយសិក្សាពីតម្លៃដែលដៃគូប្រកួតប្រជែងបានដាក់តម្លៃលក់លើផលិតផលឬសេវាកម្មដែលដូចអ្នក និងតម្លៃដែលអតិថិជនគោលដៅរបស់អ្នកនឹងហ៊ានក្នុងការចំណាយ។ នៅក្នុងនេះដែរ រឿង3 ដែលអ្នកត្រូវផ្ដោត៖

ទី1. តើតម្លៃប៉ុន្មានដែលល្អបំផុត នៅក្នុងវិស័យអាជីវកម្មរបស់អ្នក?

ទី2. តើតម្លៃប៉ុន្មានដែលអាចយកឈ្នះដៃគូប្រកួតប្រជែង និងមានទីផ្សារខ្ពស់?

ទី3. តើតម្លៃប៉ុន្មានដែលត្រូវនឹងអតិថិជន និងអាចទទួលបានផលចំណេញល្អដល់ក្រុមហ៊ុន?

3. ទីកន្លែង (Place)

សំដៅលើការជ្រើសរើសទីកន្លែងត្រូវ ដោយត្រូវជាមួយនឹងអតិថិជនគោលដៅ និងត្រូវជាមួយនឹងទីផ្សារ។ ទីតាំងត្រូវ មានន័យថា ជាកន្លែងដែលសាកសមបំផុតសម្រាប់លក់ អតិថិជនគោលដៅងាយស្រួលស្វែងរក ងាយចត មានផាសុកភាព និងជាទីតាំងសម្រុកនៃអតិថិជនគោលដៅ។ ដូច្នេះអ្នកត្រូវផ្ដោតលើ ៖

ទី1. តើទីតាំងណាដែលត្រូវនឹងសម្រុកអតិថិជនគោលដៅ?

ទី2. តើទីតាំងណា សាកសមបំផុតសម្រាប់ផលិតផលឬសេវាកម្មរបស់អ្នក?

ទី3. តើផលិតផលឬសេវាកម្មរបស់អ្នក គួរតែដាក់តាំងលក់នៅផ្ទះ ឬតាមកន្លែងដែលមានស្ដង់ដារ?

4. ប្រម៉ូសិនពិសេស (Promotion)

ប្រម៉ូសិននេះ ជាយុទ្ធសាស្រ្តផ្សព្វផ្សាយជំរុញការលក់ ដោយមានការបញ្ចុះតម្លៃពិសេស ការបន្ថែមការដូរពិសេស ឬបន្ថែមអ្វីផ្សេងៗទៀតតាមការកំណត់របស់ម្ចាស់អាជីវកម្ម ដើម្បីជំរុញការលក់ ធ្វើឱ្យអតិថិជនសប្បាយចិត្តក្នុងការទិញ និងជាយុទ្ធសាស្រ្តចងចិត្តអតិថិជន។ របៀបធ្វើប្រម៉ូសិនឱ្យមានប្រសិទ្ធភាពនិងរក្សាទំនុកចិត្តអតិថិជនបានជារៀងរហូត ម្ចាស់អាជីវកម្ម គួរតែផ្ដោត៖

ទី1. ទីកន្លែងដែលសាកសមបំផុត​សម្រាប់ប្រម៉ូសិន

ទី2. កំណត់ពេលវេលាជាក់លាក់ ដើម្បីប្រម៉ូសិន

ទី3. របៀបនៃការធ្វើប្រម៉ូសិន

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ