spot_img
spot_img
Homeទូទៅដំណើរស្វែងរកសុភមង្គល

ដំណើរស្វែងរកសុភមង្គល

-

ថ្ងៃមួយ​ ​មនុស្ស​មួយក្រុម​មាន​គ្នា​៥០០នាក់​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលាមួយ។ រំពេច​នោះ​វាគ្មិនបានឈប់​និយាយ ហើយ​ក៏​សម្រេច​បង្កើត​កម្មវិធីមួយឡើង។ គាត់​បាន​ឲ្យ​ប៉េងប៉ោង​ទៅអ្នកចូលរួមម្នាក់​មួយ ហើយ​ម្នាក់ៗត្រូវបានតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​រៀង​ៗខ្លួន​​ដោយប្រើប្រាស់​ប៊ិច​ហ្វឺតនៅលើប៉េងប៉ោងនោះ។ បន្ទាប់មក ប៉េងប៉ោង​ទាំងអស់​ត្រូវបាន​ប្រមូល​ឡើង​វិញ ហើយ​យក​ទៅដាក់​នៅក្នុង​បន្ទប់មួយ។

អ្នកចូលរួម​ត្រូវបាន​តម្រូវឲ្យ​ចូលទៅក្នុង​បន្ទប់​ដាក់ប៉េងប៉ោង​នោះ​ហើយ​ពួកគេ​ម្នាក់​ៗត្រូវ​បាន​ស្នើឲ្យ​រក​ប៉េងប៉ោងដែល​ឈ្មោះ​របស់​ខ្លួន​ឲ្យ​ឃើញ​ក្នុង​រយៈពេល​៥នាទី។ គ្រប់ៗគ្នា​បាន​ដុតដៃដុតជើង​ជាខ្លាំង​ក្នុងដំណើរ​ស្វែងរក​ប៉េងប៉ោង​ដែលមាន​ឈ្មោះ​របស់ពួកគេ ហើយ​ក្នុង​ខណៈនោះ ពួកគេ​ក៏បាន​ប៉ះ​ទង្គិចគ្នា រុញគ្នា​ទៅវិញទៅមក ដែលមើលទៅ​មានសភាព​រញ៉េរញ៉ៃ។

៥នាទីក្រោយមក គ្មាន​នរណាម្នាក់​ដែលអាច​រកឃើញ​ប៉េងប៉ោង​របស់ខ្លួន​នោះទេ។ ពេលនោះ វាគ្មិន​បាន​ស្នើទៅពួកគេម្តងទៀត​ដោយ​ធ្វើការ​រើស​យកប៉េងប៉ោង​ម្នាក់មួយ​ដោយ​មិនបាច់ខ្វល់​ថា​មាន​ឈ្មោះអ្នកណានោះទេ ហើយ​បន្ទាប់​មក​យក​ប៉េងប៉ោង​នោះទៅប្រគល់ឲ្យ​ម្ចាស់​ដើម​ដែលមានឈ្មោះ​លើ​ប៉េងប៉ោង​នោះ។ ក្នុងរយៈពេល​១នាទី ម្នាក់ៗទទួលបាន​ប៉េងប៉ោង​ដែលមាន​ឈ្មោះខ្លួនឯងរៀងៗខ្លួន។

វាគ្មិន​ក៏បាន​បន្តថា “អ្វីៗទាំង​នេះ​គឺតែងតែកើតមាន​ប្រចាំថ្ងៃ គឺម្នាក់ៗ​ខិតខំស្វែងរក​សុភមង្គល​នៅជុំវិញខ្លួន ដោយ​មិនដឹងថា​វានៅទីណា​ឲ្យ​ពិត​ប្រាកដ”។

សុភមង្គល​របស់យើង​គឺ​ស្ថិត​នៅលើ​សុភមង្គល​របស់អ្នកដទៃ។ នៅពេលដែលអ្នកឲ្យ​សុភមង្គល​ទៅអ្នកទាំងនោះ អ្នកនឹងទទួលបាន​សុភមង្គល​របស់អ្នកពីគេវិញ។ នេះគឺជាបំណង​នៃជីវិតរបស់​មនុស្ស…គឺការស្វែងរកសុភមង្គល។

សុភមង្គល​របស់យើង​គឺ​ស្ថិត​នៅលើ​សុភមង្គល​របស់អ្នកដទៃ

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ