spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងតិចនិករៀនជំនាញថ្មី ឆាប់ចាប់បានលឿន

តិចនិករៀនជំនាញថ្មី ឆាប់ចាប់បានលឿន

-

សម័យនេះ ជាសម័យដែលមនុស្សចង់ចេះ ចង់ដឹង និងចង់អភិវឌ្ឍន៍ជំនាញថ្មីៗ ប៉ុន្តែអ្វីដែលសំខាន់ មនុស្សជួបនូវបញ្ហាមួយ គឺពិបាកក្នុងការចាប់ជំនាញទាំងនោះឱ្យបានលឿន។ ហេតុដូច្នេះហើយ ខាងក្រោមនេះ ជាតិចនិកមួយចំនួន ដែលជាជម្រើសល្អបំផុតសម្រាប់អ្នកចង់រៀនជំនាញថ្មីៗ ឆាប់ចាប់បានលឿន។

1/. បញ្ចូលនូវអារម្មណ៍រៀន

នៅពេលកំពុងទទួលយកព័ត៌មានចំណេះដឹងអំពីជំនាញថ្មីនោះ អ្នកត្រូវតែបញ្ចូលអារម្មណ៍នៅក្នុងនោះបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការចាប់យកចំណេះដឹង និងមានការចងចាំបានលឿនបំផុត។

2/. ត្រៀមខ្លួនដើម្បីរៀន

សំដៅលើការត្រៀមចិត្ត ត្រៀមកាយ ដើម្បីទទួលបានចំណេះជំនាញថ្មី និងមានការរៀបចំឱ្យមានប៊ិក សៀវភៅ ដើម្បីកត់ត្រាទុកជាដើម។

3/. ការផ្ដោតអារម្មណ៍​

គ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឱ្យបានល្អ ដើម្បីកុំឱ្យមានគំនិតឬអារម្មណ៍រញ៉ែរញ៉ៃច្រើនមករំខាន។ អ្វីដែលសំខាន់ គឺត្រូវផ្ដោតអារម្មណ៍លើអ្វីដែលអ្នកកំពុងតែធ្វើ ឬកំពុងតែរៀនឱ្យបានច្រើនបំផុត។

4/. ភ្ជាប់គោលបំណងក្នុងការរៀន

ដើម្បីអាចរៀនអ្វីមួយឆាប់ទទួលបានលទ្ធផលល្អ ចូរអ្នកកំណត់គោលបំណងដែលអ្នកចង់បាន ចង់ចេះ លើមុខជំនាញនោះ។ នៅពេលអ្នកមានគោលបំណងចង់បានអ្វីហើយ នោះអ្នកនឹងមានចិត្តពុះកញ្ជ្រោលក្នុងការរៀន និងឆាប់ចាប់បានលឿនបំផុត។

5/. ផ្នត់គំនិតវិជ្ជមាន

ត្រូវមានគំនិតវិជ្ជមាន ដោយគិតថាអាចទៅរួច និងអាចធ្វើបាន នោះអ្នកនឹងមានអារម្មណ៍កក់ក្ដៅ និងរៀនអ្វីដោយយកចិត្តទុកដាក់ ជាពិសេសមានការតស៊ូជំនះដើម្បីអាចទទួលបានសម្រេចជោគជ័យលើជំនាញទាំងនោះ ដោយអាចយកប្រើការបាន។

6/. ធ្វើលំហាត់ប្រាណ

មុននឹងរៀនអ្វី អ្នកអាចធ្វើសកម្មភាពលោតតិចៗ ដកដង្ហើមចេញចូល និងបិទភ្នែកសមាធិបន្តិច ដើម្បីឱ្យប្រាកដចិត្តថា អ្នកមានអារម្មណ៍ស្រស់ស្រាយ មានអារម្មណ៍ពុះកញ្ជ្រោលក្នុងការចង់ចេះ ចង់ដឹង និងមានអារម្មណ៍មូលល្អ។

7/. សាកល្បងអនុវត្តឱ្យច្រើន

រៀនអ្វីក៏ដោយ ត្រូវតែរៀនសាកល្បងអនុវត្តឱ្យបានច្រើន ដើម្បីដឹងពីតិចនិក និងមានភាពច្នៃប្រឌិតបន្តក្នុងការធ្វើឱ្យមានភាពល្អប្រសើរ។ សាកល្បងអនុវត្តឱ្យបានច្រើនដង ភាពចងចាំ និងចំណេះជំនាញកាន់តែរីកចម្រើន។

8/. សង្ខេប

ព្យាយាមសង្ខេបនូវអ្វីដែលខ្លួនបានរៀន និងបានចងចាំឡើងវិញ​ ដោយរំលឹកពីចំណុចសំខាន់ៗ។ ក្នុងចំណុចនេះ អ្នកអាចនិយាយសង្ខេបឡើងវិញនៅមុខកញ្ចក់ ឬនិយាយម្នាក់ឯង ឬមានដៃគូ ឬមានក្រុមជជែកគ្នា ដើម្បីសង្ខេបឡើងវិញនូវអ្វីដែលបានរៀនអំពីជំនាញនោះ។ បន្ទាប់មកអាចបង្កើតជាសំណួរលើចំណុចណាមិនទាន់ច្បាស់ ឬចង់បានព័ត៌មានលម្អិតបន្ថែមទៀត។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ