spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងតើតន្រី្តអាចជួយអ្វីខ្លះដល់ការងារនិងការសិក្សារបស់អ្នក?

តើតន្រី្តអាចជួយអ្វីខ្លះដល់ការងារនិងការសិក្សារបស់អ្នក?

-

តើអ្នកណាខ្លះដែលមានទម្លាប់ស្ដាប់បទចម្រៀងកំឡុងពេលធ្វើការ និងពេលស្វ័យសិក្សា? (ពេលដែលយើងធ្វើការស្វ័យសិក្សា មិនមែនខណៈពេលដែលយើងកំពុងតែរៀនជាមួយនឹងលោកគ្រូអ្នកគ្រូនោះទេ) តើអ្នកមានអារម្មណ៍បែបណា នៅពេលដែលស្ដាប់បទចម្រៀង? អារម្មណ៍ល្អ ឬមួយក៏ អារម្មណ៍មិនមូលមិនអាចផ្ដោតទៅលើការងារឬការសិក្សា? ការពិតទៅតន្រ្តីអាចធ្វើឲ្យអារម្មណ៍របស់យើងផ្លាស់ប្ដូរបានមួយរំពេច ដែលវាអាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ មានទឹកមុខស្រស់បស់  ហើយវាក៍អាចធ្វើឲ្យយើងមានអារម្មណ៍កើតទុក្ខ មានក្ដីអាណិត ក្ដីស្រលាញ់ និងធ្វើឲ្យយើងនឹកឃើញនូវអនុស្សាវរីយ៍ចាស់ៗដែលធ្លាប់មាន ក៏ដូចជា នឹកស្រណោះនូវទីឋានដែលធ្លាប់នៅ ទៅតាមទំនុកភ្លេងដែលបានតាក់តែងឡើងមួយរំពេចផងដែរ។ តន្រី្តបានចូលរួមចំណែកយ៉ាងធំក្នុងការកាត់បន្ថយភាពតានតឹង រំសាយភាពហ្មងសៅ និង ចាកឆ្ងាយពីក្ដីកង្វល់នានា ហើយវាក៏ជួយអ្នកផ្ដោតអារម្មណ៍បានខ្ពស់ជាងមុន។ ជាការពិត មនុស្សយើងមិនអាចមានចំណង់ចំណូលចិត្តទៅលើការស្ដាប់តន្រី្តខណៈពេលសិក្សាឬធ្វើការទាំងអស់នោះទេ។ អ្នកខ្លះគាត់ពិតជាមានអារម្មណ៍ស្រស់ស្រាយ ស្រលះខួរក្បាល និងអាចបំពេញកិច្ចការងារ ក៏ដូចជាអាចបញ្ចប់ការងារនោះបានយ៉ាងឆាប់ នៅពេលដែលគាត់បានស្ដាប់បទចម្រៀង ឬស្ដាប់នូវបទភ្លេងដែលគាត់ពេញចិត្ត។ក៏ប៉ុន្តែ អ្នកខ្លះវិញ ខណៈពេលដែលគាត់ធ្វើការ គឺគាត់មិនចូលចិត្តសម្លេងរំខាន សម្លេងតន្រី្តអ្វីនោះទេ​ព្រោះសម្លេងទាំងនោះអាចធ្វើឲ្យអារម្មណ៍របស់គាត់បែងចែកការងារច្រើន ដោយត្រូវស្ដាប់បទចម្រៀងផង និង ត្រូវធ្វើការងារទៀត ជាពិសេសនោះគឺធ្វើឲ្យគាត់ពិបាកក្នុងការប្រមូលអារម្មណ៍ និងមិនអាចធ្វើការងារបានល្អ។ Content woman using laptop on floor តោះឥលូវយើងនាំគ្នាមកស្វែងយល់ពីអត្ថប្រយោជន៍របស់តន្រ្តីទាំងអស់គ្នា!៖ តន្រ្តីអាចជួយឲ្យអារម្មណ៍របស់យើងមានភាពស្រស់ស្រាយ តន្រី្តអាចជួយសម្រួលភាពតានតឹង អារម្មណ៍ធុញថប់ ភាពស្មុគស្មាញដែលយើងកំពុងតែមាន តន្រី្តធ្វើឲ្យយើងផ្ដោតអារម្មណ៍បានល្អជាងមុន តន្រី្តអាចជួយឲ្យខួរក្បាលរបស់យើងគិតបានលឿនជាងមុន ជាពិសេសនោះគឺអាចជួយឲ្យយើងរៀនអ្វីក៏ចូល គិតអ្វីក៏ចេញ។ល។ តន្រី្តអាចធ្វើឲ្យយើងឆាប់គេងលក់ និង គេងលក់ស្រួល ដោយយើងដាក់សម្លេងភ្លេងតិចៗបានហ្អី(ហើយ) កុំឮខ្លាំងពេកព្រោះវាអាចធ្វើឲ្យយើងគេងអត់លក់វិញ។ តន្ត្រីអាចធ្វើឲ្យយើងបំពេញការងារបានល្អ ដោយសារតែវាបានផ្ដល់នូវថាមពល និង អារម្មណ៍ល្អមួយចំនួន ដើម្បីជម្រុញកម្លាំងចិត្តរបស់យើងឲ្យមានអារម្មណ៍ធ្វើការ។ Gold Iphone 7 and Lightning Earpods សរុបមក យើងអាចផ្ដោតទៅលើការងារក៏ដូចជាការសិក្សារបស់យើងបានល្អ លុះត្រាតែបទចម្រៀងនិងទំនុកភ្លេងដែលយើងស្ដាប់នោះជាបទភ្លេងដែលមិនផ្ដល់ភាពរំខានដល់ស្មារតី និងការផ្ដោតអារម្មណ៍របស់យើង។ ម្យ៉ាងវិញទៀត បទចម្រៀងដែលយើងគប្បីស្ដាប់ គឺត្រូតែជាបទចម្រៀងដែលមិនធ្វើឲ្យយើងចំណាយពេលច្រៀងតាមបទចម្រៀង ព្រោះយើងដឹងស្រាប់ហើយ​ បើសិនជាយើងស្ដាប់ចំបទដែលយើងចេះច្រៀង យើងប្រាកដជាផ្អាកការងារឬទុកវាមួយឡែកជាមិនខាន រួចចាប់ផ្ដើមច្រៀងតាមអីចឺងទៅ តែយើងអាចងាកមកសាកស្ដាប់បែបសាច់ភ្លេងវិញម្ដង សាច់ភ្លេងបែបកម្សត់ឬ រៀងញាក់តិចតួច ឬសាច់ភ្លេងបែបមនោសញ្ចេតនា ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។ លីងខាងក្រោមនេះគឺសុទ្ធតែជាបទភ្លេងដែលអាចបន្ធូរភាពតានតឹង ភាពស្មុគស្មាញ និង អាចធ្វើឲ្យយើងគិតអ្វីចេញបានលឿនៗ ក៏ដូចជាបង្កើននូវការផ្ដោតអារម្មណ៍ឲ្យកាន់តែខ្ពស់កំឡុងពេលរៀនឬធ្វើការជាដើម។ https://bit.ly/38bZ8SE https://bit.ly/3DgUtwH https://bit.ly/3gwhKBg https://bit.ly/3Dfkmx5 https://bit.ly/3DfWWrr
Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ