spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងតើធ្វើយ៉ាងណាដើម្បីអាចបង្កើនការគិតបែបវិភាគបាន(Analytical thinking)?

តើធ្វើយ៉ាងណាដើម្បីអាចបង្កើនការគិតបែបវិភាគបាន(Analytical thinking)?

-

 តើការគិតបែបវិភាគគឺជាអ្វី?

ការគិតបែបវិភាគ គឺជាការប្រមូលយកនូវពត៌មានទាំងឡាយយកមកបំបែកជាចំណុចតូចៗឲ្យកាន់តែលម្អិត និង ជាក់លាក់ ដើម្បីជួយធ្វើឲ្យអ្វីដែលយើងប៉ាន់ស្មាន និងអ្វីដែលយើងបានគិតវិភាគនោះកាន់តែមានភាពត្រឹមត្រូវ និង ច្បាស់លាស់។ ហើយខាងក្រោមនេះគឺជាចំណុចដែលអាចធ្វើឲ្យអ្នកអាចបង្កើនការគិតបែបវិភាគបាន៖

  • ត្រូវដឹងឲ្យច្បាស់ពីមូលហេតុដែលអ្នកត្រូវការព័ត៌មានទាំងនោះ ថាតើអ្នកចង់បានព័ត៌មានទាំងនោះមកធ្វើអ្វី?
  • ប្រមូលពត៌មានឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ដូចជាសាកសួរមិត្តភក្តិ សាស្ត្រចារ្យ អ្នកជំនាញ ឬទៅស្រាវជ្រាវមើលនៅលើ Website ដែលគួរទុកចិត្តនិងអាចផ្ដល់នូវព័ត៌មានពិតៗជាដើម
  • រៀបចំសំនួរក៏ដូចជាទាញយកគំនិតដែលបានគិតនោះឡើងវិញ ដើម្បីទទួលបានទស្សនៈផ្សេងគ្នាអំពីទិន្នន័យ ក៏ដូចជាដំណោះស្រាយនៃបញ្ហាទាំងនោះ។
  • បំបែកបណ្តុំសំណួរនៃបញ្ហាទាំងនោះជាផ្នែកតូចៗ ដើម្បីវិភាគមើលថាតើ បញ្ហាទាំងនោះវាមកពីប្រភពណា ឬកើតឡើងដោយសារអ្វី? រួចស៊ឹមចាប់ផ្ដើមស្វែងរកដំណោះស្រាយ។
  • រៀបចំកន្លែងដែលអ្នកអង្គុយឲ្យមានរបៀបរៀបរយ ដោយសារតែខួរក្បាលរបស់អ្នកអាចគិតបានលឿន និងអាចស្វែងរកទិន្នន័យបានរហ័សគឺវាពឹងផ្អែកទៅលើបរិវេនជុំវិញខ្លួនអ្នក
  • បង្កើតជា Brain Storm និងសរសេរវាចូលទៅក្នុងក្រដាសដើម្បីជួយឲ្យយើងអាចរកផ្លូវចេញពីបញ្ហា និង អាចដោះស្រាយវាបានប្រសើរ។
  • លេងប្រភេទហ្គេមផ្សេងៗដើម្បីជំនួយដល់ការគិតរបស់អ្នកឲ្យកាន់តែប្រសើរឡើង ដូចជាលេង Chess ជាដើម។
  • ចោទជាសំណួរនិង រៀនដោះស្រាយបញ្ហាផ្សេងៗជាដើម។

https://bit.ly/3rQZqal

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ