spot_img
spot_img
Homeធុរកិច្ចតើអ្នកគួរតែរើសយកសាច់ញាតិមកធ្វើការជាមួយដែរទេ?

តើអ្នកគួរតែរើសយកសាច់ញាតិមកធ្វើការជាមួយដែរទេ?

-

បើយើងក្រឡេកមើលតែមួយភ្លែត យើងប្រហែលជាគិតថាវាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ។ ផ្ទុយមកវិញ សម្រាប់អ្នកដែលជួបបញ្ហាបែបនេះផ្ទាល់ទើបដឹងថាវាពិបាក ជាពិសេសគឺអ្នកដែលធ្លាប់ទទួលរងភាពអយុត្តិធម៌ពីរឿងនេះ។ មិនថាអ្នកជាអ្នកដាក់ពាក្យសុំការងារធ្វើទេដែលពិបាកសូម្បីតែបុគ្គលិកនៅក្នុងក្រុមហ៊ុន​ឯទៀតៗ ឬអ្នកគ្រប់គ្រងខ្លួនឯងផ្ទាល់ក៏ពិបាកដែរ។ ចុះបើអ្នកជាអ្នកគ្រប់គ្រងគេដែលអ្នកកំពុងតែត្រូវការរើសបុគ្គលិក តើអ្នកគួររើសយកបងប្អូនឯងដែរទេ? ជាការពិតវាជាស្ថានភាពដ៏តានតឹងមួយ តើអ្នកគួរមានវិធានការដោះស្រាយបែបណាវិញ? បើក្នុងចំណោមបុគ្គលិកដែលមកដាក់ពាក្យទាំងអស់មានសាច់ញាតិរបស់អ្នកដែរ តើគួររើសពួកគេដែរឬអត់? បើអត់ អ្នកមានអារម្មណ៍ទើសទាល់ដែរទេ? ​ជនជាតិខ្មែរយើងភាគច្រើនសម្រេចចិត្តដោយប្រើមនោសញ្ចេតនា បើជាសាច់ញាតិហើយ​ ទោះបីជាម្នាក់នោះខ្វះខាតសមត្ថភាពដើម្បីដាក់ពាក្យបន្តិចបន្តួចក្តីក៏មិនប្រកាន់ដែរ។ ខាងក្រោមនេះយើងនឹងបង្ហាញពីផលវិបាកនៃការយកសាច់ញាតិឯងមកធ្វើការនិងដំណោះស្រាយមួយចំនួនដែលអ្នកអាចយកទៅប្រើប្រាស់ក្នុងការគ្រប់គ្រងការរើសបុគ្គលិកថ្មីមកធ្វើការ ៖

ផលវិបាក​ ៖

  • អ្នកមានសមត្ថភាពពិតប្រាកដពិបាកទទួលដំណែងដែលគេចង់ដាក់និងសក្តិសមជាមួយ ចំណេះដឹង សមត្ថភាព និងជំនាញរបស់គេ ៖ ភាសាសាមញ្ញតែងនិយាយថាគេមានខ្សែបានធ្វើធំ យើងអត់ខ្សែមានតែអត់។ ពេលដែលយើងទុកដំណែងឲ្យបងប្អូនយើង វាប្រៀបដូចជាការបំបិទការប្រើប្រាស់ផលិតភាពរបស់អ្នកដទៃក្នុងការធ្វើការរបស់គេដូចគ្នាដែរ។
  • អាចកើតមានទំនាស់បែងចែកផលប្រយោជន៍នៅក្នុងស្ថាប័ន ៖​ ផលប្រយោជន៍មានច្រើននៅក្នុងស្ថាប័នដូចជា រង្វាន់លើកទឹកចិត្ត ការឡើងដំណែង តម្លើងប្រាក់ខែ ការសរសើរជាដើម។ នៅពេលដែលមានសាច់ញាតិមកធ្វើការជាមួយ ក្នុងនាមអ្នកជាអ្នកគ្រប់គ្រងគេ អ្នកប្រហែលជាឡើងដំណែងឲ្យបងប្អូនយើងមុន។ អ្នកដឹងទេ តើបុគ្គលិកឯទៀតនឹងគិតយ៉ាងណា? ថ្ងៃណាមួយពួកគេនឹងអាចមានទំនាស់ជាមួយគ្នា ឬជាមួយយើងជាចៅហ្វាយជាក់ជាមិនខាន។ មួយវិញទៀតពួកគេនឹងមានការច្រណែនឈ្នានីស ឈ្លោះទាស់ទែងគ្នាជាក់ជាមិនខាន។
  • ពិបាកដាក់ទោស ៖ បើសិនជាពូរបស់អ្នកបានធ្វើឲ្យបាត់លុយរបស់ក្រុមហ៊ុនអស់ ១​ លានរៀល តើអ្នកពិតជាអាចដាក់ទោសគាត់បានដូចបុគ្គលិកដទៃមែនទេ? ជាការពិតវាមិនមែនជារឿងងាយស្រួលឡើយ។ ដោយសារតែគាត់គឺជាបក្សពួករបស់អ្នកទើបអ្នកមិនអាចប្រកាន់ទោសនឹងគាត់បានទេ។ បើដាក់ទោសគាត់មែន ហើយពេលជួបគ្នានៅខាងក្រៅ តើត្រូវធ្វើបែបណា? ពេលនោះអ្នកនឹងមានការលំបាក់ក្នុងការសម្រេចចិត្តខ្លាំងណាស់។
  • បាត់បង់ប្រជាប្រិយភាព ៖ កាលណាតែធ្វើខុសច្បាប់ឬគោលការណ៍របស់ក្រុមហ៊ុន ទោះបីវាជារឿងបន្តិចបន្តួចឬធំដុំក្តីក៏ធ្វើឲ្យអ្នកខូចខាតកិត្តិនាមរបស់ខ្លួនឯងបានដែរ ជាពិសេសក្នុងនាមយើងជាអ្នកដឹកនាំគេ។ អ្នកក្រោមបង្គាប់នឹងបាត់បង់ទំនុកចិត្តមកលើខ្លួនយើង ហើយក៏មិនសូវឲ្យតម្លៃមកលើពាក្យបង្គាប់បញ្ជាឬពាក្យណែនាំរបស់យើងដែរ។ ថ្ងៃក្រោយទៅបុគ្គលិកល្អៗ មានភាពស្មោះត្រង់ និងខិតខំប្រឹងប្រែងធ្វើការងារអាចនឹងចាកចេញពីយើងម្តងម្នាក់។

ដំណោះស្រាយ​​ ៖

  • ដាក់កំហិតឲ្យផ្នែករើសបុគ្គលិកមានកា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រប្រុងប្រយ័ត្នក្នុងការរើសយកបុគ្គលិកថ្មីមកធ្វើការជាពិសេសគឺត្រូវប្រុងប្រយ័ត្នចំពោះអ្នកមកដាក់ពាក្យដែលមានបងប្អូននៅក្នុងស្ថាប័ន។​
  • ចេញគោលនយោបាយយ៉ាងដាច់ខាតដាក់ទោសចំពោះអ្នកដែលល្មើសច្បាប់។​
  • ធ្វើជាអ្នកដឹកនាំម្នាក់ដែលមានទំនាក់ទំនងល្អជាមួយបុគ្គលិកគ្រប់គ្នា ជាពិសេសជាមួយផ្នែកធនធានមនុស្សដែលទទួលបន្ទុកក្នុងការរើសបុគ្គលិក ដើម្បីឲ្យពួកគេមានទឹកចិត្តស្រលាញ់ក្រុមហ៊ុននិងធ្វើយ៉ាងណារើសបានអ្នកដែលល្អបំផុតសម្រាប់ក្រុមហ៊ុន ព្រមទាំងអាចជួយឲ្យក្រុមហ៊ុនកាន់តែរីកចម្រើន។
  • បង្កើតជាវប្បធម៌ល្អសម្រាប់ក្រុមហ៊ុនដែលតម្រូវឲ្យបុគ្គលិកថ្មីទោះបីជាបងប្អូនឬក៏អត់ក៏ដោយត្រូវចូលដោយស្របច្បាប់ជាបុគ្គលិកធម្មតាសិនតាមសមត្ថភាព ចំណេះដឹង និងជំនាញរបស់ខ្លួន រួចហើយជំរុញឲ្យពួកគេប្រឹងប្រែងធ្វើការដើម្បីឲ្យពួកគេបំពេញការងារឲ្យអស់ពីលទ្ធភាពតាមវិធីផ្សេងៗដូចជា ផ្តល់រង្វាន់ លិខិតសរសើរ ឡើងដំណែង ឡើងប្រាក់ខែ ឬផ្តល់ការអភិវឌ្ឍជំនាញបន្ថែមជាដើម។

 

Pisey So
Pisey So
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ