spot_img
spot_img
Homeទូទៅតើអ្នកដឹកនាំ អាចកាត់បន្ថយភាពតានតឹងរបស់បុគ្គលិកដោយរបៀបណា?

តើអ្នកដឹកនាំ អាចកាត់បន្ថយភាពតានតឹងរបស់បុគ្គលិកដោយរបៀបណា?

-

ក្នុងនាមជាម្ចាស់អាជីវកម្ម និងជាអ្នកដឹកនាំក្រុមហ៊ុន តែងតែមានគោលបំណងធំមួយ គឺចង់បង្កើតប្រាក់ចំណេញឱ្យបានច្រើន។ លើសពីនេះ ក៏ចង់ឱ្យក្រុមការងារទាំងអស់មានសមត្ថភាពខ្លាំង និងជាបុគ្គលដែលមានគុណភាពផងដែរ។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថា ក្រុមការងារទាំងអស់ក៏អាចមានភាពតានតឹងជាមួយនឹងការងារខ្លះដែរ ដូចជាការធ្វើការងារមិនបានល្អ មានលក្ខខណ្ឌការងារខ្លះមិនពេញចិត្ត និងខ្វះការគាំទ្រពីមិត្តរួមការងារជាដើម ដូច្នេះក្នុងនាមជាអ្នកដឹកនាំ តើគួរតែធ្វើអ្វី ដើម្បីកាត់បន្ថយភាពតានតឹងរបស់បុគ្គលិក?

តើអ្នកដឹកនាំ អាចកាត់បន្ថយភាពតានតឹងរបស់បុគ្គលិកដោយរបៀបណា

តិចនិកដែលអ្នកដឹកនាំអាចជួយកាត់បន្ថយភាពតានតឹងរបស់បុគ្គលិក

1. ដើរពិភាក្សាជាមួយបុគ្គលិក អំពីតុល្យភាពការងារនិងជីវិត

ចាប់ផ្ដើមរកពេលវេលាដ៏សក្តិសមមួយដើម្បីដើរពិភាក្សាជាមួយនឹងក្រុមបុគ្គលិក ឬជាលក្ខណៈបុគ្គល ដើម្បីជជែកគ្នាអំពីស្ថានភាពការងារ និងគោលបំណងជីវិតនានា ដើម្បីអាចយល់អំពីបុគ្គលិកកាន់តែច្បាស់ ហើយបុគ្គលិកក៏អាចមានឱកាសដើម្បីចែករំលែករឿងរ៉ាវក្នុងចិត្តមកកាន់ថ្នាក់ដឹកនាំផងដែរ។ ធ្វើបែបនេះ ក៏ជាការចូលរួមចំណែកដើម្បីធ្វើឱ្យបុគ្គលិកកាន់តែមានភាពជឿជាក់ និងសប្បាយចិត្តជាងមុន។

បន្ថែមពីនេះ អ្នកដឹកនាំក៏ត្រូវចងចាំដែរថា រៀងរាល់ចុងសប្ដាហ៍ សូមកុំផ្ញើសារ ឬអ៊ីមែលការងារទៅកាន់បុគ្គលិក ព្រោះវាក៏ជាដើមហេតុធ្វើឱ្យពួកគាត់មានភាពតានតឹងក្នុងចិត្តផងដែរ។

2. ដឹកនាំដោយធ្វើជាគំរូ

ក្នុងនាមជាអ្នកដឹកនាំ ត្រូវតែធ្វើជាគំរូដល់បុគ្គលិកគ្រប់រូប ពីព្រោះនៅពេលដែលសកម្មភាពរបស់អ្នក បានធ្វើឱ្យបុគ្គលិកមានការកោតសរសើរ និងបង្ហាញថាអ្នកបានធ្វើឱ្យជីវិតឈានដល់ចំណុចមួយដែលជោគជ័យ នោះគ្រប់បុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកវ័យក្មេងៗ ពួកគាត់នឹងដើរតាមគន្លង និងធ្វើតាមអ្នកមិនខាន។ ប៉ុន្តែប្រសិនបើអ្នកដឹកនាំបង្ហាញសញ្ញានៃភាពតានតឹងវិញ នោះបុគ្គលិកនឹងមានអារម្មណ៍កាន់តែអាក្រក់ទៅៗ ដូច្នេះចូរវាយតម្លៃពីរបៀបដែលអ្នកកំពុងមានអារម្មណ៍ និងចាត់វិធានការដើម្បីកាត់បន្ថយការអស់កម្លាំងរបស់អ្នក ដោយអាច​ឆ្លៀតពេល​សម្រាប់​ខ្លួន​ឯង ការ​សម្រាក​លំហែកាយ និង​សម្រាក​មួយថ្ងៃ។

ចូរចងចាំថា គ្រប់សកម្មភាពទាំងអស់របស់អ្នកដឹកនាំ សុទ្ធតែអាចជះឥទ្ធិពលដល់បុគ្គលិក ដូច្នេះរាល់ការធ្វើអ្វី ចូរធ្វើជាគំរូដល់បុគ្គលិក។

3. ផ្តល់ភាពច្បាស់លាស់ និងផ្ដោតលើការងារអាទិភាព

អ្នកដឹកនាំនិងក្រុមការងារទាំងអស់ ត្រូវតែមានភាពច្បាស់លាស់នៅក្នុងការងារ ព្រមទាំងផ្ដោតសំខាន់ខ្លាំងលើការងារណាដែលមានអាទិភាពខ្ពស់។ លើសពីនេះ អ្នកដឹកនាំ ក៏ត្រូវតែធ្វើយ៉ាងណាឱ្យបុគ្គលិកទាំងអស់ដឹងយ៉ាងច្បាស់ថា គាត់កំពុងទទួលបន្ទុកការងារអ្វី និងកំពុងផ្ដោតសំខាន់លើការងារអ្វី។ ធ្វើបែបនេះ ដើម្បីធ្វើឱ្យបុគ្គលិកកាន់តែមានស្ថានភាពល្អក្នុងការបំពេញការងារ និងមិនមានភាពស្មុគស្មាញច្រើនឡើយ។

4. ជូនដំណឹងដល់ក្រុមបុគ្គលិកអំពីការអនុវត្តល្អបំផុត

អ្នកដឹកនាំ អាចជូនដំណឹងឱ្យបុគ្គលិកទាំងអស់បានដឹងថា ម៉ោងការងារដែលក្រុមហ៊ុនបានកំណត់នោះ បុគ្គលិកមិនចាំបាច់ផ្ដោតសម្រុកធ្វើការរហូតនោះទេ ប៉ុន្តែអាចសម្រាក ឬរំហែរអារម្មណ៍ខ្លះ ដើម្បីធ្វើយ៉ាងណាឱ្យតែផលិតភាពការងារល្អ និងមានលទ្ធផលខ្ពស់ (តែមិនមែនឱ្យយកពេលនោះធ្វើរឿងដែរគ្មានប្រយោជន៍ទេ តែអាចធ្វើអ្វីដែលធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ដោយអាចបំពេញការងារបានល្អ និងធ្វើការងារដោយចេញពីចិត្តពិតប្រាកដ។

5. កំណត់ពេលវេលាដើម្បីប្រជុំមួយទល់នឹងមួយ

អ្នកដឹកនាំ អាចកំណត់ពេលវេលាណាមួយ ដើម្បីជួបប្រជុំជាមួយនឹងបុគ្គលិកមួយទល់នឹងមួយ ដើម្បីសិក្សាពីភាពតានតឹងរបស់បុគ្គលិក និងអាចជួយដោះស្រាយបាន។ ធ្វើបែបនេះ ដើម្បីចៀសវាង ធ្វើឱ្យបុគ្គលិកមានភាពតានតឹងកាន់តែខ្លាំង រហូតធ្វើឱ្យគាត់សម្រេចចិត្តលាឈប់ ឬអស់អារម្មណ៍ធ្វើការជាមួយនឹងយើងបន្តទៀត។

6. ត្រូវមានតម្លាភាព និងជួយបុគ្គលិកឱ្យយល់ពីគោលដៅជីវិត

នៅពេលអ្នកដឹកនាំ បានធ្វើឱ្យបុគ្គលិកបានយល់ពីគោលដៅជីវិតផ្ទាល់ខ្លួន និងអាចស្រមៃឃើញពីរូបភាពច្បាស់ៗនៅក្នុងអនាគតរបស់ខ្លួន នោះពួកគេនឹងធ្វើការងារដោយផ្សារភ្ជាប់ជាមួយនឹងការងារប្រចាំថ្ងៃ និងធ្វើការងារដោយភាពពេញចិត្ត។

ចំណាំ៖ ដើម្បីកាត់បន្ថយភាពតានតឹងរបស់បុគ្គលិក គឺអ្នកដឹកនាំអាចប្រើប្រាស់វិធីសាស្រ្តជាច្រើនទៀត ដោយវាអាស្រ័យលើស្ថានភាពជាក់ស្ដែង ដោយអ្នកដឹកនាំអាចគិតផ្តោតលើសារៈសំខាន់នៃសុខភាពផ្លូវចិត្តរបស់បុគ្គលិក លើកទឹកចិត្តបុគ្គលិកឱ្យនិយាយអំពីភាពតានតឹងនិងស្វែងរកជំនួយ ការលើកទឹកចិត្តបុគ្គលិកឱ្យសប្បាយចិត្តនៅកន្លែងធ្វើការ និងធ្វើឱ្យបុគ្គលិកចេះធ្វើការងារដោយភាពឆ្លាតវៃជាដើម។
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ