spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងតើអ្វីជាភាពខុសគ្នារវាង KOC និង KOL?

តើអ្វីជាភាពខុសគ្នារវាង KOC និង KOL?

-

ការធ្វើទីផ្សារអនឡាញដ៏មានសក្ដានុពលបំផុតដែលមនុស្សភាគច្រើនតែងតែមើលរំលង ឬមិនបានផ្ដោតខ្លាំងឡើយ គឺ KOL និង KOC។  តើអ្វីជា KOL និង KOC? ហើយវាខុសគ្នាយ៉ាងដូចម្ដេច?

KOL

KOL (Key Opinion Leader) សំដៅលើក្រុម influencersល្បីៗ និងតារា Net Idol ដោយពួកគេជាអ្នកបង្ហាញផលិតផល ការផ្សព្វផ្សាយ ការនិយាយបញ្ចេញមតិយោបល់ (Review) ការផ្សាយពាណិជ្ជកម្ម និងការធ្វើជាអ្នកធ្វើបទបង្ហាញ ដើម្បីជួយបង្កើនចំណាប់អារម្មណ៍ដល់អតិថិជន។

KOC

KOC (Key Opinion Customers) សំដៅលើអ្នកមានឥទ្ធិពលនៅក្នុងទីផ្សារដែលមកពីអ្នកប្រើប្រាស់មានន័យថា ជាក្រុមមនុស្សដែលមានបទពិសោធន៍ធ្លាប់ប្រើប្រាស់ផលិតផលណាមួយ ហើយនៅពេលពួកគេពេញចិត្តលើផលិតផលនោះ ពួកគេតែងតែផ្ដល់ការណែនាំបន្តទៅកាន់អ្នកដទៃតាមបណ្ដាញសង្គមផ្ទាល់ខ្លួន រហូតដល់ពួកគេក្លាយជាមនុស្សគួរឱ្យទុកចិត្តជាដើម។

ភាពខុសគ្នារវាង KOL vs KOC

1. គំនិតផ្តួចផ្តើម

KOL ភាគច្រើនគឺត្រូវបានទាក់ទងនិងផ្តល់ជាសាច់ប្រាក់ឬផលិតផលលើកទឹកចិត្តដោយម៉ាកយីហោ ដើម្បីផ្សព្វផ្សាយផលិតផលនិងសេវាកម្មឱ្យម៉ាកយីហោទាំងនោះ។

KOC ភាគច្រើនគឺទាក់ទងទៅម៉ាកយីហោនានាដើម្បីសាកល្បង ឬពិនិត្យមើលផលិតផលដែលពួកគេចាប់អារម្មណ៍។

2. ទស្សនិកជន

ចំនួនអ្នកគាំទ្រមានសារៈសំខាន់សម្រាប់ KOL ចាប់ពី Nano-Influencers (1K-10K), Micro-Influencers (10K-50K) រហូតក្លាយជាតារាល្បី (1M+)។

ចំពោះ KOC វិញ មិនសូវកំណត់ពាក់ព័ន្ធនឹងចំនួនអ្នកគាំទ្រខ្លាំងនោះឡើយ។

3. គុណភាពនៃទំនុកចិត្ត

KOC ក៏ជាអ្នកប្រើប្រាស់ចុងក្រោយដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យពួកគេខុសពីអ្នកប្រើប្រាស់ចុងក្រោយផ្សេងទៀត គឺពួកគេមានBlogs ឬ vlogs ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីបញ្ចេញមតិ និងទស្សនៈរបស់ពួកគេលើផលិតផលដែលពួកគេប្រើប្រាស់។ នៅក្នុងការប្រៀបធៀប KOL ត្រូវបានបង់ប្រាក់ឱ្យសហការជាមួយម៉ាកយីហោ ដូច្នេះគុណភាពនៃការធ្វើឱ្យមនុស្សមានការទុកចិត្តលើ គឺខ្សោយជាង KOC។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ