spot_img
spot_img
Homeទូទៅតើ​មនុស្ស​យើង​ប្រិចភ្នែក​ប៉ុន្មាន​ដង​ក្នុង​១ថ្ងៃ?

តើ​មនុស្ស​យើង​ប្រិចភ្នែក​ប៉ុន្មាន​ដង​ក្នុង​១ថ្ងៃ?

-

តើ​អ្នក​ទាំង​អស់​គ្នា​មាន​ដែល​ចាប់​អារម្មណ៍​ទេ​ថា តើ​ក្នុង​មួយ​ថ្ងៃ​យើង​ប្រិចភ្នែកជាមធ្យម​​ប៉ុន្មាន​ដង​? បើ​ចង់​ដឹង តោះ​មក​តាម​ដាន​ជាមួយ​«គំនិត»​ទាំង​អស់​គ្នា!

សាច់ដុំ​ដែល​អនុញ្ញាតិ​ឲ្យ​អ្នក​ធ្វើ​ការ​ប្រិច​ភ្នែក​ជា​សាច់​ដុំ​ដែល​រហ័ស​ជាង​គេនៅ​ក្នុង​ខ្លួន​ប្រាណ​របស់​អ្នក។ វា​អនុញ្ញាតិ​ឲ្យ​អ្នកធ្វើការ​ប្រិច​ភ្នែក​បាន​ចំនួន​៥ដង​ក្នុង​១​វិនាទី។ ជា​មធ្យម អ្នកប្រិចភ្នែក​១៥០០០ដង​ក្នុង​១ថ្ងៃ។ បើ​និយាយ​ទៅ គឺ​ប្រហែល​១០ដង​ក្នុង​១នាទី ឬ​ក៏​ច្រើន​ជាង​៥លាន​ដង​ក្នុង​១ឆ្នាំ ហើយ​ជាទូទៅនារីៗ​គឺ​ប្រិច​ភ្នែក​ច្រើន​ជាង​បុរស។

មិន​ត្រឹម​តែ​មនុស្ស​ប៉ុណ្ណោះទេ​ដែល​ប្រិច​ភ្នែក​នោះ មាន​ប្រភេទ​សត្វ​ជាច្រើន​ទៀតក៏​ដូច្នេះដែរ។ តួរយ៉ាង​ដូចជា​សត្វ​បក្សីជាដើម(ជាធម្មតា​ជាបក្សីដែលមិនអាច​ហោះហើរបាន) ដែលពួក​គេ​ប្រើប្រាស់​ត្របក​ភ្នែក​ខាង​ក្រោម​ដើម្បី​ប្រិច​ភ្នែក ហើយ​ចំណែកឯសត្វព្រាប​វិញ គឺ​វា​ប្រើត្របក​ភ្នែក​ទាំង​លើ និងក្រោម​ដើម្បី​ប្រិច​ភ្នែក។ ចំពោះ​សត្វត្រី និង​សត្វ​ល្អិត​ផ្សេងៗទៀត ពួក​វា​គឺមិនមាន​ត្របក​ភ្នែក​នោះទេ ហើយ​ភ្នែក​របស់វា​ត្រូវ​បាន​ការពារ​ដោយកែវ​ភ្នែក​ដ៏រឹង។

តើមានអ្វី​អាច​ជួយ​បង្កើន​គុណភាព​ភ្នែក​របស់អ្នកដែរ​ឬទេ?

ដើម្បីជួយ​ថែរក្សា​នឹង​បំប៉ន​ភ្នែក ផ្លែ​ការ៉ុតគឺជា​ជម្រើស​ដ៏ល្អ។ វា​នឹងជួយឲ្យ​ភ្នែក​របស់​អ្នក​មើល​បាន​ច្បាស់​ជាងមុន។ វីតាមីន អាគឺជា​សារជាតិ​ដែលបង្កា​ជម្ងឺ​ខ្វាក់​នៅពេលយប់ ហើយ​ផ្លែការ៉ុត​គឺសម្បូរទៅដោយ​វីតាមីនប្រភេទនេះ។ មិនតែប៉ុណ្ណោះ ការ៉ុត​ក៏​មាន​ផ្ទុក​នៅ​សារជាតិ​មានប្រយោជន៍​ជាច្រើន​ទៀត​ដូចជា ប៉ូតាស្យូម វីតាមីនសេ  beta-carotene(សារធាតុ​ដែលល្អសម្រាប់សុខភាព) ដែលជាជំនួយ​ក្នុង​ការ​កាត់​បន្ថយ​ជម្ងឺបេះដូង និង​មហារីក។ ក្រៅ​ពីនេះ ការ៉ុត​គឺជា​បន្លែ​ដែលគ្មាន​ផ្ទុក​សារជាតិ​ខ្លាញ់ ហើយ​នៅ​ក្នុង​ផ្លែ​ការ៉ុត​មួយ​មាន​ផ្ទុក​វីតាមីន​អា​ច្រើនជាង​២០០%​នៃចំនួន​ដែលយើង​ត្រូវ​ការ​ប្រចាំថ្ងៃ។

ឯកសារយោង៖ http://didyouknow.org/you-blink-15000-times-a-day/

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ