spot_img
spot_img
Homeបច្ចេកវិទ្យាតើ​ហេតុ​អ្វី​បាន​ជា​សមុទ្រ​មាន​ពណ៌ខៀវ ?

តើ​ហេតុ​អ្វី​បាន​ជា​សមុទ្រ​មាន​ពណ៌ខៀវ ?

-

នៅ​ពេល​អ្នក​ទៅ​កំសាន្ត​នៅ​សមុទ្រ​អ្នក​ប្រាកដ​ជា​ធ្លាប់​ឆ្ងល់​ថា ​ហេតុ​អ្វី​បាន​ជា​សមុទ្រ​ជួន​ពេល​ខ្លះ​មាន​ពណ៌ខៀវ ហើយ​ពេល​ខ្លះ​ពណ៌បៃតង​​ជា​មិន​ខាន ។

ជា​ទូទៅ​សមុទ្រ​តែង​មាន​ពណ៌ខៀវ តែ​ពេល​ខ្លះ​វា​ក៏​មាន​ពណ៌​បៃតង នោះ​ក៏​ដោយសារ​​តែ​ផ្កាថ្ម និង ផ្លុងតុង​ដែល​នៅ​ក្នុង​ទឹក ។ តើ​ហេតុ​អ្វី​បាន​ជា​សមុទ្រ​មាន​ពណ៌ខៀវ ?​ មូល​ហេតុ​មួយ​ចំនែក​គឺ​ដោយសារ​ពណ៌ខៀវ​ជា​ពណ៌​នៃ​បរិមាណ​ទឹកភាគ​ច្រើន ។ ទឹក​ស្រូប​ពន្លឺ​ពណ៌ក្រហម ហើយ​ជះ​ត្រឡប់​មក​វិញ​នូវ​ពន្លឺ​ពណ៌​ខៀវ ។​ ដោយសារ​តែ​ថាមពល​របស់វា ពណ៌ខៀវ​អាច​ជ្រៀត​ចូល​ទៅ​ក្នុង​ទឹក​បាន​ជ្រៅ​ជាង​ពណ៌ផ្សេងទៀត បន្ថែម​ពីនេះទៀត ភាគល្អិត​ជា​ច្រើន​នៅ​ក្នុង​ទឹក​ដើរ​តួ​ជា​កញ្ជក់​តូចៗ​ដែល​ជា​ហេតុ​ធ្វើ​អោយ​សមុទ្រ​ជះ​ត្រឡប់​មក​វិញ​នូវ​ពណ៌​របស់ផ្ទៃមេឃ ។

សមុទ្រ​អាច​មាន​ពណ៌ត្នោត​នៅ​ពេល​ទឹក​ទន្លេ​ជួប​ជាមួយ​ទឹកសមុទ្រ ឬ​ ក្រោយ​ខ្យល់ព្យុះ ។ ពណ៌​ក្រហម ឬ បៃតង​មាន​ដោយសារ​ផ្កាថ្ម និង រុក្ខជាតិ​មាន​ជីវិត​នៅ​ក្នុង​ទឹក ។ តំបន់​ដែល​ទឹក​សមុទ្រ​មាន​ផ្ទុក​សារធាតុ​សរីរាង្គ​មាន​ពណ៌ខៀវ​ជា​ពិសេស ៕

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ