spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងតើ Consumer Behavior(ឥរិយាបថអតិថិជន)មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់ការធ្វើទីផ្សារ?(ភាគ១)

តើ Consumer Behavior(ឥរិយាបថអតិថិជន)មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់ការធ្វើទីផ្សារ?(ភាគ១)

-

អតិថិជនគ្រប់ៗរូបសុទ្ធសឹងតែមាននូវផ្នត់គំនិតនិងឥរិយាបថខុសៗគ្នាចំពោះការទិញផលិតផលណាមួយ។ ដោយយោងទៅតាមបម្រែបម្រួលនៃសម័យកាល បច្ចេកវិទ្យា និន្នាការ របៀបរបបក្នុងការរស់នៅ ប្រាក់ចំណូល និងកត្តាមួយចំនួនទៀតក៏បានធ្វើឲ្យឥរិយាបថរបស់អតិថិជនមានការប្រែប្រួល។ ក្នុងនាមជាអ្នកធ្វើទីផ្សារម្ចាស់អាជីវកម្មអ្នកត្រូវតែស្វែងយល់ឲ្យបានច្បាស់ពីបម្លាស់ប្តូរទាំងនេះទើបការធ្វើទីផ្សាររបស់អ្នកអាចទទួលបាននូវភាពជោគជ័យ។
តើ consumer Behavior (ឥរិយាបថអតិថិជន)មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់ការធ្វើទីផ្សារ?

១.​ ងាយស្រួលក្នុងការបែងចែកនូវប្រភេទនៃអតិថិជន

តាមរយៈការសិក្សាអំពីឥរិយាបថរបស់អតិថិជនអ្នកនឹងអាចបែងចែកក៏ដូចជាកំណត់បានយ៉ាងច្បាស់លាស់នូវលក្ខណៈខុសគ្នានិងស្រដៀងគ្នារបស់អតិថិជនទាំងអស់ផងដែរ។បន្ទាប់មកអ្នកអាចបែងចែកអតិថិជនទាំងនោះជាក្រុមខុសៗគ្នា។ អ្នកត្រូវដឹងថាក្រុមនៃអតិថិជននីមួយៗសុទ្ធសឹងតែមានផ្នត់គំនិតនិងឥរិយាបថខុសៗគ្នា។ ហេតុនេះហើយយុទ្ធសាស្ត្រនៃការធ្វើទីផ្សាររបស់អ្នកទៅកាន់ពួកគេក៏ស្ថិតនៅក្នុងរូបភាពនិងលក្ខណះខុសគ្នាដែរ។ ជាលទ្ធផលអ្នកនឹងអាចរៀបចំយុទ្ធសាស្ត្រទីផ្សារបានយ៉ាងត្រឹមត្រូវចំគោលដៅនិងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ថែមទៀតផង។

២ .ការថែរក្សាអតិថិជន

គោលបំណងការសិក្សាពីឥរិយាបថរបស់អតិថិជនគឺមិនមែនត្រឹមតែដើម្បីទាក់ទាញនូវអតិថិជនថ្មីតែប៉ុណ្ណោះទេ ។​ លើសពីនេះទៅទៀតវាក៏ជាយុទ្ធវិធីក្នុងការថែរក្សានូវអតិថិជនចាស់ផងដែរ។ កាលណាអតិថិជនរបស់អ្នកពេញចិត្តនឹងផលិតផលឬសេវាកម្មរបស់់អ្នកហើយនោះពួកគេនឹងនៅតែគាំទ្រផលិតផលរបស់អ្នកបន្តទៀត។​ ដូចដែលអ្នកបានដឹងស្រាប់ហើយថាកម្មវត្ថុនៃការធ្វើទីផ្សារគឺជាសិល្ប៍វិធីដែលធ្វើយ៉ាងណាឲ្យអតិថិជនទិញផលិតផលរបស់អ្នកម្តងហើយម្តងទៀត។ អាស្រ័យហេតុនេះហើយទើបទាមទារឲ្យអ្នកចំណាយពេលស្វែងយល់និងយកចិត្តទុកដាក់ចំពោះឥរិយាបថរបស់អតិថិជនឲ្យបានច្រើនជាងមុនទើបអ្នកអាចធ្វើឲ្យពួកគេពេញចិត្តនិងនៅជាមួយអ្នកបានយូរ។

៣. រៀបចំយុទ្ធសាស្ត្រទីផ្សារដែលមានប្រសិទិ្ធភាព

ជាទូទៅយុទ្ធាការទីផ្សារភាពច្រើនគឺសុទ្ធសឹងតែមានគោលបំណងបញ្ជូននូវខ្លឹមសារយ៉ាងច្បាស់លាស់ទៅកាន់ក្រុមអតិថិជនផ្សេងៗពីគ្នាទៅតាមឥរិយាបថរបស់ពួកគេ។ ជាក់ស្តែងប្រសិនបើអ្នកចង់ផ្សព្វផ្សាយទៅកាន់អតិថិជនគោលដៅដែលជាកុមារ អ្នកអាចជ្រើសរើសការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ តាមសាលារៀន និង បណ្តាញសង្គមដោយកំណត់យកម្តាយរបស់ក្មេងៗទាំងនោះជាអតិថិជនគោលដៅ។ អ្នកត្រូវតែបង្កើតនូវ​ខ្លឹមសារផ្សេងៗពីគ្នាសម្រាប់កុមារនិងអ្នកម្តាយ។ ការសិក្សាអំពីឥរិយាបថរបស់អតិថិជនគឺក៏អាចជួយអ្នកក្នុងការស្វែងយល់នូវហេតុផលដែលជម្រុញឲ្យអតិថិជនទិញនូវផលិតផលរបស់អ្នក។ នៅពេលដែលអ្នករកឃើញនូវហេតុផលទាំងនោះហើយអ្នកអាចប្រើប្រាស់វាជាកម្លាំងជម្រុញចិត្តដើម្បីឲ្យអតិថិជនទិញពីអ្នកកាន់តែច្រើនផងដែរ។ យ៉ាងណាមិញការធ្វើទីផ្សារឲ្យបានជោគជ័យក៏ត្រូវមានកត្តារួមផ្សំមួយចំនួនផងដែរដូចជាម៉ាកសញ្ញានៃផលិតផល( Brand Logo) ការវេចខ្ជប់ ការបញ្ជុះតម្លៃនិងផ្តល់ជូនជាកាដូរក្នុងឱកាសពិសេសផ្សេងៗទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជនជាដើម។
Sreylin Earng
Sreylin Earnghttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ