ក្រោយពីខកខានរយៈពេលមួយឆ្នាំដោយសារតែកូវីដ-១៩ នៅថ្ងៃទី១៧-១៨-១៩ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានរៀបចំធ្វើការតាំងពិព័រណ៌យន្ដហោះ និងបច្ចេកវិទ្យាឡើងវិញនៅឯនៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ដោយនៅក្នុងការតាំងពិព័រណ៌នេះ គឺត្រូវបានគេដាក់បង្ហាញនូវយន្តហោះ និងឧទ្ធម្ភាគចក្រជាច្រើន ដើម្បីឲ្យសាធារណជនចូលរួមទស្សនា ក៏ដូចជាថតរូបកម្សាន្ត។
ហើយសាធារណជនក៏អាចចូលទៅអង្គុយក្នុងកៅអីអ្នកបើកបរដោយផ្ទាល់បាន និងសិក្សាឈ្វែងយល់បន្ថែមទៀតពីអ្នកជំនាញបើកបរប្រចាំការនៅតាមឧទ្ធម្ភាគចក្រនីមួយៗផងដែរ។
ក្រៅពីការដាក់តាំងបង្ហាញនូវ យន្តហោះ និងឧទ្ធម្ភាគចក្រ ក៏មានការដាក់តាំងបង្ហាញពីស្នាដៃសិស្សានុសិស្សមកពីវិទ្យាល័យ មហាវិទ្យាល័យ រាជធានី-ខេត្ត ដើម្បីទាក់ទាញចំណាប់អារម្មណ៍សិស្សមកទស្សនានូវស្នាដៃរបស់កូនខ្មែរដែលមានគំនិតក្នុងការច្នៃប្រឌិតនូវគម្រោងថ្មីៗ ក៏ដូចជាលើកទឹកចិត្ត និងបំផុសគំនិតដល់យុវជនដែលមានទេពកោសល្យខាងបច្ចេកវិទ្យាដើម្បីមានភាពជឿជាក់ក្នុងការបញ្ចេញនូវស្នាដៃរបស់ខ្លួនទៅដល់សារធារណជន។
អ្វីដែលពិសេសជាងគេ និងមានភាពខុសប្លែកពីឆ្នាំមុនៗនៅក្នុងកម្មវិធីកម្មវិធីពិព័រណ៍យន្ដហោះ និងបច្ចេកវិទ្យាលើកទី៣ នោះ គឺខាងកម្មវិធីបានរៀបចំការប្រកួតប្រជែង Humanoid Robot ដែលមានបក្ខជនប្រកួតរហូតដល់ទៅ ១០ ក្រុមដែលមកពីវិទ្យាល័យ និងមហាវិទ្យាល័យរាជធានី-ខេត្តផ្សេងៗគ្នា ។
ក្រោយពីការប្រកួតនៅលើសង្វៀនប្រកួតយ៉ាងក្តៅគគុក យើងក៏បានស្វែងរកម្ចាស់ជ័យលេភីចំនួន ៣ក្រុម៖
- ម្ចាស់ជ័លេភីលេខ១ បានទៅលើក្រុម EMT ទទួលបានពានរង្វាន់ ១ មេដាយម្នាក់១ សញ្ញាប័ត្រម្នាក់១ និងទឹកប្រាក់ចំនួន ១ ៨០០ ០០០រៀល
- ម្ចាស់ជ័យលេភីលេខ២ បានទៅលើក្រុម TME មេដាយម្នាក់១ សញ្ញាប័ត្រម្នាក់១ និងទឹកប្រាក់ចំនួន ១ ៤០០ ០០០រៀល
- ម្ចាស់ជ័យលេភីលេខ៣ បានទៅលើក្រុម CYBORG TECH DIVISION ទទួលបានមេដាយម្នាក់១ សញ្ញាប័ត្រម្នាក់១ និងទឹកប្រាក់ចំនួន ១ ០០០ ០០០រៀល
- ម្ចាស់ជ័យលេភីដែលទទួលបានរង្វាន់នៃការរចនា HUMANOID ROBOT លេចធ្លោជាងគេគឺបានទៅលើក្រុម THE THERMINATOR ទទួលបានសញ្ញាប័ត្រចំនួន១ ។
- ម្ចាស់ជ័យលេភីដែលទទួលបានរង្វាន់នៃការធ្វើបទបង្ហាញលេចធ្លោជាងគេបានទៅលើក្រុម 2gether ទទួលបានសញ្ញាប័ត្រចំនួន១ ។
- ម្ចាស់ជ័លេភីលេខ២ បានទៅលើក្រុម THEDUO ទទួលបានមេដាយម្នាក់១ និងសញ្ញាប័ត្រម្នាក់១
- ម្ចាស់ជ័លេភីលេខ២ បានទៅលើក្រុម SIDE QUEST ទទួលមេដាយម្នាក់១ និងសញ្ញាប័ត្រម្នាក់១
- ម្ចាស់ជ័យលេភីដែលទទួលបានរង្វន់នៃការធ្វើរចនាលេចធ្លោរជាងគេបានទៅលើក្រុម DEFENDER មក ទទួលបានសញ្ញាប័ត្រចំនួន១ ។
- ម្ចាស់ជ័យលេភីដែលទទួលបានរង្វន់នៃការធ្វើបទបង្ហាញលេចធ្លោរជាងគេបានទៅលើក្រុម AEROទទួលបានសញ្ញាប័ត្រចំនួន១ ៕