អ្នកណាខ្លះចង់ទៅគយគន់មើលទេសភាព ភ្នំដែលប្លែកភ្នែកបែបនេះ? នេះគឺជាតំបន់មួយ ដែលមិនទាន់មានអ្នកណាស្គាល់ច្រើននៅឡើយទេហៅថា ភ្នំ១៥០០ ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ នៅទីនេះមានទេសភាព យ៉ាងស្រស់ស្អាតខ្លាំងណាស់ អមជាមួយផ្លូវអន្ទង់អាំងព្រមទាំងធម្មជាតិបៃតងស្រស់ប្រាកដជាធ្វើឱ្យគ្រប់គ្នាទៅម្តងហើយចង់ទៅម្តងទៀត។
ពេលមកទីនេះ អ្នកអាច នឹង នឹកឃើញ ខេត្តមណ្ឌលគិរី ព្រោះ សម្រស់ របស់ វា គឺ ស្រស់ស្អាត ម្យ៉ាងម្នាក់ ហើយបច្ចុប្បន្ន នេះក៏មាន Resort សម្រាប់ស្នាក់នៅដើម្បីកម្សាន្ត កាន់តែច្រើនទៅៗ និងហេដ្ឋារចនាសម័្ពន្ធក៏កាន់តែសម្បូរបែប ហើយបើនិយាយពីតម្លៃវិញគឺសមរម្យណាស់។ភ្នំ១៥០០ គឺបង្ហាញសម្រស់នៅលើផ្លូវជាតិលេខ៥៥ ធ្វើដំណើរដោយរថយន្ត ប្រមាណ២ម៉ោងពីទីរួមខេត្តពោធិ៍សាត់ហើយភ្ជាប់ទៅច្រកព្រំដែនរវាងខេត្តពោធិ៍សាត់និងខេត្ត ត្រាត (ប្រទេសថៃ)។
បច្ចុប្បន្នដោយសារសម្រស់ដ៏ល្អឯកនិងសក្តានុពលនៃតំបន់វាលវែងនេះ យើងឃើញមានកន្លែងស្នាក់នៅបែបរីស៊តលេចរូបរាងកាន់តែច្រើនឡើងៗដែលពិតជាបន្ថែមរសនិងភាពងាយស្រួលសម្រាប់បងប្អូនចង់មកស្នាក់នៅកម្សាន្ត។មិនតែប៉ុណ្ណោះ តម្លៃអចលនវត្ថុនៅតំបន់នេះក៏ចាប់ផ្តើមកក្រើកបន្តិចម្តងៗ ជាពិសេសបន្ទាប់ពីផ្លូវជាតិលេខ៥សាងសង់ហើយនឹងធ្វើឱ្យតំបន់នេះកាន់តែជិតរាជធានីភ្នំពេញ។
ប្រសិនបើអ្នក ចង់ទៅលេងក្នុងពេលនេះ អ្នកគួរជិះ វៀងផ្លូវជាតិលេខ៥ដើម្បីចំណេញពេល ដោយធ្វើដំណើរតាមផ្លូវលេខ ១៣៦ (អាច ប្រើ GoogleMap ជំនួយ)ទៅទីរួមខេត្តពោធិ៍សាត់ ដោយចំណាយត្រឹមតែ៤ម៉ោង ទៅដល់ខេត្តពោធិ៍សាត់ ធៀបនឹងផ្លូវលេខ៥ដែលអាចចំណាយ៥ទៅ៦ម៉ោង ហើយបន្តបើកតាមផ្លូវ ៥៥ ដើម្បីទៅកាន់ស្រុកវាលវែង ត្រង់ភ្នំ ១៥០០ ដែលត្រូវចំណាយពេល២ម៉ោងបន្ថែមទៀត។
ថ្វីត្បិតតែ ត្រូវចំណាយពេល រហូតដល់ ៦ ម៉ោងក៏ពិតមែន អ្នកនឹងមានអារម្មណ៍ថា ប្លែក ស្រស់ស្រាយ រំសាយអារម្មណ៍ និង ចង់ទៅលេងទីនោះម្តងទៀត ជាពិសេស អ្នកនឹងនឹក អាកាសធាតុ ភ្នំ ដែលចុះត្រជាក់នាពេលព្រោះនាពេលយប់ពិតជាធ្វើឱ្យអ្នក គេងលក់ស្ងប់ និងស្រួលខ្លួន។ ប្រសិនបើអ្នកធ្លាប់ទៅ ឬចង់ទៅ កុំភ្លេច ចែករំលែក បទពិសោធន៍អ្នកជាមួយនឹង ទំនងតើផងណា!