spot_img
spot_img
Homeភាពជាអ្នកដឹកនាំបើគ្មានជំនាញបច្ចេកទេស តើអ្នកអាចក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យបានឬទេ?

បើគ្មានជំនាញបច្ចេកទេស តើអ្នកអាចក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យបានឬទេ?

-

ចំពោះការសន្មត់នៅក្នុងសង្គម និងក្នុងការអប់រំមួយចំនួន បានបង្ហាញថាជំនាញដែលអ្នកត្រូវការដើម្បីក្លាយជាអ្នកដឹកនាំ គឺអាចផ្ទេរបានច្រើនឬតិច ប្រសិនបើអ្នកអាចបំផុសគំនិត និងលើកទឹកចិត្តមនុស្សនៅក្នុងក្រុមមួយ ហើយអាចអនុវត្តបែបនេះដើម្បីធ្វើឱ្យដូចគ្នានៅក្នុងកន្លែងមួយផ្សេងទៀត។

ប៉ុន្តែចំពោះការស្រាវជ្រាវនាពេលថ្មីៗនេះ បានណែនាំថា អ្នកដឹកនាំល្អបំផុត គឺដឹងច្រើនអំពីដែនដែលពួកគេកំពុងនាំមុខនិងមានសមត្ថភាពបច្ចេកទេស។ ឧទាហរណ៍ មន្ទីរពេទ្យដែលគ្រប់គ្រងដោយវេជ្ជបណ្ឌិតគឺធ្វើការបានល្អជាងមន្ទីរពេទ្យដែលគ្រប់គ្រងដោយមនុស្សដែលមានប្រវត្តិផ្សេងទៀត។ លើសពីនេះ មានឧទាហរណ៍ជាច្រើននៃមនុស្សដែលបានដំណើរការក្រុមហ៊ុនមួយប្រកបដោយប្រសិទ្ធភាព និងមានបញ្ហាក្នុងការផ្ទេរជំនាញរបស់ពួកគេទៅក្រុមហ៊ុនថ្មី។

ការសិក្សាស្រាវជ្រាវជាមួយក្រុមនៅសាកលវិទ្យាល័យ Texas

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ លោក Art Markman បានធ្វើការជាមួយក្រុមមួយនៅសាកលវិទ្យាល័យ Texas ដើម្បីបង្រៀនការអប់រំភាពជាអ្នកដឹកនាំអំពីធាតុស្នូលនៃអ្វីដែលអ្នកដឹកនាំត្រូវដឹង ដូចជាសមត្ថភាពក្នុងការលើកទឹកចិត្តខ្លួនឯងនិងអ្នកដទៃ ទំនាក់ទំនងជាមួយមនុស្សដោយផ្ទាល់ ជំនាញសរសេរប្រកបដោយប្រសិទ្ធភាព ជំនាញគិតត្រិះរិះពិចារណា សមត្ថភាពដោះស្រាយបញ្ហា និងជំនាញក្នុងការធ្វើការជាមួយក្រុមនិងការផ្ទេរភារកិច្ច។ ទោះជាយ៉ាងណា ជំនាញទាំងនេះជារឿងសំខាន់ដែលអ្នកដឹកនាំត្រូវតែដឹង ប៉ុន្តែអ្វីដែលអ្នកដឹកនាំចាំបាច់ត្រូវតែដឹងទៀតនោះ គឺ៖

  • ដើម្បីពូកែលើជំនាញដែលបានរៀបរាប់ខាងលើក្នុងការអនុវត្ត អ្នកដឹកនាំក៏ត្រូវការជំនាញជាច្រើននៅក្នុងដែនជាក់លាក់មួយផងដែរ។ ឧទាហរណ៍ សូមយកជំនាញមួយក្នុងចំណោមជំនាញដែលបានរៀបរាប់ខាងលើ ដោយគិតពិចារណា ដើម្បីស្វែងរកខ្លឹមសារនៃស្ថានភាពមួយ ហើយដើម្បីធ្វើដូច្នេះបានល្អ អ្នកត្រូវតែមានជំនាញបច្ចេកទេសជាក់លាក់។

ហេតុអ្វីអ្នកដឹកនាំចាំបាច់ត្រូវការជំនាញបច្ចេកទេសជាក់លាក់?

ជំនាញបច្ចេកទេស ជាជំនាញស្នូលមួយដែលអ្នកដឹកនាំចាំបាច់ត្រូវតែមាននិងត្រូវតែជាក់លាក់។ កាលដែលអ្នកមានជំនាញបច្ចេកទេសណាមួយជាគោល នោះវានឹងអនុញ្ញាតឱ្យអ្នកសម្រេចចិត្តបានល្អ។

ក្នុងករណីថា ប្រសិនបើអ្នកដឹកនាំគ្មានជំនាញពិតប្រាកដ នោះវានឹងនាំមកនូវផលវិបាកដូចជា៖

  • អ្នកដឹកនាំខ្លួនឯងផ្ទាល់ គឺមិនដឹងថា តើនរណាដែលជាមនុស្សដ៏ត្រឹមត្រូវសម្រាប់ការផ្តល់ព័ត៌មានដល់ពួកគេឡើយ? ដូច្នេះក្នុងនាមជាអ្នកដឹកនាំ ប្រសិនបើមិនអាចវាយតម្លៃព័ត៌មានដែលពួកគេទទួលបានសម្រាប់ខ្លួនពួកគេទេនោះ ពួកគេមិនអាចដឹកនាំប្រកបដោយប្រសិទ្ធភាពឡើយ។

លើសពីនេះ ក៏មានហេតុផលចំនួន2 នៅពេលដែលគិតអំពីភាពជាអ្នកដឹកនាំ ចាំបាច់ត្រូវតែមានជំនាញបច្ចេកទេស ឬមានដែនកំណត់ជាក់លាក់មួយ។

  • ទី1. នៅពេលយើងបង្រៀនមនុស្សអំពីភាពជាអ្នកដឹកនាំ យើងត្រូវបញ្ជាក់ឱ្យកាន់តែច្បាស់ថា ជំនាញដែនមានសារៈសំខាន់ ព្រោះមនុស្សម្នាក់ជោគជ័យក្នុងការដំណើរការក្រុមហ៊ុនមួយប្រភេទ មិនមែនមានន័យថា ពួកគេមានកម្រិតនៃភាពជោគជ័យដូចគ្នាក្នុងការដំណើរការក្រុមហ៊ុនដែលមានបេសកកម្មខុសគ្នានោះទេ។
  • ទី2. នៅពេលដែលយើងបណ្តុះបណ្តាលមនុស្សឱ្យទទួលតួនាទីជាអ្នកដឹកនាំ យើងត្រូវផ្តល់ឱ្យពួកគេនូវការអនុវត្តការដោះស្រាយបញ្ហាជាក់លាក់នៃដែន ដើម្បីឱ្យពួកគេអាចរៀបចំបញ្ចូលព័ត៌មាននៅក្នុងក្រុមដែលពួកគេត្រូវបានគេស្នើសុំឱ្យដឹកនាំ។ ជាឧទាហរណ៍ វាមិនគ្រប់គ្រាន់ទេក្នុងការបង្រៀនមនុស្សអំពីរបៀបដោះស្រាយជម្លោះទូទៅរវាងនិយោជិត យើងគួរតែបង្កើតសេណារីយ៉ូដែលកើតចេញពីករណីជាក់ស្តែង ដូច្នេះមនុស្សត្រូវតែដោះស្រាយជាមួយភាពមិនច្បាស់លាស់ទាំងអស់ដែលកើតចេញពីជម្លោះដែលកើតឡើងនៅក្នុងឧស្សាហកម្មជាក់លាក់។
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ