ក្រុមហ៊ុនជីប ម៉ុង គ្រុប ដែលបង្កើតឡើងដោយកូនខ្មែរ 100% ដោយ លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជីប ម៉ុង គ្រុប ហើយក្រុមហ៊ុននេះកំពុងតែមានភាពលេចធ្លោខ្លាំងនៅលើទីផ្សារកម្ពុជា ប៉ុន្តែយើងនឹងយល់លម្អិតអំពីក្រុមហ៊ុនមួយនេះ នៅចំណុចខាងក្រោម។ ចំពោះផ្នែកនេះ យើងនឹងបង្ហាញថា ទម្រាំក្រុមហ៊ុនមួយនេះ អាចជោគជ័យបាន គឺវាផ្ដើមចេញពីមុខរបររកស៊ីលក់អេតចាយ ដោយប្រមូលដែកចាស់ៗដើម្បីលក់ដោយចំណាយដើមទុនតែមាសពីរជីប៉ុណ្ណោះនៅក្នុងសម័យនេះ។ បន្ទាប់មកដោយសារតែមានអំឡុងពេលនោះ លោកជំទាវ ភាព ហៀក សង្កេតឃើញថាទីផ្សារកំពុងមានតម្រូវការខ្លាំងលើគ្រឿងសម្ភារៈសំណង់ ដូច្នេះលោកជំទាវ ក៏ចាប់ផ្ដើមនាំចូលដែកថ្មីៗពីប្រទេសជិតខាង ដើម្បីមកលក់ផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុកវិញ។ ការតស៊ូព្យាយាម និងការចាប់យកឱកាសដើម្បីបំពេញតម្រូវការក្នុងស្រុកទាន់ពេលវេលា ទើបធ្វើឱ្យលោកជំទាវកាន់តែបង្កើតដៃគូសហការជាច្រើន និងពង្រីកក្រុមហ៊ុនជីប ម៉ុងឱ្យកាន់តែធំ ព្រមទាំងមានភាពល្បីល្បាញនៅប្រទេសកម្ពុជារហូតមកទល់សព្វថ្ងៃ។
អំពីភាពរីកចម្រើន ក្រុមហ៊ុន ជីប ម៉ុង គ្រុប
ក្រុមហ៊ុន ជីប ម៉ុង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1982 ដែលនាំចូលនូវសម្ភារៈសំណង់មកចែកចាយនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនជីប ម៉ុង មានភាពឈានមុខគេនៅលើទីផ្សារកម្ពុជាផ្នែកផ្គត់ផ្គង់សម្ភារៈសំណង់ជាច្រើនមុខ ព្រមទាំងនាំចូលនិងមានការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគជាច្រើនមុខផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប មានបុត្រសម្ព័ន្ធជាច្រើន រួមមាន៖
- Chip Mong Industries បង្កើតឡើងក្នុងឆ្នាំ 2007 ដែលមានរោងចក្របេតុងចំនួន 14 ព្រមទាំងមានរថយន្តលាយបេតុង រថយន្តបាញ់បេតុង និងម៉ាស៊ីនបាញ់បេតុង សរុបជាង 200គ្រឿង។ មានរោងចក្រផលិតក្បឿងបាន 140សន្លឹកក្នុងមួយនាទី និងមានរោងចក្រទុយោដែលអាចផលិតទុយោបាន500តោនក្នុងមួយខែ។
- Chip Mong Land បង្កើតឡើងក្នុងឆ្នាំ 2008 ដែលផ្ដោតលើការអភិវឌ្ឍន៍លំនៅដ្ឋាន ដោយមានការបែងចែកគម្រោងជាបីប្រភេទ គឺLandmark (សាងសងលំនៅដ្ឋានទំនើប ដែលមានអគារពាណិជ្ជកម្ម និងមានការិយាល័យ) Park Land (សាងសងលំនៅដ្ឋានប្រណិត) និង Land Riche (សាងសងលំនៅដ្ឋានស្ដង់ដារ)។
- Khmer Beverages បង្កើតឡើងក្នុងឆ្នាំ 2009 ដែលផលិតស្រាបៀកម្ពុជាជាលើកដំបូង បន្ទាប់មកក៏ផលិតស្រាបៀ Barrley Black stout, ស្រាបៀ Kudo, ស្រាបៀ Kudo Stout, ទឹកបរិសុទ្ធកម្ពុជា, ភេសជ្ជប៉ូវកម្លាំង Wurkz និងទឹកក្រូច Ize។
- Crown Khmer Beverages Cans Limited បង្កើតឡើងក្នុងឆ្នាំ 2014 ដែលផ្ដោតលើការផលិតសំបកកំប៉ុង។
- Chip Mong Insee Cement Corporation បង្កើតឡើងក្នុងឆ្នាំ 2014 ផ្ដោតលើការផលិតស៊ីម៉ង
- នៅឆ្នាំ 2016 ក្រុមហ៊ុនជីប ម៉ុង បានចុះកិច្ចព្រមព្រៀងយោគយល់គ្នាជាមួយក្រុមហ៊ុន Hyattដើម្បីគ្រប់គ្រង Hyatt Regency Phnom Penh Hotel ។
- Chip Mong Feed បង្កើតឡើងក្នុងឆ្នាំ 2017 ដែលវិនិយោគលើចំណីសត្វ និងចិញ្ចឹមជ្រូក។
- Chip Mong Retail បង្កើតឡើងក្នុងឆ្នាំ 2017 ដែលវិនិយោគលើវិស័យលក់រាយ ផ្សារទំនើប និងផ្សារទំនើបខ្នាតយក្ស។
- នៅឆ្នាំ 2017 ក្រុមហ៊ុន Royal Field Development ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនជីប ម៉ុង បានចុះកិច្ចព្រមព្រៀងជាមួយសណ្ឋាគារ Marriott ដើម្បីគ្រប់គ្រងសណ្ឋាគារ Fairfield by Marriott Phnom Penh ។
- Chip Mong Bank បានវិនិយោគក្នុងឆ្នាំ 2018 ដោយបានបង្កើត Chip Mong Commercial Bank Plc. (សម្ពោធនៅ 21 មករា 2019) ។
- នៅឆ្នាំ 2019 ជីប ម៉ុង វិនិយោគលើ Royal Cambodia Phnom Penh Golf Club និង Grand Phnom Penh City
ក្រៅពីនេះ ក្រុមហ៊ុន ជីប ម៉ុង មានដៃគូវិនិយោគ និងផ្គត់ផ្គង់ស្ទើរជុំវិញពិភពលោក ដូចជានៅទ្វីបអាមេរិក ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។