spot_img
spot_img
Homeធុរកិច្ចពាក្យសម្តី​ និង​សកម្មភាព​ដែលធ្វើ​ឱ្យ​បុគ្គលិក​បាក់ទឹកចិត្ត

ពាក្យសម្តី​ និង​សកម្មភាព​ដែលធ្វើ​ឱ្យ​បុគ្គលិក​បាក់ទឹកចិត្ត

-

សកម្មភាព ពាក្យ​សម្តី​ និង​កាយវិការ​របស់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រប់របស់​ក្រុមហ៊ុនឬស្ថាប័ន​គឺ​មាន​សារៈសំខាន់ខ្លាំង​ណាស់ដែលវា​អាច​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​ទឹកចិត្ត និង​ការ​លះបង់របស់បុគ្គលិកម្នាក់ៗ។ ការប្រើប្រាស់វិធីសាស្ត្រ​គ្រប់គ្រង និង​ដឹកនាំ​គឺ​អាច​មាន​ភាព​ដាច់ស្រឡះ​ចំពោះ​បុគ្គលិកដែល​មាន​ការ​អប់រំខ្ពស់ និង​ការអប់រំទាប។ ប៉ុន្តែ​ ក្នុង​តថភាព​គ្រប់គ្រង​ជាក់ស្តែងនៅក្នុង​ប្រទេស​កម្ពជា​គឺនៅមានភាព​ខ្វះខាតភាពជាអ្នកដឹកនាំ​នៅឡើយ ជា​ពិសេស​អាជីវកម្ម​ដែលមានការ​គ្រប់គ្រង​ជា​លក្ខណៈគ្រួសារ ដែលតែងតែប្រើប្រាស់​វិធីសាស្ត្រគ្រប់គ្រង​តែមួយ មិនថា​ចំពោះ​បុគ្គលិក​ដែល​មាន​ការ​អប់រំខ្ពស់ ឬការអប់រំទាប។ ខាង​ក្រោមនេះ គឺជា​សកម្មភាព និង​ពាក្យ​សម្តី​មួយ​ចំនួន​ដែលអ្នកដឹកនាំ ឬអ្នក​គ្រប់គ្រង​ត្រូវចៀសវាង​ប្រើប្រាស់​ ​ប្រសិនបើ​បុគ្គលិក​ក្រោមបង្កាប់គឺជា​អ្នកដែល​មាន​ការ​អប់រំ​ខ្ពស់៖

  • បង្កើន​សម្លេង​ដើម្បី​បង្ហាញ​ទៅដល់​និយោជិត​ថា​ខ្លួន​កំពុង​តែ​មិនពេញចិត្ត និង​ខឹងក្រេវក្រោធស្តី​ពី​លទ្ធផលការងារ​របស់ពួកគេ។
  • ធ្វើការគម្រាម​ដោយ​លើកឡើង​ពីការ​កាត់​ធនធាន ប្រាក់ខែឬក៏ឱកាស​របស់បុគ្គលិក
  • ធ្វើ​ការ​គម្រាម​ថាខ្លួន​នឹង​ធ្វើការ​ត្រួតពិនិត្យក្រុមការងារ​ឡើង​វិញ ហើយ​ឱ្យ​ក្រុមនិយោជិត​ត្រៀមខ្លួន​ឱ្យ​រួចរាល់បើមិនដូច្នេះ​នឹង​មាន​អ្វីមិនល្អ​កើតឡើង
  • ធ្វើការ​កែប្រែ និងណែនាំ​បុគ្គលិកជាញឹកញាប់ដោយវិធី​សាស្ត្រ​រិះគន់បែបអវិជ្ជមាន
  • ធ្វើការ​ដកហូត​ការងារភ្លាមៗ​ពីអ្នកណាម្នាក់ដែលធ្វើការ​យឺតយ៉ាវ ឬក៏​មិនបានល្អ
  • ធ្វើការដាក់ការងារតែមួយ​ទៅឱ្យ​មនុស្ស​ផ្សេងៗគ្នា​ដើម្បី​ឱ្យប្រាកដថា​យ៉ាងហោចណាស់មានម្នាក់​អាចធ្វើការនោះឱ្យ​ខ្លួនបានទាន់ពេលវេលា (ដែលបង្កឱ្យមាន​ការប្រកួតប្រជែងបែបអវិជ្ជមានរវាង​មិត្តរួមការងារ ឬក្រុមការងារ)
  • ធ្វើការ​សង្កត់ធ្ងន់ ឬនិយាយខ្លាំងៗទៅឱ្យ​អ្នកណាម្នាក់ ឬក្រុមការងារណាមួយដែលកំពុង​ទទួលខុសត្រូវការងារជាក់លាក់ណាមួយដើម្បី​ចង់​ឱ្យ​ប្រាកដថា​ការងារ​នោះធ្វើ​ទៅបានដោយរលូន
  • ចូលចិត្ត​សួរ​ហើយ​សួរទៀត​នៅរឿង​ដដែលៗ​ដែលមិនចាំបាច់
  • ផ្លាស់ប្តូរ និង​កែប្រែ​ពាក្យ​សម្តី​ជាញឹកញាប់ ឬមិនគោរពពាក្យ​សម្តី
  • មិន​មាន​ការ​សរសើរ លើកតម្កើន​ ឬជម្រុញទឹកចិត្ត​បុគ្គលិក
  • តម្លើង​ឋានៈ ឬ​ចាត់តាំង​អ្នកដែលមិនមាន​សមត្ថភាព​ឱ្យគ្រប់គ្រងជាពិសេស​សាច់ញាតិ ឬ​មិត្តភក្តិ
ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ