spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារភាពខុសគ្នានៃការធ្វើទីផ្សារសម្រាប់លក់ផលិតផល និងលក់សេវាកម្ម

ភាពខុសគ្នានៃការធ្វើទីផ្សារសម្រាប់លក់ផលិតផល និងលក់សេវាកម្ម

-

1. ផលិតផល

ផលិតផល គឺមានភាពងាយស្រួលក្នុងការធ្វើទីផ្សារ ពីព្រោះវាអាចបង្ហាញ អាចមើលឃើញ អាចប៉ះបាន និងងាយស្រួលសម្រាប់អតិថិជនក្នុងការឈ្វេងយល់អំពីគុណតម្លៃ និងអាចជ្រើសរើសនូវអ្វីដែលពួកគេត្រូវការ។

បើយោងតាមគេហទំព័រ differencebetween.com បានឱ្យដឹងថា ការធ្វើទីផ្សារផលិតផល សំដៅលើ ដំណើរការផលិតផលិតផលដែលមានតម្រូវការ ឬបង្កើតតម្រូវការទុកជាមុន បន្ទាប់មកធ្វើការផ្សព្វផ្សាយនិងលក់ផលិតផលនោះ។ ទោះបីជា ការផលិតមានទំនាក់ទំនងទៅនឹងការគ្រប់គ្រងផលិតផលក៏ដោយ ប៉ុន្តែការកំណត់អត្តសញ្ញាណតម្រូវការ (demand) ឬការត្រូវការ (Need) គឺជាផ្នែកមួយនៃទីផ្សារផលិតផល ដែលទាមទារឱ្យមានការបញ្ចេញមតិយោបល់ត្រឡប់មកវិញពីអតិថិជនដែលបានប្រើប្រាស់ផលិតផលរបស់អ្នករួចហើយ។ នោះហើយជាមូលហេតុដែលយើងបានបញ្ចូលផលិតកម្មទៅក្នុងរូបភាពរួមនៃទីផ្សារផលិតផល។

ផលិតផលមួយ មានលក្ខណៈ

  • Tangible៖ រូបធាតុឬរូបី
  • Storable៖ មានស្ថេរភាព
  • Replicating ability (repeatability/ duplication) ៖ សមត្ថភាពក្នុងការសម្លង និងធ្វើម្ដងទៀត
  • Measurable៖ អាចវាស់វែងបាន
  • Control quality by data៖ ត្រួតពិនិត្យគុណភាពតាមទិន្នន័យ
  • possibility for patents៖ លទ្ធផលសម្រាប់ប៉ាតង់

ការធ្វើទីផ្សារផលិតផលឱ្យបានជោគជ័យ ទាមទារឱ្យអ្នកឆ្លើយនូវសំណួរខាងក្រោមជាមុនសិន

  1. តើយើងត្រូវការដំណោះស្រាយអ្វីខ្លះចំពោះអតិថិជន? (ផលិតផល)
  2. តើអ្នកណានឹងក្លាយជាអតិថិជន? (ការបែងចែក)
  3. តើយើងត្រូវទាក់ទងអតិថិជនយ៉ាងដូចម្តេច? (ចែកចាយ)
  4. តើយើងដាក់តម្លៃលើផលិតផលរបស់យើងក្នុងតម្លៃប៉ុន្មាន?

អ្នកគ្រប់គ្រងផ្នែកទីផ្សារផលិតផល មានទំនួលខុសត្រូវក្នុងការផ្តល់ព័ត៌មានដល់ក្រុមហ៊ុនអំពីយោបល់និងមតិយោបល់របស់អតិថិជនដែលនឹងជួយក្នុងការឆ្លើយសំណួរដែលបានរៀបរាប់ខាងលើ។ ការធ្វើទីផ្សារផលិតផលត្រូវការឈ្វេងយល់ពីដំណើរការរបស់ផលិតផល តាមរយៈការយល់ដឹងអំពីដំណើរការនេះ ផលិតផលអាចត្រូវបានជំនួសឬរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់និរន្តរភាពរបស់ក្រុមហ៊ុន ដើម្បីធានាថា ផលិតផលនូវតែរក្សានូវគុណភាពល្អ និងធ្វើបច្ចុប្បន្នភាពជារៀងរហូត ព្រមទាំងមានការអភិវឌ្ឍន៍បែបច្នៃប្រឌិតជាបន្តបន្ទាប់។

លើសពីនេះ ការធ្វើទីផ្សារដើម្បីលក់ផលិតផល ម្ចាស់អាជីវកម្ម ត្រូវតែ

  • វិភាគទីផ្សារលើប្រភេទផលិតផលរបស់អ្នក
  • កំណត់តម្រូវការរបស់អតិថិជនគោលដៅ
  • កំណត់ការរចនា និងការអភិវឌ្ឍផលិតផល
  • កំណត់តម្លៃ
  • រៀបយុទ្ធសាស្រ្តដាក់លក់ផលិតផលថ្មី
  • បង្កើតបណ្ដាញទំនាក់ទំនង
  • រៀបយុទ្ធសាស្រ្តផ្សព្វផ្សាយពាណិជ្ជកម្ម
  • ជ្រើសរើសទីតាំង
  • កំណត់ការចែកចាយលក់ផលិតផល
  • ត្រួតពិនិត្យឡើងវិញ និងមើលពីបញ្ចេញមតិយោបល់កែតម្រូវ
  • ជ្រើសរើសបណ្ដាញសង្គមដែលជាសម្រុកអតិថិជនគោលដៅ
  • ស្គាល់លក្ខណៈពិសេសរបស់ផលិតផល

2. សេវាកម្ម

សេវាកម្ម ជាវត្ថុអរូបីដែលពិបាកក្នុងការបង្ហាញពីគុណតម្លៃ មិនអាចមើលឬមិនអាចប៉ះសេវាកម្មនោះបានទេ។

បើយោងតាមគេហទំព័រ differencebetween.com បានឱ្យដឹងថា ការទីផ្សារសេវាកម្ម សំដៅលើ ប្រភពដើមនៃសេវាកម្ម ការផ្សព្វផ្សាយនិងការផ្តល់នូវបទពិសោធន៍ដល់អតិថិជនក្នុងតម្លៃវិនិច្ឆ័យ។ ការកំណត់ថ្លៃដើមជាក់លាក់ចំពោះសេវាកម្មមួយពិតជាពិបាក ដូច្នេះតម្លៃត្រូវបានកំណត់ដោយអ្នកលក់ដោយពឹងផ្អែកលើថ្លៃដើមដែលអាចកំណត់បាននិងការប៉ាន់ស្មាននៃការងារ។ ហើយតម្លៃអាចត្រូវបានចាត់ថ្នាក់ជាតម្លៃវិនិច្ឆ័យ ព្រោះថ្លៃដើមមិនអាចត្រឹមត្រូវដូចផលិតផលឡើយ។

សេវាកម្មមួយ មានលក្ខណៈ

  • Intangible៖ អរូបី
  • Consumed at the point of interaction៖ បានប្រើប្រាស់នៅចំណុចនៃអន្តរកម្ម
  • Difficult to repeat៖ ពិបាកក្នុងការកែតម្រូវធ្វើម្ដងទៀត
  • Difficult to patent៖ ពិបាកក្នុងការធ្វើប៉ាតង់
  • Difficult to measure៖ ពិបាកក្នុងការវាស់វែង
  • An experience for customer៖ ជាបទពិសោធន៍សម្រាប់អតិថិជន
  • Inseparable from seller៖ មិនអាចខ្វះអ្នកលក់បាន

ការធ្វើទីផ្សារដើម្បីលក់សេវាកម្ម ម្ចាស់អាជីវកម្ម ត្រូវតែ

  • ស្គាល់ច្បាស់ពីអតិថិជនគោលដៅ
  • ស្គាល់ច្បាស់ថា សេវាកម្មរបស់អ្នកនឹងជួយដោះស្រាយអ្វីដល់អតិថិជន
  • បង្កើតទំនាក់ទំនងល្អជាមួយអតិថិជនគោលដៅរបស់អ្នក
  • ការអភិវឌ្ឍន៍និងបង្កើតទំនុកចិត្តខ្ពស់ដល់អតិថិជន
  • កសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យល្អនិងល្បី
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ