តើជា Customer នរណា ហើយ Consumer ជានរណា??
ជាធម្មតាពាក្យ Customer Vs Consumer (អតិថិជននិងអ្នកប្រើប្រាស់) គឺជាពាក្យមួយដែលមនុស្សគ្រប់គ្នាតែងតែមានការភ័ន្តច្រឡំជាញឹកញាប់ និងមានភាពស្រពិចស្រពិលក្នុងការប្រើប្រាស់ ដោយគិតថាពាក្យទាំងពីរនេះវាមានអត្ថន័យស្រដៀងគ្នានៅក្នុងន័យទីផ្សារ ប៉ុន្តែការពិតទៅវាមិនមែនមានន័យបែបនេះនោះទេ អាស្រ័យហេតុនេះ នៅក្នុងថ្ងៃនេះដែរយើងនឹងធ្វើការបកស្រាយឲ្យកាន់តែច្បាស់អំពីពាក្យទាំង២នេះ។
ការស្វែងយល់ពីភាពខុសគ្នារវាង Customer Vs Consumer គឺជារឿងមួយដ៏សំខាន់ដែលអ្នកទីផ្សារត្រូវតែដឹងនិងស្វែងយល់អំពីតួនាទីដាច់ដោយឡែករបស់ពាក្យទាំងពីរនេះនៅក្នុងមនោគមវិជ្ជាសេដ្ឋកិច្ចនៃការប្រើប្រាស់។
Customer
Customer បកប្រែជាភាសាខ្មែរថាជាអតិថិជន គឺជាអ្នកដែលតែងតែបញ្ជាទិញនូវទំនិញឬសេវាកម្មពីផ្សារ ពីហាងឬក្រុមហ៊ុនណាមួយដើម្បីយកទៅប្រើប្រាស់ដោយខ្លួនឯង ឬទិញយកទៅឲ្យអ្នកដទៃប្រើប្រាស់នូវផលិតផលនោះ ព្រោះពេលខ្លះអតិថិជនមិនមែនជាអ្នកប្រើប្រាស់នោះទេ។ ជាឧទាហរណ៍ជាក់ស្ដែង អ្នកម៉ាក់លោកប៉ាតែងតែមកហាង KonstoreCambodia ដើម្បីទិញសម្ភារៈដូចជាសម្លៀកបំពាក់ ស្បែកជើង របស់របរក្មេងលេងនិងប្រដាប់ប្រដាផ្សេងៗទៀតទុកសម្រាប់ឲ្យកូនៗរបស់គាត់លេង និងប្រើប្រាស់ស្ទើរតែជារៀងរាល់ខែ។ ត្រង់ចំណុចនេះ អ្នកម៉ាក់លោកប៉ា គាត់គឺជាអតិថិជនដែលតែងតែធ្វើការបញ្ជាទិញរាល់ទំនិញផ្សេងៗសម្រាប់កូនៗរបស់គាត តែពួកគាត់មិនមែនជាអ្នកប្រើប្រាស់នោះទេ។
Consumer
Consumer គឺជាអ្នកដែលប្រើប្រាស់នូវផលិតផលដោយផ្ទាល់បន្ទាប់ពី Customer ទិញយកមកឲ្យប្រើប្រាស់ ឬអាចនិយាយបានថា Consumer គឺជាអ្នកប្រើប្រាស់ចុងក្រោយនូវផលិតផលឬសេវាកម្មណាមួយ។ ជាឧទាហរណ៍ជាក់ស្ដែងបន្ទាប់ពីចំណុចខាងលើ អ្នកម៉ាក់លោកប៉ាដែលតែងតែទៅទិញសម្ភារៈនៅឯកហាង KonstoreCambodia ពួកគាត់គឺជាអតិថិជន ចំណែកឯកូនៗរបស់គាត់គឺជា Consumer អ្នកប្រើប្រាសផ្ទាល់។
ដូចនេះប្រសិនបើអ្នកដឹងថានរណាជាអតិថិជន នរណាជាអ្នកប្រើប្រាស់នូវផលិតផលហើយ អ្នកប្រាកដជាងាយស្រួលក្នុងការបែងចែកទំនិញក៏ដូចជា ផលិតផលនូវទំនិញណាបន្ថែមដែលអាចបំពេញតម្រូវការជូនពួកគេទាំងពីរនាក់នេះជាមិនខាន។
https://www.marketing91.com/consumer-vs-customer/