spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារភាពខុស​គ្នា​រវាង​ USP និង​ Positioning

ភាពខុស​គ្នា​រវាង​ USP និង​ Positioning

-

USP/Unique Selling Proposition និយាយ​ឲ្យ​សមញ្ញ​ទៅ​គឺ​ជា​គុណភាព​ ឬភាព​ពិសេស​មួយ​ នៃ​ផលិតផល​របស់​អ្នក​ ដែល​ធ្វើ​ឲ្យ​វា​មាន​លក្ខណៈ​ខុស​ប្លែក​  និង​លេច​ធ្លោ​ នៅ​ក្នុង​ទីផ្សារ។​ វា​ធ្វើ​ឲ្យផលិតផល​​​អ្នក​ ខុស​ប្លែក​ពីផលិតផល​​អ្នក​ដទៃទៀត​។​ ហើយ​នៅ​ពេល​​ធ្វើ​ទីផ្សារ​ ឬផ្សព្វ​ផ្សាយ ផលិតផល ​​គឺអ្នក​ត្រូវ​ផ្តោត​លើ​​វា​។​

តោះ​យើង​នាំ​គ្នា​ក្រឡេក​មើល​ ទីផ្សារ​ថ្នាំដុសធ្មេញប្រទេស​ឥណ្ឌា ​​ក្នុង​ឆ្នាំកំឡុង​​១៩៨០។ ក្នុង​ពេល​នោះ​ មានថ្នាំដុស​ធ្មេញ ​ម៉ាក​ល្បី​ ២​ទៅ​៣​ ហើយ​ថ្ងៃ​មួយ​ក៏​មាន​ ម៉ាក​ថ្មី​ចេស​មួយ​ទៀត​លេច​ឡើង​ (Promise) ដែល​បាន​ប្រាប់ទៅ​អតិថិជន​​​ថា​ ថ្នាំ​ដុស​ធ្មេញរបស់​គេ​គឺ​ផ្សំឡើង​ពី​ ប្រេង​ដើម​ដូង​ចែម​ (clove oil)។​ ជាលទ្ធផល​ ថ្នាំ​ដុស​ធ្មេញ​នេះ​លក់​ដាច់​ជា​ខ្លាំង​ និង​បាន​ក្លាយ​​ជា​ការ​គំរាម​កំហែង​ដល់​ម៉ាក​សញ្ញា​ដទៃ។​ ហេតុផល​ដែល​ថ្នាំ​ដុសធ្មេញ​នេះ​ទទួល​បាន​ការ​គាំទ្រ​លឿន​និង​ខ្លាំង​បែប​នេះ ​ក៏​ដោយ​សារ​​ USP (ប្រេង​ដើម​ដូង​ចែម​ clove oil) ដែល​ត្រូវ​បាន​ប្រជាជន​ឥណ្ឌា​ជឿជាក់ ​​ថា​ល្អ​សម្រាប់​ធ្មេញ​ និង​អញ្ចាញ​ តាំ​ង​ពី​យូ​រលង់​ណាស់​មក​ហើយ។​​

 ​ប៉ុន្តែសព្វ​ថ្ងៃ​នេះ​ ​គំនិតនិង​ផលិតផល​ ងាយ​នឹង​ត្រូវ​បាន​គេ​ចម្លង​តាម​ណាស់។​ វា​ដល់​ថ្នាក់​យើង​អាច​និយាយ​បាន​ថា វាមិនអាច​ទៅ​​រួច​ទេ​ ដែល​ម៉ាក​សញ្ញា​មួយ​ អាច​ទទួល​បាន​ជោគជ័យ​បានក្នុង​​រយៈពេល​យូរ​ ដោយ​ពឹង​ផ្អែក​លើ​ USP។ ការពឹង​ផ្អែកលើ ​ភាព​ខុស​គ្នា​រវាង​ផលិតផល ​គឺ​មិន​អាច​ទៅ​រួច​បាន​ ដោយ​សារ​មាន​ការ​កូពី​ ពី​ម៉ាក​សញ្ញា​ផ្សេងៗ យ៉ាង​រហ័សក្នុង​រយៈពេល​ដ៏​ខ្លី​។ ដូច្នេះ​ហើយ​ទើប​នាំ​ឲ្យ​យើងត្រូវ​​ ក្រឡេក​មើល​និង​ស្វែង​យល់​អំពី​ ​Positioning វិញ។​

​Positioning គឺ​ជា​ការ​មាន​ប្រៀប​លើ​គូ​ប្រជែង​ របស់​ម៉ាក​សញ្ញា​មួយ ​ដែល​កាន់​កាប់​ នៅ​ក្នុង​ចិត្ត​របស់​អតិថិជន​។​ ផលិតផល ដែល​លក់​នៅ​លើ​ទីផ្សារ​ អាចមាន​ ភាព​​ស្រដៀងឬដូច​​គ្នា​  ប៉ុន្តែការ​កាន់​កាប់​ចិត្ត​របស់​អតិថិជន​បាន​ មិន​មាន​ជា​រឿង​ដែល​ងាយ​ផ្លាស់​ប្តូរ ដូច​ជា​ការ​កូពី​ផលិតផល​ឡើយ​។​ Positioning គឺ​ជា​គុណ​សម្បត្តិ​ដែល​មាន​ប្រៀប​លើ​គូ​ប្រជែងដ៏​មាន​ឥទ្ធិពល​ និងកាន់​តែ​យូរ​កាន់​តែមាន​ភាព​រឹង​មាំ​ឡើង​។​ ​ប្រសិន​បើ​អ្នក​មាន​​ Positioning ដែល​រឹង​មាំ និង​ច្បាស់​លាស់​ អតិថិជន​មិន​ខ្វល់​អំពី​ USP ( ភាពខុស​គ្នា​របស់​ផលិតផល​អ្នក​ពី​អ្នក​ដទៃ) ឡើយ​ ។​

Nike: Nike មាន​ Positioning ដែល​ផ្តោត​លើទំនុក​ចិត្ត​និង​ជ័យ​ជំនះ​នៅ​ក្នុង​ការ​លេង​កីឡា​​ ( គ្មាន​អតិថិជន​ណា​ម្នាក់​ ដែល​ខ្វល់​អំពីគុណភាព​វត្ថុធាតុ​ដើម សម្រាប់ ផលិត​ Nike នោះទេ)។ Nike ឆក់​យក​បេះដូង​​អតិថិជន​សម្រាប់​ ជម្រើស​ល្អ​បំផុត​សម្រាប់​ការ​លេង​កីឡា។​

Nike ​ក៏​ Positioning ខ្លួន​ឯង​ជា​ម៉ាក​ជាន់​​ខ្ពស់​ និង​មាន​តម្លៃ​ថ្លៃ​ជាង​ម៉ាក​ដទៃទៀត​នៅ​ក្នុង​ទីផ្សារ​ ដូច​ជា Puma និង Adidas ជាដើម។​

Lux: សាប៊ូ​ថែរក្សា​សម្ផស្ស របស់​តារាៗ ( Lux រក្សា​​​ Positioning នេះ​រយៈពេល​៦០​ឆ្នាំ​ជាង​មក​ហើយ​ ដោយ​មិន​ផ្លាស់​ប្តូរ)

 

បន្ថែម៖

Suos Sovanna
Suos Sovannahttp://www.kumnitcreative.com
អំពី អ្នកនិពន្ធៈ សុវណ្ណា​ គឺជាសហស្ថាបនិកនៃហាងសៀវភៅអញឡាញអ្នកអាន និងជាអ្នកគ្រប់គ្រងផ្នែកទីផ្សារទំនើបនៅស្ថាប័នដដែលនេះ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ