Food Courts គឺជាតំបន់មួយនៅក្នុងផ្សារទំនើបដែលមានហាងលក់អាហាររហ័ស។
ផ្សារទំនើបមួយត្រូវបានសាងសង់ដំបូងនៅប្រទេសឥណ្ឌានៅចុងទសវត្សឆ្នាំ1980 ចាប់តាំងពីពេលនោះមកហេដ្ឋារចនាសម្ព័ន្ធនៅខាងក្នុងបានវិវឌ្ឍន៍ទៅរកភាពល្អប្រសើរ ដោយមានផ្សារទំនើបជាច្រើនកន្លែងទូទាំងពិភពលោក។
ផ្សារទំនើបមិនត្រឹមតែជាទីកន្លែងដើរទិញឥវ៉ាន់នោះទេ លើសពីនេះ ក៏មានការស្វែងរកម៉ាកសំលៀកបំពាក់ឈានមុខគេនៅក្នុងប្រទេស ហើយផ្សារទំនើបក៏មានហាងជាច្រើនទៀត ដូចជាគ្រឿងអេឡិចត្រូនិកគ្រឿងសំអាង គ្រឿងសង្ហារិម។ ល។
ទោះយ៉ាងណាក៏ដោយ រឿងមួយដែលស្ទើរតែគ្រប់ផ្សារទំនើបមាននៅទូទាំងពិភពលោក គឺFood Court ដែលបកជាភាសាខ្មែរថា “តុអាហារ”។ Food Court គឺជាផ្នែកមួយនៃផ្សារទំនើបដែលមានរសជាតិឆ្ងាញ់គួរឱ្យចង់ញ៉ាំ។
រាល់ការដើរនិងដើរទិញឥវ៉ាន់អាចដុតបំផ្លាញកាឡូរីរបស់អ្នកច្រើន ដូច្នេះម្ចាស់ផ្សារទំនើប ក៏បានធានាថាអ្នកនឹងទទួលបានថាមពលមកវិញនិងច្រើនទៀតតាមរយៈការដើរផ្សារទំនើបហើយ និងមានកន្លែងញុំាឆ្ងាញ់ៗជាដើម។ ប៉ុន្តែតើអ្នកធ្លាប់កត់សំគាល់ទេថា ផ្នែកកំសាន្តដូចជា multiplex និង food court តែងតែស្ថិតនៅជាន់ខាងលើនៃផ្សារ? នេះមិនមែនជារឿងចៃដន្យនោះទេ ច្បាស់ជាមានហេតុផលនៃការដាក់ ដូច្នេះបើតាមគេហទំព័រ Marketing Mind បានឱ្យដឹងពីហេតុផលចំនួន4 ដែលគេពេញនិយមដាក់ food court នៅជាន់ខាងលើនៃផ្សារទំនើប។
ហេតុផលទាំងនោះ រួមមាន៖
1. ភាពផ្តាច់មុខ
វាត្រូវបានគេនិយាយថា ដោយសារ food courts មានទំហំធំ ហើយត្រូវការកន្លែងអង្គុយច្រើនរួមជាមួយកន្លែងលក់អាហារជាច្រើន ដូច្នេះវាសមហេតុផលក្នុងការដាក់វានៅជាន់ខាងលើដាច់ពីហាងតូចៗនិងហាងដទៃទៀត។
2. ភាពងាយស្រួលនៃប្រតិបត្តិការ
នៅផ្សារទំនើបមានកន្លែងលក់អាហារជាច្រើន ដូច្នេះ food courts ត្រូវការកន្លែងគ្រប់គ្រាន់និងខ្យល់ចេញចូលដើម្បីដំណើរការ ដើម្បីជៀសវាងភាពមិនស្រួលណាមួយដល់អតិថិជនទាក់ទងនឹងទីកន្លែងនិងភាពងាយស្រួលនៃការធ្វើចលនាយកអាហារ។ ហេតុនេះ ទើប food courts ត្រូវបានគេដាក់នៅផ្នែកខាងលើនៃផ្សារទំនើប។
3. អាកប្បកិរិយារបស់មនុស្ស
គេអាចនិយាយបានថា វាគ្រាន់តែជាអាកប្បកិរិយារបស់មនុស្សប៉ុណ្ណោះ តាមរយៈការរំខានដោយក្លិន នៃអាហារដ៏ឈ្ងុយឆ្ងាញ់ មានន័យថា ប្រសិនបើ food court ត្រូវបានដាក់នៅជាន់ផ្ទាល់ដី វាអាចធ្វើឱ្យមនុស្សមិនចង់ដើរមើលពីកន្លែងផ្សេងទៀតនៅក្នុងផ្សារនោះទេ ច្បាស់ជាទៅ food court មុនគេហើយ។
4. ទីតាំងយុទ្ធសាស្ត្រ
food court គឺជាអ្វីដែលមនុស្សចូលចិត្តចំណាយពេលនៅកន្លែងនេះ ហើយផ្សារទំនើបដាក់វានៅខាងលើដោយចេតនា នៅក្នុងគោលបំណងថា នៅពេលមនុស្សមកផ្សារទំនើបច្បាស់ជាមានគោលដៅទៅ food court ដូច្នេះបើ food court នៅជាន់លើ ច្បាស់ជាមុនទៅកន្លែងនេះ ពួកគេនឹងដើរមើលនៅជាន់ខាងក្រោមសិន ហើយដើរតាមផ្លូវទៅកន្លែងលក់អាហារតាមក្រោយ ទោះបីពួកគេមិនមានបំណងទិញអ្វីនៅជាន់ក្រោមក៏ដោយ។