spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងមូលហេតុទាំង៤ដែលអាជីវកម្មរបស់អ្នកត្រូវការ Chatbot

មូលហេតុទាំង៤ដែលអាជីវកម្មរបស់អ្នកត្រូវការ Chatbot

-

តើអ្នកទាំងអស់គ្នាមានស្គាល់Chatbot ដែរឬទេ?​ Chatbot ជាកម្មវិធីជជែកវៃឆ្លាតប្រើសម្រាប់ឆ្លើយតបនូវសំណួរដោយស្វ័យប្រវត្ត។​ ហើយក៏មានក្រុមហ៊ុនធំៗមួយចំនួនដូចជា Facebook, Twitter, បានអនុញ្ញាតឲ្យប្រើប្រាស់Chatbot នៅលើវេទិការរបស់ខ្លួន។​ តើហេតុអ្វីបាន​ជាអាជីវកម្មត្រូវការChatbot? ​ ហើយChatbot ក៏មានអត្ថប្រយោជន៍សម្រាប់អាជីវកម្មនិងការធ្វើទីផ្សារឌីជីថល។

ខាងក្រោមនេះជាមូលហេតុទាំង៤ដែលអាជីវកម្មត្រូវការChatbot :

  • ធ្វើការឆ្លើយសំណួររបស់អតិថិជនដោយស្វ័យប្រវត្តិ (FAQ)

សម្រាប់អាជីវកម្មមួយប្រសិនបើអ្នកគិតថាអតិថិជនមានសំណួរមូលដ្ឋានមួយចំនួនដែលអ្នកប្រើប្រាស់ជាទូទៅសម្រាប់សួរ។ ហើយចំពោះសំណួរជាក់លាក់ទាំងនេះនិងមានចម្លើយជាក់លាក់មួយ ដែលតម្រូវឱ្យឆ្លើយរាល់ពេលដែលអតិថិជនធ្វើការសួរ។ ការប្រើប្រាស់ Chatbotគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីឆ្លើយសំណួរទូទៅទាំងនេះ​ ពីព្រោះChatbotអាចជួយឆ្លើយសំណួរទាំងនេះជំនួសអ្នកបានគ្រប់ពេលទាំងអស់។

  • ធ្វើអោយការប្រកួតប្រជែងក្នុងអាជីវកម្មរបស់អ្នកប្រសើរឡើង

ការប្រកួតប្រជែងនៅក្នុងអាជីវកម្មនឹងអាចទទួលបាននូវទិន្នផលខ្ពស់បើសិនជាអ្នកអាចដោះស្រាយបញ្ហាឬក៏ផ្តល់នូវព័ត៌មានជូនអតិថិជនរបស់អ្នកបានទាន់ពេលវេលា។ ម្យ៉ាងវិញទៀតChatbotនឹងធ្វើឲ្យអតិថិជនរបស់អ្នកមានភាពងាយស្រួលដោយផ្តល់ជូននូវព័ត៌មានដែលត្រូវការដោយមិនគិតពីពេលថ្ងៃឬពេលយប់។​ហើយចំណុចពិសេសរបស់Chatbotមួយទៀតនោះគឺមិនងាយនឹងបង្កកំហុសនោះទេបើយើងរៀបចំឲ្យបានត្រឹមត្រូវ ដូច្នេះវានឹងធ្វើឲ្យបទពិសោធន៍អតិថិជនរបស់អ្នកកាន់តែប្រសើរជាងមុនហើយក៏អាចបង្កើនការលក់និងការចូលរួមរបស់អតិថិជនឱ្យកាន់តែប្រសើរ។

  • ការបង្កើតChatbotsមានតម្លៃទាប​ និងងាយស្រួលប្រើ

គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិល្អ ៗ របស់ chatbot គឺវាទាមទារការចំណាយតិចក្នុងការបង្កើតបើប្រៀបធៀបនឹងការការបង្កើតកម្មវិធីផ្សេងៗ។ ចំពោះការវិនិយោគទៅលើផលិតផលដែលមានគុណភាពល្អដូចជាchatbot​​ វាគឺជារឿងមួយដែលល្អប្រសើរ ព្រោះវាមានតម្លៃទាបហើយអាចផ្តល់នូវបទពិសោធន៍ល្អប្រសើរដល់អតិថិជនរបស់អ្នក។ បើនិយាយពីការប្រើប្រាស់វិញអ្នកប្រាកដជាគិតថាវាមានភាពស្មុញស្មាញនិងពិបាក តែផ្ទុយទៅវិញChatbotsមានលក្ខណៈសាមញ្ញដែលធ្វើឱ្យអ្នកប្រើប្រាស់ស៊ាំនៅក្នុងការប្រើ។ លើសពីនេះChatbotsអាចធ្វើឱ្យមានការទំនាក់ទំនងជាមួយអ្នកប្រើប្រាស់បានយ៉ាងងាយស្រួលផងដែរ។

  • ការបង្កើត Chatbot ចំណាយពេលតិច

ការបង្កើតកម្មវិធីជជែកវៃឆ្លាត(Chatbot)ដែលមានមុខងារពេញលេញបែបនេះ ពុំប្រើប្រាស់ពេលវេលាច្រើននោះទេពីព្រោះយើងមានវេទិកាដែលគេបង្កើតហើយស្រាប់ៗដូចជា Manychat Chatfuel Mobilemonkey……ក្នុងការបង្កើតChatbotដោយមិនចាំបាច់ចេះសរសេរកូដនោះទេ ព្រោះពេលវេលាគឺជារឿងមួយដែលសំខាន់ សម្រាប់អាជីវកម្ម។ ដូច្នេះអ្នកនឹងបញ្ចប់ការបង្កើតChatbotរបស់អ្នកក្នុងពេលខ្លីមួយហើយអ្នកនឹងសល់ពេលច្រើនសម្រាប់អនុវត្តយុទ្ធសាស្ត្រផ្សេងៗនិងការវិភាគទីផ្សារសម្រាប់អាជីវកម្មរបស់អ្នក។

ខាងក្រោយនេះជាLinkវេទិការសម្រាប់បង្កើតChatbot

https://manychat.com

https://chatfuel.com/

https://mobilemonkey.com/

អត្ថបទដោយ៖ នួន វិច្ឆិកា

 

 

គំនិត
គំនិតhttp://www.kumnit.com
គំនិត គឺជាគេហទំព័រ​មួយ​ដែលជួយ​ពង្រឹងចំណេះដឹងទាក់ទង​នឹង​ធុរកិច្ច​ដល់សហគ្រិនខ្មែរ​ដែលកំពុង​តែ​គ្រប់គ្រង និង​ដឹកនាំ​អាជីវកម្មខ្នាតតូច និងមធ្យមរបស់ខ្លួន​ ជាពិសេស​នៅលើយុទ្ធសាស្ត្រទីផ្សារ​សម័យទំនើប ការគ្រប់គ្រង​អាជីវកម្ម ការអភិវឌ្ឍន៍អាជីវកម្ម និង​ការ​រក្សា​កំណើន​រីកចម្រើនអាជីវកម្ម។ ពួកយើងចង់បំផុស​គំនិតច្នៃប្រឌិត គំនិត​នវានុវត្ត និងការ​ចេះដោះស្រាយបញ្ហាអាជីវកម្មដោយខ្លួនឯង ដែលសុទ្ធសឹងតែជាជំនាញ​ចាំបាច់ខ្លាំង​នៅក្នុង​សម័យកាលឌីជីថល។ គំនិត ចង់ឃើញ​សហគ្រិនខ្មែរ អាជីវកម្មខ្មែរ​មាន​ភាព​ប្រកួតប្រជែងខ្ពស់ និង​អាចរីកលូតលាស់​ធំធាត់​យូរអង្វែង និង​អាចឈានជើង​ចូលទីផ្សារ​អន្តរជាតិ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ