spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន Alibaba

យុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន Alibaba

-

You have to take this medicine in small doses with a glass of water for best results. The findings have been published in the journal, and are based on the results of the study, conducted by researchers from two different hospitals in sweden, the university hospital of lund and the uppsala where can i buy antabuse in the uk university hospital. The best way to avoid the side effects of a calcium.

Pero una vez que llegamos en pala o en autobús, es evidente que no lo hacemos todo, ni lo más peor. We all are living in Ramona the most difficult economic time. Prometrium 200 mg orally every 8 hours for up to 24 weeks.

Alibaba ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1999 ដោយមនុស្ស 18 នាក់ ដឹកនាំដោយលោក Jack Ma ដែលជាអតីតគ្រូបង្រៀនភាសាអង់គ្លេសមកពីទីក្រុង Hangzhou នៃប្រទេសចិន។ ហើយក្រុមហ៊ុននេះ មានទស្សនវិស័យ “ចង់ក្លាយជាក្រុមហ៊ុនដ៏ល្អដែលនឹងមានរយៈពេល 102 ឆ្នាំ” ព្រមទាំងមានបេសកកម្ម “ចង់ឱ្យមានភាពងាយស្រួលក្នុងការធ្វើអាជីវកម្មគ្រប់ទីកន្លែង” ។

នៅក្នុង Alibaba Group មានបុត្រសម្ព័ន្ធ ដូចជា Taobao marketplace, Tmall, Freshippo, AliExpress, Lazada, Alibaba.com, 1688.com, ele.me, YOUKU, DingTalk, Alimama, Alibaba Cloud និង Cainiao Network ។

Alibaba Group

បើយោងតាមគេហទំព័រ Forbes បានឱ្យដឹងថា គិតត្រឹមថ្ងៃទី 13 ខែឧសភា ឆ្នាំ2021 មូលធន​ទីផ្សារ (Market CAP) នៃក្រុមហ៊ុន Alibaba មានចំនួន 657.5ពាន់លានដុល្លារ និងចំនួនទឹកប្រាក់នៃការលក់ 93.8ពាន់លានដុល្លារ។ លើសពីនេះ បើគិតពីថ្ងៃទី17 ខែសីហា ឆ្នាំ2021 ចំនួនអ្នកប្រើប្រាស់ប្រចាំឆ្នាំលើការទិញទំនិញរបស់ខ្លួននៅក្នុងប្រទេសចិនបានកើនឡើងរហូតដល់ 828 លាននាក់ នេះបើយោងតាមគេហទំព័រ Statista

តើក្រុមហ៊ុននេះ ប្រើយុទ្ធសាស្រ្តទីផ្សារអ្វី ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ខ្លួនមានភាពល្បីល្បាញខ្លាំងម្ល៉េះ?

ខាងក្រោមនេះ គឺជាចម្លើយ៖

1. កំណត់ទីផ្សារគោលដៅ

ក្រុមហ៊ុន Alibaba បានកំណត់គោលដៅទីផ្សារចំនួនពីរ៖

ទី1. ទីផ្សារសកល ដែលមានមូលដ្ឋានជាភាសាអង់គ្លេស ដោយបម្រើដល់អ្នកនាំចេញនិងអ្នកនាំចូលអន្តរជាតិ

ទី2. ទីផ្សារប្រទេសចិន ដែលមានគោលបំណងផ្តោតលើអ្នកផ្គត់ផ្គង់និងអ្នកទិញដែលកំពុងជួញដូរក្នុងស្រុកនៅក្នុងប្រទេសចិន

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺមកទល់ពេលនេះ ប្រទេសចិនបានក្លាយជាទីផ្សារអ៊ីនធឺណិតធំជាងគេលើពិភពលោក ជាមួយនឹងទំហំទីផ្សារសហរដ្ឋអាមេរិកទ្វេដង ដោយមានអ្នកប្រើប្រាស់អ៊ិនធឺណិតចំនួន 560 លាននាក់ និងចំណាយពេល 20 ម៉ោងក្នុងមួយសប្តាហ៍តាមអ៊ីនធឺណិត។ លើសពីនេះ ប្រទេសចិនកំពុងរំលងការលក់រាយតាមបែបប្រពៃណី ដោយងាកមកចាប់អារម្មណ៍នឹងការលក់រាយតាមអេឡិចត្រូនិកវិញ។

បន្ថែមពីនេះ Alibaba ក៏បានកំណត់គោលដៅលើសហគ្រាសឯកជនខ្នាតតូច មធ្យម និងអ្នកជំនួញបុគ្គលដែលមានសក្ដានុពលខ្លាំងក្នុងការទទួលបានជោគជ័យក្នុងពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ។ បន្ទាប់មក Alibaba ក៏បានបង្កើតគេហទំព័រដែលមានភាសាផ្សេងៗគ្នា និងកែប្រែការរចនា និងប្លង់របស់វា ដោយធ្វើយ៉ាងណាឱ្យសក្តិសមនឹងវប្បធម៌ក្នុងស្រុកនៅក្រៅប្រទេស ដើម្បីទទួលបានចំណែកទីផ្សារកាន់តែច្រើន។ ការធ្វើបែបនេះ ជាផ្នែកមួយដ៏សំខាន់ដែលអាចទទួលបានភាពជោគជ័យជាសកលរបស់ក្រុមហ៊ុន Alibaba។

2. យុទ្ធសាស្រ្តផ្សព្វផ្សាយតាមរយៈភាពល្បីល្បាញរបស់លោក Jack Ma ផ្ទាល់

លោក Jack Ma ជាស្ថាបនិកម្នាក់ដែលមានភាពល្បីល្បាញ និងមានប្រជាប្រិយភាពខ្លាំង តាមរយៈការចែករំលែកនូវបទពិសោធន៍បរាជ័យផ្ទាល់ខ្លួន ជាភាសាអង់គ្លេសដែលមានភាពទាក់ទាញបំផុត នៅលើកិច្ចសម្ភាសន៍នៅលើបណ្ដាញអ្នកព័ត៌មានល្បីៗជាច្រើន និងចំណេះដឹងមួយចំនួនទៀតដែលជាផ្នែកមួយនៃការជួយលើកកម្លាំងចិត្តមនុស្សជាច្រើនផងដែរ។ ហេតុផលនេះហើយ ទើបមនុស្សជាច្រើនបានស្គាល់ពីក្រុមហ៊ុន Alibaba កាន់តែច្រើន​តាមរយៈប្រជាប្រិយភាពរបស់គាត់។

3. ប្រើយុទ្ធសាស្រ្តប្រម៉ូសិន ដើម្បីទាក់ទាញអតិថិជន

ក្រុមហ៊ុន Alibaba បានឱ្យមនុស្សចូលប្រើប្រាស់ក្នុងវេទិកាទីផ្សារអនឡាញរបស់ខ្លួនដោយឥតគិតថ្លៃ ដើម្បីដាក់លក់ទំនិញនានានៅក្នុង Alibaba.com។ ហើយ Alibaba ក៏បានផ្សព្វផ្សាយអំពីសេវាកម្មរបស់ខ្លួនតាមរយៈយុទ្ធសាស្រ្តប្រម៉ូសិនតាមអ៊ីនធឺណិត ដូចជាទំនាក់ទំនងសាធារណៈ ធ្វើទីផ្សារដោយផ្ទាល់ និងការបញ្ចុះតម្លៃសម្រាប់ទំនិញមួយចំនួនក្នុងអំឡុងពេលថ្ងៃបុណ្យធំៗផងដែរ។

លើសពីនេះ ក៏មានការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយ និងការឧបត្ថម្ភលើព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញឱ្យមនុស្សមានការយល់ដឹងបន្ថែមអំពី Alibaba ។

4. ពង្រីកទីផ្សារឱ្យកាន់តែធំ

Alibaba បានបង្កើតទំនាក់ទំនងយ៉ាងល្អជាមួយរដ្ឋាភិបាលចិន ដែលរដ្ឋាភិបាលមានតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសចិនលើច្រកនៃសេដ្ឋកិច្ច។ ហេតុដូចនេះ Alibaba ក៏ទទួលបានឱកាសមួយ គឺត្រូវបានរដ្ឋាភិបាលជ្រើសរើសជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនប្រាំ ដើម្បីបញ្ចូលសេវាធនាគារតាមអ៊ីនធឺណិត ហើយធនាគារនេះជារបស់រដ្ឋាភិបាលផ្ទាល់តែម្ដង។

លើសពីនេះ Alibaba ក៏បានកាន់កាប់ Yahoo នៅក្នុងប្រទេសចិនផងដែរ ដូច្នេះ Yahoo គឺជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Alibaba ។ ក្រុមហ៊ុនទាំងពីរបានធ្វើការរួមគ្នាក្នុងភាពជាដៃគូផ្តាច់មុខដើម្បីពង្រីកម៉ាកយីហោ Yahoo នៅក្នុងប្រទេសចិន។

នៅក្នុងឆ្នាំ 1999 Alibaba បានបើកដំណើរ 1688.com (www.1688.com) ដែលជាទីផ្សារលក់ដុំក្នុងស្រុកដែលរួមបញ្ចូលគ្នាឈានមុខគេរបស់ប្រទេសចិនក្នុងឆ្នាំ 2020 ដោយវាផ្តល់សេវាកម្មទិញទំនិញ និងប្រតិបត្តិការតាមអ៊ីនធឺណិត ដោយភ្ជាប់ក្រុមហ៊ុនផលិត និងអ្នកលក់ដុំទៅកាន់អ្នកទិញនៅក្នុងប្រទេសចិន ដែលជាធម្មតាធ្វើពាណិជ្ជកម្មលើសម្លៀកបំពាក់ គ្រឿងបន្លាស់ គ្រឿងអេឡិចត្រូនិក និងកុំព្យូទ័រ សម្ភារៈវេចខ្ចប់ សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិមជាដើម។

នៅក្នុងឆ្នាំ 2003 បានបើកដំណើរ ទីផ្សារ Taobao (www.taobao.com) ក្នុងគោលបំណងផ្តល់ជូនអ្នកប្រើប្រាស់ទាំងពីទីក្រុងធំ និងតំបន់ដែលមិនសូវមានការអភិវឌ្ឍន៍ ជាមួយនឹងបទពិសោធន៍ទិញទំនិញផ្ទាល់ខ្លួនដែលទាក់ទាញ និងធ្វើឱ្យប្រសើរដោយការវិភាគទិន្នន័យធំ និងបច្ចេកវិទ្យា។

នៅក្នុងឆ្នាំ 2008 បានបើកដំណើរការ Tmall (www.tmall.com) ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជនសម្រាប់ផលិតផលដែលមានគុណភាពខ្ពស់ និងបទពិសោធន៍ទិញទំនិញពិសេសៗ។ ហើយក៏ជាវេទិកាសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន និងក្រៅប្រទេសក្នុងការទិញផលិតផលទាំងក្នុងស្រុកនិងម៉ាកអន្តរជាតិ ព្រមទាំងផលិតផលដែលមិនមាននៅក្នុងហាងលក់រាយបែបប្រពៃណី។

នៅក្នុងឆ្នាំ 2009 បានបើកដំណើរការ Alibaba Cloud (www.alibabacloud.com) ដែលវាជាឆ្អឹងខ្នងបច្ចេកវិទ្យាឌីជីថល និងបញ្ញារបស់ Alibaba Group ដោយវាផ្តល់នូវលក្ខណៈពេញលេញនៃសេវាកម្មពពកដល់អតិថិជនទូទាំងពិភពលោក រួមទាំងកុំព្យូទ័រយឺត មូលដ្ឋានទិន្នន័យ ការផ្ទុក បណ្តាញនិម្មិត កុំព្យូទ័រខ្នាតធំ សុវត្ថិភាព ការគ្រប់គ្រង កម្មវិធីការវិភាគទិន្នន័យធំ និងសេវាកម្មវេទិកា machine learning។

នៅក្នុងឆ្នាំ 2010 បានបើកដំណើរការ AliExpress (www.aliexpress.com) ដែលជាទីផ្សារសកលដោយផ្តោតលើអ្នកប្រើប្រាស់មកពីជុំវិញពិភពលោក ហើយអាចឱ្យពួកគេទិញដោយផ្ទាល់ពីក្រុមហ៊ុនផលិត និងអ្នកចែកចាយនៅក្នុងប្រទេសចិន និងជុំវិញពិភពលោក។

នៅក្នុងឆ្នាំ 2012 បានបើកដំណើរការ Lazada ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឈានមុខគេ និងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលភ្ជាប់អ្នកប្រើប្រាស់ក្នុងស្រុកជាមួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងម៉ាកយីហោក្នុងតំបន់ និងជុំវីញពិភពលោក។

នៅក្នុងឆ្នាំ 2016 បានបើកដំណើរការ Freshippo ដែលជាខ្សែសង្វាក់លក់រាយក្នុងការដំណើរការដោយខ្លួនឯងរបស់ Alibaba Group និងរួមបញ្ចូលសមត្ថភាពលក់រាយតាមអ៊ីនធឺណិត និងក្រៅបណ្តាញ ហើយប្រើប្រាស់មុខហាងរបស់ខ្លួនជាឃ្លាំងដើម្បីបំពេញការបញ្ជាទិញតាមអ៊ីនធឺណិត។

នៅក្នុងឆ្នាំ 2018 Alibaba Group បានទិញ Ele.me (ដែលមានន័យថា “តើអ្នកឃ្លានទេ?” ជាភាសាចិន) ហើយវាជាសេវាកម្មក្នុងស្រុកឈានមុខគេ និងជាវេទិកាចែកចាយតាមតម្រូវការនៅក្នុងប្រទេសចិន។

បន្ថែមពីនេះ Alibaba Group ក៏បានបង្កើត DingTalk ដែលវាជាកន្លែងធ្វើការសហការបែបឌីជីថល និងវេទិកាអភិវឌ្ឍន៍កម្មវិធី ដែលផ្តល់នូវវិធីថ្មីៗក្នុងការងារ ការចែករំលែក និងការសហការសម្រាប់សហគ្រាស និងរួមទាំងសាលារៀន និងស្ថាប័នអប់រំផងដែរ។ សហគ្រាស និងអ្នកប្រើប្រាស់រាប់លាននាក់ប្រើប្រាស់ DingTalk ដើម្បីបន្តទំនាក់ទំនង និងធ្វើការពីចម្ងាយជាមួយគ្នា។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ