spot_img
spot_img
Homeទូទៅយុទ្ធសាស្រ្តទីផ្សារ 0 ដុល្លារ ដើម្បីបង្កើតជំនួញ 11 ពាន់លានដុល្លារ របស់ Uber

យុទ្ធសាស្រ្តទីផ្សារ 0 ដុល្លារ ដើម្បីបង្កើតជំនួញ 11 ពាន់លានដុល្លារ របស់ Uber

-

Uber គឺជាក្រុមហ៊ុនបណ្តាញដឹកជញ្ជូនដែលល្បីល្បាញដោយសារកម្មវិធីតាក់ស៊ី ដោយក្រុមហ៊ុនដឹកអ្នកដំណើរដែលផ្តល់ជូននូវកម្មវិធីទូរស័ព្ទ Uber ហើយអ្នកអាចប្រើ ដើម្បីបញ្ជូនសំណើរធ្វើដំណើរដែលត្រូវបានផ្ញើដោយស្វ័យប្រវត្តិទៅកាន់អ្នកបើកបររបស់Uber ដែលនៅជិតអ្នក ដោយជូនដំណឹងដល់អ្នកបើកបរទៅទីតាំងរបស់អ្នក។

ស្ថាបនិករបស់ Uber រួមមាន ទី1. Garrett Camp ទី2. Travis Kalanick។ Uber បានកកើតឡើងនៅ ខែមីនា ឆ្នាំ2009 នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ភាពលំបាកនៃការចាប់ផ្ដើម

បញ្ហាប្រឈមគឺការពិបាកក្នុងការទទួលបានមនុស្សដែលអាចក្លាយជាអ្នកបើកបរ និងអ្នកដំណើរ ពីព្រោះគ្មានទំនុកចិត្ត ដោយពួកគេភាគច្រើនមានផ្នត់គំនិតថា វាប្រៀបដូចតែការជួយតាក់ស៊ីធម្មតាប៉ុណ្ណោះ។

ទោះបីជាស្ថាបនិក Garrett Camp និង Travis Kalanick ទំនងជាដឹងថាហានិភ័យមានកម្រិតទាប និងស្ទើរតែមិនខុសពីការជិះតាក់ស៊ីក៏ដោយ ក៏ពួកគេបានទទួលស្គាល់ថា រហូតដល់ពួកគេអាចបង្កើតរូបភាពម៉ាកយីហោចេញជាវិជ្ជមានដែលមនុស្សស្គាល់ថា អាចផ្តល់នូវទម្រង់សុវត្ថិភាពខ្ពស់នៃការដឹកជញ្ជូន ជាពិសេសអ្នកធ្វើដំណើរអាចទុកចិត្តបានលើអ្នកបើកបរ និងមានអារម្មណ៍ថាសុវត្ថិភាព។

នៅពេលពួកគេបានយល់អំពីរបៀបដែលអ្នកប្រើប្រាស់(អ្នកដំណើរ) មើលឃើញពីទីផ្សារ បន្ទាប់មក Camp និង Kalanick មានគំនិតដ៏វៃឆ្លាតមួយដែលអនុញ្ញាតឱ្យ Uber ផ្លាស់ប្តូរគំនិតរបស់សាធារណៈជននិងបង្កើតជំនួញរាប់ពាន់លានដុល្លារ។

របៀបដោះស្រាយបញ្ហា បម្លែងខ្លួនឱ្យជោគជ័យ

Uber បានសម្រេចចិត្តមិនអនុញ្ញាតឱ្យសាធារណៈជនបើកឡានឱ្យ Uber នៅពេលចាប់ផ្តើមឡើយ ប៉ុន្តែជួលអ្នកបើកបរអាជីពពីអាជីវកម្មដឹកជញ្ជូនឯកជន ដែលធ្វើឱ្យវាបានធ្វើឱ្យគំនិតធម្មតាក្លាយជារថយន្តចម្លែក ដោយសារតែការចូលទៅក្នុងរថយន្ត គឺមានអ្នកបើកបរ ដែលវាមិនគ្រាន់តែជាគំនិតធម្មតានោះទេប៉ុន្តែជាគំនិតដ៏ទាក់ទាញ។

Uber អាចបើកដំណើរការផលិតផលនិងផ្តោតលើទីផ្សារដើម្បីទទួលបានអតិថិជន និងអ្នកបើកបរ។ អ្វីដែលសំខាន់បំផុត Uber ក៏ធានាថាអតិថិជននឹងទទួលបានបទពិសោធន៍ល្អនិងមានសុវត្ថិភាពក្នុងការធ្វើដំណើរប្រកបដោយគុណភាពខ្ពស់។

នៅពេលការចាប់ផ្តើមបង្កើតម៉ាកយីហោនិងតម្រូវការរបស់ខ្លួន វាបានបញ្ចេញនូវជម្រើសជិះថ្មីបន្តិចម្តងៗ។ ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ 2009 Uber បានវិវត្តន៍ពីការជិះបែបប្រណិតលំដាប់ខ្ពស់ ទៅជាការជិះបែបទម្លាប់ ដែលអ្នកដំណើរអាចជួបមនុស្សចម្លែក(អ្នកបើកបរ) នៅទីតាំងជាក់លាក់មួយហើយធ្វើដំណើរជាមួយពួកគេ។ ដូច្នេះខណៈពេលដែលមនុស្សជាច្រើនបានទុកចិត្តលើរបៀបនៃការធ្វើដំណើរបែបនេះ Uber ក៏ចាប់ផ្ដើមនូវការផ្ដល់ជូនសេវាកម្មដ៏ប្រណិតទៅរកទីផ្សារតូច ដើម្បីឈានដល់ទីផ្សារដ៏ធំ។ ការធ្វើបែបនេះ ដើម្បីធ្វើឱ្យមនុស្សស្គាល់កាន់តែច្រើន និងមានទំនុកចិត្តខ្លាំងលើ Uber។

យុទ្ធសាស្រ្តរបស់ Uber ដើម្បីភាពជោគជ័យ

ភាពជោគជ័យរបស់ Uber ភាគច្រើនពឹងផ្អែកលើការសម្រេចចិត្តធំៗ 2 ដើម្បីជំរុញឱ្យមានយុទ្ធសាស្រ្តល្អៗ រួមមាន៖

ទី1. ត្រូវដោះស្រាយបញ្ហានៃភាពស្ទាក់ស្ទើរបស់អតិថិជន មុនពេលចាប់ផ្ដើមដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីអាចមានឱកាសចូលទៅកាន់ទីផ្សារធំ

ទី2. ដើម្បីបង្កើតផលិតផលដែលអាចទាក់ទាញដល់មហាជន វាចាំបាច់ត្រូវចាប់ផ្តើមជាអ្នកផ្តល់សេវាកម្មលំដាប់ខ្ពស់ ទោះបីជាគំនិតដើមគឺផ្តល់ជូននូវមធ្យោបាយធ្វើដំណើរដែលមានតំលៃសមរម្យក៏ដោយ។

បច្ចុប្បន្ននេះ Uber នៅតែជាជម្រើសពេញនិយមនៅក្នុងទីផ្សារនៃការធ្វើដំណើរ ដែលមានជាង 70%នៃចំណែកទីផ្សារសរុប ទោះបីមានចំនួនដៃគូប្រកួតប្រជែងផ្ទាល់កើនឡើងក៏ដោយ។ ដូច្នេះទោះបីជាអ្នកផ្សេងទៀតដូចជា Lyft ជាទូទៅមានតម្លៃប្រកួតប្រជែងជាង Uber ក៏ដោយ ក៏ Uber នៅតែជាជម្រើសឈានមុខគេសម្រាប់ទីផ្សារអាមេរិក។

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ