១ គ្រឿងយន្ត: គ្រឿងយន្តដែលធ្វើដំនើរនៅលើផ្លូវដែកមុនគេបង្អស់ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៧៦៩ ដោយយន្តការីជនជាតិបារាំងលោក Nicolas Joseph Cugnot ។ ប៉ុន្តែវាគឺជាគ្រឿងយន្តដែលដើរដោយថាមពលចំហាយទឹកប៉ុណ្ណោះ ។ នៅក្នុងឆ្នាំ ១៨៨៥ លោក Carl Friedrich Benz បានរចនា និង បង្កើតគ្រឿងយន្តទីមួយដែលអាចយកជាការបានដែលដើរដោយថាមពលចំហេះពីក្នុងម៉ាស៊ីនដោយផ្ទាល់ ។ នៅឆ្នាំដដែលនេះដែរ លោក Gottlieb Daimler បានច្នៃបន្ថែមលើបច្ចេកវិទ្យាចាស់ដែលក្រោយមកលោកបានបង្កើតរថយន្តកង់បួនមុនគេបង្អស់ ។
២ កាមេរ៉ា: នៅក្នុងឆ្នាំ ១៨១៤ លោក Nicephore បានបង្កើតរូបថតដែលថតដោយប្រើប្រាស់កាមេរ៉ាបុរាណ ។ ប៉ុន្តែកាមេរ៉ានេះត្រូវនៅនឹងមួយកន្លែងរយៈពេល ៨ ម៉ោង ក្នុងការបង្កើតរូបភាពមួយសន្លឹក ។ ទោះបីជាយ៉ាងណាក៏ដោយក៏លោក Louis Jacques Mande Dagueree បានចាត់ទុកកាមេរ៉ាដែលអាចយកជាការបានគឺនៅក្នុងឆ្នាំ ១៨៣៧ ។
៣ អំពូលភ្លើងអគ្គីសនី: មនុស្សជាច្រើនតែងយល់ច្រលំថាលោក Alva Edison ជាអ្នកបង្កើតអំពូលភ្លើង ។ តាមការពិតលោក Alva Edison គ្រាន់តែជាអ្នកកែច្នៃគំនិតរបស់អ្នកស្រាវជ្រាវផ្សេងៗក្នុងរយៈពេល ៥០ ឆ្នាំមុនគាត់ប៉ុណ្ណោះ ។ នៅក្នុងឆ្នាំ ១៨០៩ លោក Humphry Dava ជាអ្នកគីមីវិទូរជនជាតិអង់គ្លេសបានរកឃើញអំពូលភ្លើងអគ្គីសនីមុនគេបង្អស់ ។ នៅក្នុងឆ្នាំ ១៨៧៨ លោក Joseph Wilson ជាអ្នករូបវិទូទីមួយដែលបានបង្កើតអំពូលភ្លើងអគ្គីសនីដែលអាចយកជាការបានដោយប្រើប្រាស់សរសៃអំបោះកាបូនដែលវាអាចប្រើប្រាស់បានរយៈពេល ៨ ម៉ោងកន្លះ ។ នៅក្នុងឆ្នាំ ១៨៧៩ លោក Thomas Alva Edison បានបង្កើតអំពូលភ្លើងអគ្គីសនីដែលអាចប្រើប្រាស់បានរយៈពេល ៤០ ម៉ោង ។
៤ ទូរស័ព្ទ: ជាឧបករណ៍ដែលអាចបំលែងសញ្ញាសូរសម្លេងទៅក្នុងចរន្តអគ្គីសនីតាមរយៈខ្សែភ្លើងទៅកន្លែងផ្សេងមួយទៀត ។ បន្ទាប់មកទូរស័ព្ទផ្សេងមួយទៀតនឹងទទួលចរន្តអគ្គីសនីនេះរួចហើយបំលែងចរន្តនោះទៅជាសូរសម្លេងដើម ។ នៅក្នុងឆ្នាំ ១៨៧៥ លោក Alexander Graham Bell បានបង្កើតទូរស័ព្ទដែលបំលែងចរន្តអគ្គីសនីទៅជាសម្លេងមនុស្សមុនគេបង្អស់ ។
៥ ទូរទស្សន៍: នៅក្នុងឆ្នាំ ១៨៨៤ លោក Paul Nipkow បានធ្វើការបញ្ជូនរូបភាពតាមរយៈខ្សែភ្លើង ១៨ ខ្សែទៅក្នុងបច្ចេកវិទ្យាបន្ទះលោហៈដែលអាចបង្វិលបាន ។ បន្ទាប់មកបច្ចេកវិទ្យាទូរទស្សន៍បានវិវត្តន៍ទៅជាពីរប្រភេទគឺ បច្ចេកវិទ្យាបន្ទះលោហៈបង្វិលបានរបស់លោក Nipkow និង ទូរទស្សន៍អេឡិចត្រូនិចពឹងផ្អែកលើបច្ចេកវិទ្យាបំពង់កាំរស្មីអេឡិចត្រូត ។