បើយើងតាមពាក្យសម្ដីរបស់ Susie Felber ជា Global Content Directorសម្រាប់ក្រុមហ៊ុនអេឡិចត្រូនិកសុខភាពនៃក្រុមហ៊ុន Withings បាននិយាយនៅក្នុងគេហទំព័រ Themuse ថា “អ្នកត្រូវតែជាអ្នកនិពន្ធដ៏រឹងមាំម្នាក់ ដើម្បីក្លាយជាអ្នកនិពន្ធចម្លង (Copywriter) ប៉ុន្តែនេះមិនមែនជាជំនាញចាំបាច់តែមួយគត់ទេ អ្នកក៏ត្រូវជាមនុស្សសម្បូរដោយគំនិត ខ្លាំងលើទស្សនៈ អាចសម្របខ្លួនបាន និងមានជំនាញស្តាប់ខ្លាំង”។
បើយោងតាម Sondra អ្នកជំនាញលើការនិពន្ធនិងកែសម្រួល បាននិយាយនៅក្នុងគេហទំព័រ Themuse ថា “ដើម្បីអភិវឌ្ឍន៍លើជំនាញនេះឱ្យកាន់តែច្បាស់ អ្នកអាចចាប់ផ្ដើមធ្វើការជា Copywriter និងបន្តការអប់រំនិងការបណ្តុះបណ្តាលពីអ្នកអាជីពលើជំនាញ Copywriting នេះ ប៉ុន្តែត្រូវចងចាំថា មានទិដ្ឋភាពសាកល្បងនិងកំហុសក្នុងការធ្វើជា Copywriter ទោះបែបនេះក្ដី វិធីល្អបំផុតគឺរៀនធ្វើ” ។
ជារួមមក ចូរស្វែងរកកម្មសិក្សាឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីដាក់ពាក្យស្នើសុំមុខតំណែងជា Copywriter និងរៀនពី Copywriter ជាន់ខ្ពស់បន្ថែម និងស្វែងរកអ្នកណែនាំដែលមានឆន្ទៈជួយអ្នកក្នុងការដោះស្រាយបញ្ហា(problem-solving)និងជំនាញអន្តរបុគ្គលរបស់អ្នក( interpersonal skills)។
ចំណេះដឹង និងលិខិតបញ្ជាក់ ដែលអ្នកត្រូវការដើម្បីក្លាយជា Copywriter
- Marketing ៖ ទីផ្សារ
- Communications ៖ ទំនាក់ទំនង
- Journalism ៖ សារព័ត៌មាន
- English ៖ ភាសាអង់គ្លេស
- Creative writing ៖ ការសរសេរដែលមានគំនិតច្នៃប្រឌិត
- Education ៖ការអប់រំល្អ
វិញ្ញាបនប័ត្រអប់រំបន្តមួយចំនួនដែលអ្នកអាចគិតពិចារណាដើម្បីចុះឈ្មោះរៀន រួមមាន៖
- កម្មវិធីវិញ្ញាបនប័ត្រទីផ្សារ ពីសាកលវិទ្យាល័យ មហាវិទ្យាល័យឬ online platforms
- ការបណ្តុះបណ្តាលបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក (SEO) ពី Hubspot Academyor SEMrush Academy
- ការបញ្ជាក់ពីការផ្សាយពាណិជ្ជកម្មតាម Google ពី Google Skillshop
ជំនាញដែល Copywriter ចាំបាច់ត្រូវតែមាន
ប្រសិនបើអ្នកយកចិត្តទុកដាក់ក្នុងការបន្តការ Copywriting វានឹងជួយអ្នកឱ្យមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រសិនបើអ្នកសរសេរជាប់ជានិច្ចទោះបីជាមិនមានវិជ្ជាជីវៈក៏ដោយ។ ដូច្នេះត្រូវខិតខំពង្រឹងជំនាញសរសេររបស់អ្នកនៅពេលអ្នកត្រៀមខ្លួនសម្រាប់អាជីពមួយនេះ។
ជំនាញសរសេរដ៏រឹងមាំ គឺជារឿងចាំបាច់ ហើយដើម្បីធ្វើឱ្យការសរសេរកាន់តែល្អ ត្រូវបញ្ចូលគ្នារវាងជំនាញទន់ (soft skills) និងជំនាញរឹង ( hard skills) ។
ជំនាញទន់ដែល Copywriter ត្រូវការ
- សមត្ថភាពក្នុងការដឹកនាំ ឬណែនាំផ្លូវ
- ការច្នៃប្រឌិត
- ការចង់ចេះ ចង់ដឹង
- ការយល់ចិត្តនិងមានបញ្ញាអារម្មណ៍
- សមត្ថភាពរៀនលឿនជាមួយផ្នត់គំនិតរីកចម្រើន
- ភាពបត់បែននិងបើកចិត្ត
- វិចារណញាណ
- ការទំនាក់ទំនងល្អ
- អាចមានភាពកំប្លុកកំប្លែងខ្លះ
ជំនាញរឹង ដែល Copywriter ត្រូវការ
- ជំនាញនិពន្ធ និងសរសេរពាក្យ រួមបញ្ចូលជំនាញ Copywriting និងចំណេះដឹងជាក់លាក់
- ជំនាញស្រាវជ្រាវ
- ចំណេះដឹងអំពីអក្ខរាវិរុទ្ធ ខ្លឹមសារ និងវេយ្យាករណ៍
- ចំណេះដឹងអំពីយុទ្ធសាស្ត្រទីផ្សារ
- ជំនាញ មូលដ្ឋាន SEO
- យល់ដឹងពីប្រព័ន្ធគ្រប់គ្រងមាតិកា
- យល់ដឹងពីdigital publishing platforms
- ចំណេះដឹងអំពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម (Twitter, Instagram, Facebook ជាដើម)