កាលពីអត្ថបទមុន (ហេតុអ្វីបានជាអ្នកត្រូវការបង្កើត ផេកហ្វ៊េសប៊ុក សម្រាប់អាជីវកម្មរបស់អ្នក?) ខ្ញុំបាទបានបង្ហាញពីមូលហេតុមួយចំនួនដែលលោកអ្នកគួរតែពិចារណាក្នុងការបង្កើត ផេកហ្វ៊េសប៊ុក សម្រាប់អាជីវកម្មរបស់លោកអ្នក។ សម្រាប់អត្ថបទនេះ ខ្ញុំនឹងបង្ហាញលោកអ្នកទាំងអស់គ្នាពីរបៀបក្នុងការបង្កើតផេកហ្វ៊េសប៊ុកឲ្យត្រូវតាមស្តង់ដា សម្រាប់លោកអ្នកដែលពុំទាន់ចេះ ឬចេះតិចតួចនៅឡើយ។
ដើម្បីជាភាពងាយស្រួល ខ្ញុំបាទសូមឲ្យលោកអ្នកប្រើប្រាស់កុំព្យូទ័រក្នុងការបង្កើតផេកវិញ ក៏ព្រោះតែការប្រើប្រាស់របស់វាមានភាពងាយស្រួល និងរហ័សជាងការប្រើប្រាស់ទូរស័ព្ទដៃ។ សូមតាមដាន និងអនុវត្តជាមួយខ្ញុំតាមរយៈជំហានងាយៗដូចខាងក្រោម។
១. ជំហានទី១៖ សូមចូលទៅកាន់ www.facebook.com
បន្ទាប់ពីចុចទៅលើពាក្យ Facebook – Log In or Sign Up ហើយ សូមចូលទៅបំពេញព័ត៌មានគណនីរបស់លោកអ្នក ដែលមានដូចជា Email ដែលអ្នកប្រើប្រាស់ក្នុងការបង្កើតគណនីហ្វ៊េសប៊ុករបស់អ្នក ព្រមទាំងលេខសម្ងាត់ (Password) របស់លោកអ្នក។
២. ជំហានទី២៖ ស្វែងរក Menu Button
បន្ទាប់មកទៀត សូមស្វែងរក Menu Button ដែលនៅជួរខាងលើ និងនៅក្បែរ Profile ខាងស្តាំរបស់លោកអ្នក។
៣. ជំហានទី៣៖ ស្វែងរកពាក្យ Page
នៅខាងក្រោមពាក្យ Create សូមស្វែងរកពាក្យ Page ដែលមានសញ្ញា”ទង់”នៅខាងមុខដើម្បីចូលទៅកាន់កន្លែងបង្កើតផេកហ្វ៊េសប៊ុកដំបូងរបស់អ្នក។
៤. បំពេញព័ត៌មាននៃផេកហ្វ៊េសប៊ុករបស់អ្នក
សូមបំពេញព័ត៌មានសំខាន់ៗឲ្យផេករបស់លោកអ្នក តាមរយៈការបំពេញនូវព័ត៌មានមួយចំនួនដូចជា៖
- ឈ្មោះផេក (សូមជ្រើសរើសឈ្មោះណាដែលខ្លី និងមាន)
- ប្រភេទនៃអាជីវកម្មរបស់អ្នក
- និងការរៀបរាប់ពីផេករបស់អ្នកខ្លីៗ (យ៉ាងច្រើន ២៥៥ តួអក្សរ)។
បន្ទាប់ពីបំពេញព័ត៌មានខាងលើហើយ អ្នកគ្រាន់តែចុចពាក្យថា Create Page នោះលោកអ្នកនឹងទទួលបានផេកហ្វ៊េសប៊ុកដំបូងសម្រាប់អាជីវកម្មរបស់លោកអ្នក។
៥. ធ្វើការប្តូររូបសញ្ញាតំណាង Page Logo និងផ្ទាំង Page Cover
បន្ទាប់ពីបំពេញព័ត៌មានខាងលើហើយ អ្នកគ្រាន់តែចុចពាក្យ Create Page នោះវានឹងនាំលោកអ្នកមកកាន់កន្លែងនេះ ដែលលោកអ្នកអាចធ្វើការប្តូររូបសញ្ញាតំណាង (Page Logo) ក៏ដូចជាផ្ទាំង Page Cover សម្រាប់ជួយឲ្យផេកហ្វ៊េសប៊ុករបស់លោកអ្នកមានភាពទាក់ទាញ និងងាយស្រួលចំណាំផងដែរ។ បន្ទាប់ពីប្តូរនូវរបស់ទាំងពីរនេះហើយ លោកអ្នកគ្រាន់តែចុចពាក្យថា Save ជាការស្រេច។