spot_img
spot_img
Homeធុរកិច្ចរាជរដ្ឋាភិបាលនិង500Startups បានចាប់ដៃគូសហការគ្នាដើម្បីគាំទ្រនិងពង្រីកវិស័យធុរកិច្ចបច្ចេកវិទ្យានៅប្រទេសកម្ពុជា

រាជរដ្ឋាភិបាលនិង500Startups បានចាប់ដៃគូសហការគ្នាដើម្បីគាំទ្រនិងពង្រីកវិស័យធុរកិច្ចបច្ចេកវិទ្យានៅប្រទេសកម្ពុជា

-

នាពេលថ្មីៗនេះស្ថាប័នVC(VC Firm)និង 500Startups រួមជាមួយនឹងKhmer Enterprise ដែលជាអង្គភាពមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការសហការគ្នា ក្នុងការជួយគាំទ្រដល់សហគ្រិនកម្ពុជា ដើម្បីពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងតំបន់។ តាមរយៈកិច្ច
សហប្រតិបត្តិការមួយនេះ ស្ថាប័ន VC (VC firm) គ្រោងនឹងធ្វើការប្រមែប្រមូលនូវស្ថាបនិកនិងសហគ្រិននៅទូទាំងប្រទេសកម្ពុជាដើម្បីបង្កើតទៅជាក្រុមក៏ដូចជាបង្កើតនូវ ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។ ដោយផ្អែកទៅលើចក្ខុវិស័យដ៏វែងឆ្ងាយមួយនេះ គឺពួកគេមានគោលបំណងជួយជ្រោមជ្រែងឲ្យអាជីវកម្មបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជាទាំងអស់ អាចទទួលបាននូវឪកាសក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងវិនិយោគិនបរទេស ក៏ដូចជាឈានជើងចូលទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
 យោងទៅតាម ប្រសាសន៍របស់លោក វង្សី វិសុទ្ធ (Vongsey Vissoth)​ ដែលជារដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងជាប្រធានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានលើកឡើងថា “ នេះគឺជាផ្នែកមួយនៃការអនុវត្តន៍នូវផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំនងដ៏ចម្បងមួយនោះគឺជាការជួយជម្រុញឲ្យសហគ្រាសធុនតូចនិងមធ្យមរួមទាំង
អាជីវកម្មបង្កើតថ្មីដែលទាក់ទងទៅនឹងបច្ចេកវិទ្យា ( Innovation Startup ) ទាំងអស់ឲ្យកាន់តែមានលក្ខណៈប្រកួតប្រជែងខ្លាំងជាងមុននៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល( Digital Economic)  ។ហើយលោកក៏បានបន្ថែមទៀតថា “ វាដល់ពេលហើយដែលយើងត្រូវពង្រីកនូវវិសាលភាពនៃវិស័យធុរកិច្ចកម្ពុជាដោយចាប់ផ្ដើមចេញក្នុងតំបន់របស់ពួកគេហើយពង្រីកខ្លួនទូទាំងប្រទេសកម្ពុជានិងធ្វើការភ្ជាប់ទំនាក់ទំនងជាមួយនឹងសកលលោកហើយ”។
ទោះបីជាបច្ចុប្បន្ននេះកម្ពុជាកំពុងតែទទួលរងឥទ្ធិពលអាក្រក់ពីជម្ងឺកូវីដ១៩ក្តីក៏ប៉ុន្តែអាជីវកម្មបង្កើតថ្មី
500Startups និង Khmer Enterprise  ជឿជាក់ថាវាគឺជាឪកាសមួយដែលជម្រុញសហគ្រិនទាំងអស់មានសមត្ថភាពនិងកាន់តែភាពច្នៃប្រឌិតនៅក្នុងការដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ។
យ៉ាងណាមិញយើងសង្កេតឃើញថា Khmer Enterprise មានគោលបំណងចង់ក្លាយខ្លួនទៅជាវេទិកាជាតិមួយដើម្បីផ្សព្វផ្សាយក៏ដូចជាលើកកម្ពស់នូវសម្ថភាពរបស់សហគ្រិនកម្ពុជា តាមរយៈកិច្ចសហការរវាងវិស័យឯកជននិងវិស័យសាធារណៈ។

ប្រភព : https://www.techinasia.com/500-startups-partners-government-unit-support-tech-startups-cambodia

 

Sreylin Earng
Sreylin Earnghttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ