នាពេលថ្មីៗនេះ ក្រុមហ៊ុន Meta បានប្រកាសអំពីការធ្វើបច្ចុប្បន្នភាពថ្មី ដោយត្រូវបង់ពន្ធអាករលើតម្លៃបន្ថែម (VAT) 10% លើការដាក់ផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក ដូចជា Run Ads ឬ Boost Page ទៅកាន់ 46 ប្រទេស ដោយនៅក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។ វិធានការនេះ នឹងចាប់ផ្ដើមអនុវត្តន៍ជាផ្លូវការចាប់ពីខែមេសា ឆ្នាំ 2022។
ឧទាហរណ៍៖ ប្រសិនបើអ្នកដាក់ការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក ដោយចំណាយលើ Run Ads ឬ Boost Page អស់ 100$ នោះនឹងត្រូវក្រុមហ៊ុន Meta កាត់លុយ 10% បន្ថែមទៀត ដែលស្មើលុយកាត់សរុប 110$។ (100$ x 10% = 110$)
គួរបញ្ជាក់ផងដែរថា ពន្ធអាករលើតម្លៃបន្ថែម (VAT) ត្រូវបានបន្ថែមនៅពេលណាដែលអ្នកត្រូវបានគិតថ្លៃសម្រាប់ការផ្សាយពាណិជ្ជកម្ម ដោយមិនគិតថាតើអ្នកកំពុងទិញការផ្សាយពាណិជ្ជកម្ម Facebook សម្រាប់អាជីវកម្ម ឬគោលបំណងផ្ទាល់ខ្លួននោះទេ។ ហើយប្រសិនបើអ្នកបង់ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក ដោយប្រើវិធីបង់ប្រាក់ដោយដៃផ្ទាល់ (Manual Payments) នោះពន្ធលើតម្លៃបន្ថែមត្រូវបានគណនា និងអនុវត្តន៍តាមអត្រាក្នុងតំបន់ដែលអាចអនុវត្តបាន នៅពេលដែលគណនីផ្សាយពាណិជ្ជកម្មរបស់អ្នកត្រូវបានផ្តល់មូលនិធិដើម្បីកំណត់សមតុល្យសរុបដែលមាន។
ចំណាំ៖ Facebook មិនអាចផ្តល់ដំបូន្មានអំពីពន្ធបានទេ។ ប្រសិនបើអ្នកមានសំណួរអំពីពន្ធ ដូច្នេះអ្នកត្រូវទៅទាក់ទងទីប្រឹក្សាពន្ធ ឬអាជ្ញាធរពន្ធដោយផ្ទាល់។