spot_img
spot_img
Homeធុរកិច្ចរឿងដំបូងៗ ទាំង 6 ម្ចាស់អាជីវកម្មត្រូវតែផ្ដោត

រឿងដំបូងៗ ទាំង 6 ម្ចាស់អាជីវកម្មត្រូវតែផ្ដោត

-

ការធ្វើអាជីវកម្មមួយបានជោគជ័យ គឺមានការឆ្លងកាត់ដំណាក់កាលជាច្រើន ប៉ុន្តែនៅក្នុងអត្ថបទមួយនេះ នឹងបង្ហាញអ្នកពីរឿងដំបូងៗ ចំនួន 6 ដែលម្ចាស់អាជីវកម្មត្រូវតែផ្ដោតឱ្យបានខ្លាំងមុនគេ ដើម្បីអាចជាផ្លូវមួយដើម្បីអាចដំណើរការទៅមុខបាន។

1. ភាពច្បាស់លាស់

សំដៅលើ

  • ហេតុអ្វីបានជាអ្នកចាប់ផ្តើមអាជីវកម្មរបស់អ្នក?
  • តើអ្នកលក់អ្វី?
  • តើអ្នកលក់វាទៅឱ្យអ្នកណា?
  • តើអ្នកនឹងធ្វើបែបណា ដើម្បីភ្ជាប់ទំទាក់ទំនងជាមួយពួកគេ?
  • តើបញ្ហាអ្វីដែលអ្នកនឹងជួយដោះស្រាយឬ​តើគោលបំណងអ្វីដែលអ្នកនឹងជួយពួកគេឱ្យសម្រេចបាន?
  • តើអ្នកធ្វើដូចម្តេចដើម្បីឱ្យផលិតផលឬសេវាកម្មរបស់អ្នកមាន?
  • តើអតិថិជនរបស់អ្នកស្វែងយល់យ៉ាងដូចម្តេច អំពីអាជីវកម្ម ផលិតផល ឬសេវាកម្មរបស់អ្នក?
  • តើអ្នកគិតថ្លៃអ្វីខ្លះចំពោះផលិតផលនិង/ឬសេវាកម្មរបស់អ្នកហើយតើអ្នកទទួលបានប្រាក់ខែយ៉ាងដូចម្តេច?
  • តើអ្នកបែងចែកខ្លួនឯងយ៉ាងដូចម្តេចពីការប្រកួតប្រជែង? តើអ្នកបង្កើតម៉ាករបស់អ្នកដោយរបៀបណា?
  • តើអ្នកកំណត់ភាពជោគជ័យក្នុងអាជីវកម្មរបស់អ្នកបែបណា រយៈពេល1ខែ 3ខែ និង1ឆ្នាំ?
  • តើឧបករណ៍និងប្រព័ន្ធអ្វីខ្លះដែលអ្នកត្រូវការ ដើម្បីចាប់ផ្តើមបង្កើត និងពង្រីកអាជីវកម្មរបស់អ្នក?
  • តើអ្នកកំពុងស្ថិតក្នុងដំណាក់កាលជំនួញអ្វី ហើយតើអ្នកត្រូវធ្វើអ្វីខ្លះ ដើម្បីឈានទៅដំណាក់កាលបន្ទាប់?

2. អតិថិជនគោលដៅ

សំដៅលើ

  • តើពួកគេជានរណា មានមុខរបរអ្វី ចំណង់ចំណូលចិត្តបែបណា ការចំណាយបែបណា នៅណា អាយុប៉ុន្មាន ភេទអ្វី និងបុគ្គលិកលក្ខណៈបែបណា?
  • តើអ្វីជាគុណតម្លៃ អាទិភាព ការចង់បាន និងតម្រូវការរបស់ពួកគេ?
  • តើអ្វីជាបញ្ហា ឧបសគ្គ និងការភ័យខ្លាចរបស់ពួកគេ?
  • តើពួកគេមានតួនាទី គោលដៅ និងចង់បានលទ្ធផលអ្វី?
  • តើពួកគេចង់បានអ្វីឥឡូវនេះ ហើយនៅខែបន្ទាប់ នៅក្នុងឆ្នាំបន្ទាប់ និងក្នុងនៅជីវិត?
  • តើភាគច្រើនពួកគេនៅទីណា ហើយធ្វើអ្វីនៅទីនោះ និងនៅរយៈពេលប៉ុន្មាន?
  • តើពួកគេបានទិញផលិតផល និងសេវាកម្មអ្វីខ្លះ? ហេតុអ្វីបានជាពួកគេទិញរបស់ទាំងនោះ?
  • តើពួកគេកំពុងរកមើលអ្វីនៅក្នុងម៉ាកផលិតផលនិងសេវាកម្មដែលពួកគេកំពុងពិចារណា?

3. របៀបបង្កើតទំនុកចិត្ត

ការធ្វើអាជីវកម្ម​ មិនមែនចាប់ផ្ដើមភ្លាម មានមនុស្សជឿជាក់ និងទុកចិត្តភ្លាមឡើយ ប៉ុន្តែត្រូវការពេលវេលាដើម្បីធ្វើឱ្យអតិថិជនមានជំនឿជាក់ ដូច្នេះហើយម្ចាស់អាជីវកម្មត្រូវតែផ្ដោតឱ្យខ្លាំងពីរបៀបបម្លែង និងកសាងជំនឿ ទំនុកចិត្តពីអតិថិជនឱ្យបាន។

  • ដំណើរការបង្កើតទំនុកចិត្ត៖ ត្រូវធ្វើជាជំហានៗ ដើម្បីទាក់ទាញអតិថិជនគោលដៅ និងបម្លែងពួកគេហ៊ានចំណាយថវិកាប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក។ លើសពីនេះ អាចបម្លែងអតិថិជនធម្មតាឱ្យក្លាយជាអតិថិជនដ៏ស្មោះត្រង់ អាចបម្លែងមនុស្សថ្មីៗដែលបានឃើញការផ្សព្វផ្សាយផលិតផលសេវាកម្មរបស់អ្នកឱ្យក្លាយជាអតិថិជនដែលហ៊ានជាវ និងអាចបម្លែងអតិថិជនក្លាយជាដៃគូសហការ ជាតំណាងចែកចាយជាដើម តាមរយៈកសាងភាពជឿជាក់ ទំនុកចិត្ត និងភាពស្មោះត្រង់។
  • បង្កើត Platform ដើម្បីបម្លែងមនុស្សឱ្យមានជំនឿលើផលិតផលសេវាកម្ម៖ អ្នកអាចបង្កើតនៅក្នុង Website ឬតាមបណ្ដាញសង្គមនានា និងការធ្វើសិក្ខាសាលាតាមប្រព័ន្ធអនឡាញជាដើម។

4. បង្កើតមាតិកាយុទ្ធសាស្រ្ត

សំដៅលើការបង្កើតមាតិកាជាយុទ្ធសាស្រ្តទីផ្សារ ដើម្បីទាក់ទាញ និងកាន់តែផ្ដល់ទំនុកចិត្តដល់អតិថិជន។ ការបង្កើតមាតិកាយុទ្ធសាស្រ្តនេះ គឺជា ៖

  • យុទ្ធសាស្រ្តទីផ្សារដើម្បីផ្តោតលើការបង្កើត និងចែកចាយមាតិកាដែលមានគុណតម្លៃខ្ពស់ ដើម្បីទាក់ទាញ និងរក្សាអតិថិជនគោលដៅ។ លទ្ធផលចុងក្រោយ គឺជំរុញសកម្មភាពអតិថិជនឱ្យប្រើប្រាស់ផលិតផលសេវាកម្ម និងក្រុមហ៊ុនទទួលបានផលចំណេញ។

ហើយមាតិកាទាំងនោះ អាចសរសេរជា៖

  • Blog posts
  • Video
  • Live Videos
  • Podcasts
  • Infographics
  • Case studies
  • កិច្ចសម្ភាសន៍
  • White papers
  • ebooks
  • និងសរសេរទម្រង់ផ្សេងទៀត ដើម្បីផ្សព្វផ្សាយលើបណ្ដាញសង្គមនានា។

5. បង្កើតសហគមន៍

សំដៅលើការបង្កើតជាក្រុម ឬជាគ្រុបសម្រាប់អតិថិជនគោលដៅលើវគ្គបណ្ដុះបណ្ដាល ឬការប្រឹក្សាយោបល់លើផ្នែកណាមួយជាដើម។ ធ្វើបែបនេះ ដើម្បីបង្កើតចំណងទាក់ទងកាន់តែខ្លាំង និងបង្កើនទំនុកចិត្ត ថែមទាំងជំរុញឱ្យមានក្រុមអ្នកគាំទ្រលើផលិតផលសេវាកម្មរបស់អ្នកកាន់តែច្រើន។

នៅក្នុងចំណុចនេះ អ្នកក៏អាចបង្កើតឱ្យមានសហគមន៍ តាមរយៈ

  • ផ្ញើសារជូនដំណឹងតាមបណ្ដាញសង្គមនានាទៅកាន់អតិថិជនគោលដៅ ឬអ្នកពាក់ព័ន្ធនានា
  • ចាប់ផ្ដើមបង្កើត Facebook group
  • បង្កើតឱ្យមានការចូលរួមច្រើនដោយឆ្លងកាត់បណ្ដាញសង្គម
  • Steaming live video
  • និងរបៀបផ្សេងៗទៀតតាមការកំណត់ចង់បានរបស់អ្នក។

6. ផែនការអភិវឌ្ឍន៍

សំដៅលើ ការរៀបចំផែនការបន្ត ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មកាន់តែមានសន្ទុះ​ និងរីកចម្រើនកាន់តែខ្លាំង ដោយបញ្ចូលនូវគំនិតច្នៃប្រឌិត ការស្វែងរកប្រភពចំណូលបន្ថែម ការស្វែងរកដៃគូសហការ អ្នកផ្គត់ផ្គង់ និងភាពចាំបាច់ផ្សេងទៀត​តាមអ្វីដែលអ្នកចង់បាននាពេលបន្តបន្ទាប់ទៀត ស្របជាមួយនឹងគោលបំណង ទស្សនវិស័យរបស់អ្នកលើអាជីវកម្មនោះ។

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ