spot_img
spot_img
Homeអនុវត្តន៍រឿង 3 យ៉ាង Jack Ma មិនចង់ឱ្យអ្នកខ្វល់ឡើយ

រឿង 3 យ៉ាង Jack Ma មិនចង់ឱ្យអ្នកខ្វល់ឡើយ

-

ម្ចាស់អាជីវកម្ម និងយុវជនជាច្រើនរូប តែងតែចង់ទទួលបានភាពរីកចម្រើន និងភាពជោគជ័យ ក្នុងការសម្រេចបាននូវគោលដៅផ្ទាល់ខ្លួន។ ប៉ុន្តែអ្វីជាបញ្ហាចោទនោះគឺថា មនុស្សបានខ្វល់ខ្លាំងលើរឿង 3 យ៉ាងដែលជាបញ្ហារារាំងដ៏ធំ ថែមទាំងជាការបង្អាក់ដំណើរពួកគេដើម្បីឈានដល់ភាពល្អប្រសើរ។

នៅក្នុង YouTube ឆាណែល ឈ្មោះ Motivation Room 励志小屋 លោក Jack Ma បានចែករំលែកនូវរឿងសំខាន់3 យ៉ាង ដែលម្ចាស់អាជីវកម្ម ក៏ដូចជាយុវជនទាំងអស់ មិនគួរធ្វើឱ្យខ្លួនឯងខ្វល់ខ្វាយច្រើនពេកទេ។ រឿងទាំង 3 នោះ រួមមាន៖

1. គូប្រកួតប្រជែង

ចូរកុំភ័យខ្លាច ឬព្រួយបារម្ភពីគូប្រកួតប្រជែងថានឹងមកវាយប្រហារអ្នក ពីព្រោះគូប្រកួតប្រជែងនោះ ក៏កំពុងភ័យខ្លាច និងព្រួយបារម្ភពីអ្នកដែរ។ ដៃគូប្រកួតប្រជែង គឺពិតជាសំខាន់នៅក្នុងការធ្វើអាជីវកម្ម ហើយពួកគេនឹងមិនដែរវាយប្រហារអ្នកបានទេ ប៉ុន្តែមានតែអ្នកប៉ុណ្ណោះដែលអាចវាយប្រហារខ្លួនឯងឱ្យធ្លាក់ ដោយសារអ្នកមិនបានផ្ដោតលើការផ្ដល់សេវាកម្មដ៏ល្អប្រសើរទៅកាន់អតិថិជនរបស់អ្នក។

ចំពោះនៅក្នុងជីវិតប្រចាំថ្ងៃវិញ ទាំងនៅក្នុងសង្គមជាក់ស្ដែង នៅសាលារៀន និងកន្លែងធ្វើការ តែងតែមានគូប្រកួតប្រជែង ដូច្នេះចូរអ្នកកុំខ្វល់ពីគេ ឬប្រៀបធៀបខ្លួនជាមួយគេ ដោយព្យាយាមប្រកួតប្រជែងជាមួយនរណាម្នាក់ដោយចាត់ទុកគេជាដៃគូប្រកួតប្រជែងស្លាប់រស់ និងចង់ឈ្នះចង់ចាញ់។ ធ្វើបែបនេះ មិនល្អទេ ប៉ុន្តែអ្វីដែលល្អនោះគឺ អ្នកត្រូវផ្ដោតលើខ្លួនឯងឱ្យបានច្រើន ដោយព្យាយាមហ្វឹកហាត់ខ្លួនឯងឱ្យមានសមត្ថភាពខ្លាំង​ មានភាពរីកចម្រើន និងបង្កើតទំនាក់ទំនងល្អ ក៏ដូចជារៀនសូត្រពីមនុស្សជុំវិញខ្លួន។

2. លុយ

កុំបារម្ភច្រើនពេកលើរឿងនេះ ពីព្រោះលុយដើរតាមមនុស្ស ដូច្នេះមនុស្សគួរតែដើរតាមក្ដីសុបិន្តខ្លួនឯង ហើយក្ដីសុបិន្តរបស់អ្នកនឹងដើរតាមការអនុវត្តជាក់ស្ដែង និងសមត្ថភាពដែលអ្នកមាន។ បន្ទាប់មក លុយនឹងវិលត្រឡប់មករកអ្នកវិញឯកឯងមិនខានឡើយ។

3. កំហុស

កុំព្រួយបារម្ភថា អ្នកនឹងបង្កើតឱ្យមានកំហុសណាមួយឱ្យសោះ ប៉ុន្តែអ្នកគ្រាន់តែចាប់ផ្ដើមធ្វើវា និងបន្តដំណើរទៅមុខ។ ការធ្វើអ្វីទាំងអស់ តែងតែមានកំហុសកើតឡើង ដូច្នេះអ្នកត្រូវរៀនពីកំហុស និងកែតម្រូវដើម្បីឱ្យមានភាពល្អប្រសើរវិញ។

សរុបជារួមមក អ្នកត្រូវធ្វើឱ្យពេលវេលានេះ ជាវេលាដ៏ល្អបំផុតសម្រាប់អ្នកនៅក្នុងសម័យកាលនេះ​ ដោយអ្នកអាច ធ្វើឱ្យខ្លួនឯងមានទ្រព្យសម្បត្តិ និងសម្រេចគោលបំណងទាំងវ័យក្មេង។

ចូរកុំធ្វើជាមនុស្សចូលចិត្តត្អូញត្អែរពីបញ្ហា ពីព្រោះមនុស្សប្រភេទនេះ ភាគច្រើនបរាជ័យ ដូច្នេះកុំព្យាយាមនិយាយច្រើន ប៉ុន្តែត្រូវគិតពីរបៀបធ្វើសកម្មភាពឱ្យល្អប្រសើរ និងខុសប្លែកពីអ្នកដទៃ និងប្រើខួរក្បាលដើម្បីគិត ក្នុងការធ្វើអ្វីមួយពោរពេញដោយភាពច្នៃប្រឌិត និងភាពអាចទៅរួចជាដើម។ លើសពីនេះ ធ្វើការដើម្បីខ្លួនឯងឱ្យបានច្រើន ដោយមិនខ្វល់ពីរឿងដែលមិនចាំបាច់ ឬមិននាំភាពរុងរឿងដល់អ្នក។

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ