spot_img
spot_img
Homeធុរកិច្ចរឿង 7 យ៉ាង គ្មាននរណាប្រាប់អ្នកឡើយ នៅពេលចាប់ផ្ដើមរកស៊ី

រឿង 7 យ៉ាង គ្មាននរណាប្រាប់អ្នកឡើយ នៅពេលចាប់ផ្ដើមរកស៊ី

-

ប្រសិនបើអ្នក កំពុងតែមានគំនិតចង់ចាប់ផ្ដើមអាជីវកម្ម អត្ថបទមួយនេះល្អបំផុតសម្រាប់អ្នក ដើម្បីត្រៀមលក្ខណៈទុកជាមុន។ ខាងក្រោមនេះ អ្វីដែលអ្នកគួរតែដឹង នៅពេលអ្នកចាប់ផ្ដើមអាជីវកម្ម រួមមាន៖

1. ចំណាយពេលវេលាច្រើនជាមួយអាជីវកម្ម

ការធ្វើអាជីវកម្មមួយ មិនមែនចំណាយពេល 8 ម៉ោង ឬតិចជាងនេះឡើយ គឺចំណាយពេលេវេលាច្រើន ស្ទើតែគ្មានពេលសម្រាក ដូច្នេះបើអ្នកពិតជាចង់បើកអាជីវកម្មមែន ចូរចាប់ផ្ដើមអាជីវកម្មណាមួយដោយក្ដីស្រលាញ់ មានទស្សនវិស័យ បេសកកម្មជាក់លាក់ និងមានផែនការច្បាស់លាស់។

2. ត្រៀមចិត្តបរាជ័យ

ការចាប់ផ្ដើមអ្វីក៏ដោយ តែងតែមានកន្លែងមួយចំនួនអ្នកច្បាស់ជាធ្វើមិនបានល្អ ដូច្នេះការធ្វើអាជីវកម្មក៏ដូចគ្នា អ្នកអាចទទួលភាពបរាជ័យទាំងស្រុងលើអាជីវកម្ម ឬបរាជ័យលើផ្នែកណាមួយនៃការធ្វើអាជីវកម្ម ដូចជាការវិភាគទីផ្សារខុស យុទ្ធសាស្រ្តទីផ្សារគ្មានប្រសិទ្ធផល ផែនការអាជីវកម្មបរាជ័យ ខ្សោយការគ្រប់គ្រង ស្ទើការអភិវឌ្ឍត្រង់ចំណុចណាមួយ និងមានបណ្ដាញទំនាក់ទំនងខ្សោយជាដើម។

3. បញ្ហាដៃគូសហការ គ្រួសារ​ មិត្តភក្តិ

នៅពេលចាប់ផ្ដើម អ្នកអាចមានដៃគូដ៏ល្អ ប៉ុន្តែអាចពេលណាមួយ ដៃគូរបស់អ្នកអាចចាកចេញពីអ្នកនៅក្នុងហេតុផលណាមួយ ដូច្នេះអ្នកត្រូវមានការត្រៀមលក្ខណៈទុកជាមុន។ ហើយអ្វីដែលសំខាន់ទៀតនោះ គ្រួសារ ក៏ដូចជាមិត្តភក្តិរបស់អ្នក អាចចាប់ផ្ដើមមិនពេញចិត្ត ក៏ដូចជាមិនចូលចិត្តនូវអ្វីដែលអ្នកកំពុងធ្វើជាដើម។

4. គូប្រកួតប្រជែងគ្រប់ទិស

ការធ្វើអាជីវកម្ម តែងតែមានដៃគូប្រកួតប្រជែង ដូច្នេះអ្នកត្រូវតែត្រៀមយុទ្ធសាស្រ្តដើម្បីកុំឱ្យគូប្រកួតប្រជែងរបស់អ្នកមានប្រៀបជាងអ្នក។ ហេតុនេះ ចូរអ្នកត្រូវសិក្សាឱ្យបានច្បាស់ពីគូប្រកួតប្រជែង ក៏ដូចជាមានការត្រៀមទុកមុន ដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែខ្លាំង និងការពារកុំឱ្យមានការគំរាមគំហែងខ្លាំងពីគូប្រកួតប្រជែងរបស់អ្នក។

5. បើអ្នកពុំទាន់ស្គាល់ខ្លួនឯងច្បាស់ អ្នកនឹងមានការពិបាកខ្លាំង

មុននឹងសម្រេចចិត្តថា ចាប់ផ្ដើមអាជីវកម្ម អ្នកត្រូវតែស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ជាមុនសិន ដូចជា តើអ្នកគឺជានរណា? អ្នកខ្លាំងអ្វី? តើអ្នកចង់បានអ្វី? ហេតុអ្វីបានជាអ្នកសម្រេចចិត្តចាប់ផ្ដើមអាជីវកម្មមួយនេះ?

នៅពេលអ្នកស្គាល់ខ្លួនឯង និងស្គាល់ច្បាស់ពីបុព្វហេតុ ក៏ដូចជាគោលដៅដែលអ្នកចាប់ផ្ដើមអាជីវកម្ម នោះភាពលំបាកនាពេលខាងមុខ នឹងមិនអាចកើតឡើងចំពោះអ្នកបានឡើយ។

6. អ្វីគ្រប់យ៉ាង មិនដូចការរំពឹងទុករបស់អ្នកទាំងស្រុងឡើយ

ហេតុផលនេះហើយ ចូរអ្នកមានការត្រៀមចិត្ត ត្រៀមកាយ ដើម្បីទទួលស្គាល់ការពិត ថាអ្វីៗមិនដូចការគ្រោងទុកទាំងស្រុងឡើង ដូច្នេះចូរមានភាពបទបែន បើកចិត្ត និងមានការត្រៀមទុកមុនជានិច្ច។

7. បញ្ហានៃការគ្រប់គ្រង ដឹកនាំ ចាត់ចែង

នៅក្នុងដំណើរការអាជីវកម្ម អ្នកមិនអាចចៀសផុតពីបញ្ហាការគ្រប់គ្រងដឹកនាំចាត់ចែងអាជីវកម្មបានឡើយ ជាពិសេសការគ្រប់គ្រងដឹកនាំចាត់ចែងបុគ្គលិក ក្នុងការប្រតិបត្តិការនានានៅក្នុងអាជីវកម្ម ដោយអាចធ្វើឱ្យបុគ្គលិកមិនអនុវត្តន៍តាម មានការឈ្លោះប្រកែកគ្នារវាងបុគ្គលិកនឹងថ្នាក់ដឹកនាំ រវាងបុគ្គលិកនិងបុគ្គលិកជាដើម។

ជារួមមក ការគិត​និងការចាប់ផ្ដើមធ្វើអាជីវកម្មជាក់ស្ដែង គឺមានភាពខុសប្លែកពីក្ដីរំពឹងទុកស្ទើទាំងស្រុង ហើយអ្វីៗក៏អាចកើតមានឡើងបានដែរ ដូច្នេះអ្នកត្រូវតែមានការត្រៀមទុកមុន ក៏ដូចជាសិក្សាឱ្យបានស៊ីជម្រៅពាក់ព័ន្ធនឹងការធ្វើអាជីវកម្មលើវិស័យណាមួយដែលអ្នកចង់ចាប់ផ្ដើមនោះ ដើម្បីកាត់បន្ថយភាពឈឺចាប់ខ្លាំងនៅពេលហេតុការណ៍នោះកើតឡើងនៅចំពោះមុខ និងអាចមានដំណោះស្រាយមួយចំនួនក្នុងការដោះស្រាយបានទាន់ពេលវេលា។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ