នៅក្នុងឆ្នាំ 2021 នេះ មានយុវជនជាច្រើន ចាប់អារម្មណ៍លើការចាប់ផ្ដើមបង្កើតអាជីវកម្មខ្នាតតូច នេះជារឿងល្អ ប៉ុន្តែក៏មានចំណុចមិនល្អដែរ ពីព្រោះយុវជនមួយចំនួនចង់ចាប់ផ្ដើមទាំងដែលខ្លួនឯងមិនទាន់មានមូលដ្ឋានគ្រឹះលើអាជីវកម្ម ដោយចិត្តចង់តាមគេ និងឆេះឆួលតាមសង្គម។
Ou alors c'est quand j'vois un méchant ou pas du tout. In most cases, the drug causes a https://marciahines.com/news "hibernation" of the appetite, which causes the weight loss. You should do all the recommended things for bone health and keep them strong and healthy.
It may be used to relieve the pain of muscle spasm, nausea and vomiting, as. The biggest changes in the new office are to include the familiar ribbon interface that allows you to do all your word processing and spreadsheet needs, and a full new suite of applications that you'll see in the where can i buy lyrica in australia Daqing coming windows 10 release. We also have an international operation and are active in several areas including manufacturing and selling branded and generic pharmaceuticals and in international sales”.
ហេតុផលខាងលើនេះហើយ ដែល Small Business Development Corporation បានបង្ហាញនូវគន្លឹះ 8 យ៉ាង ដើម្បីជាមូលដ្ឋានដល់ម្ចាស់អាជីវកម្មខ្នាតតូច សម្រាប់យកមកអនុវត្តនៅក្នុងអាជីវកម្មឱ្យមានភាពរីកចម្រើនឡើង។
1. ស្គាល់ពីអតិថិជនគោលដៅបានច្បាស់
មុនពេលមានអាជីវកម្មនៅក្នុងដៃ យើងក៏ត្រូវដឹងថា តើនរណាជាអតិថិជនរបស់អ្នក? លើសពីនេះ ត្រូវឈ្វែងយល់ពីតម្រូវការរបស់អតិថិជន និងចាប់ផ្ដើមអភិវឌ្ឍន៍ផលិតផលនិងសេវាកម្មរបស់ខ្លួនឱ្យត្រូវជាមួយនឹងតម្រូវការអតិថិជន។ ក្នុងចំណុចនេះ យើងក៏អាចប្រើយុទ្ធសាស្រ្តវាស់ស្ទង់មតិយោបល់បន្ថែមលើបណ្ដាញសង្គមពីអតិថិជន។
2. ផ្ដោតលើការផ្ដល់សេវាកម្មដ៏ល្អ
កាលណាផ្ដល់សេវាកម្មល្អដល់អតិថិជន នោះពួកគាត់នឹងមានការពេញចិត្តខ្លាំង ថែមទាំងជួយគាំទ្រកាន់តែខ្លាំងលើផលិតផលឬសេវាកម្មរបស់យើង និងអាចជួយណែនាំបន្តទៅកាន់មនុស្សផ្សេងទៀតពីផលិតផលឬសេវាកម្មរបស់យើងផងដែរ។
3. ចេះរក្សាអតិថិជនចាស់ និងបន្តរកអតិថិជនថ្មី
អតិថិជនចាស់នៅតែសំខាន់ ដូច្នេះកុំបោះបង់ពួកគាត់ចោល គួរតែរក្សាទំនាក់ទំនងជាមួយពួកគាត់ឱ្យបានជាប់ ពីព្រោះពួកគាត់ជាអតិថិជនដ៏ស្មោះត្រង់ និងជាអតិថិជនមួយដែលមានតម្លៃដោយពួកគាត់អាចណែនាំបន្តទៅកាន់បងប្អូន មិត្តភក្តិ និងមនុស្សផ្សេងៗទៀតជំនួសយើងបាន។ បន្ថែមពីនេះ អតិថិជនថ្មី ក៏នៅតែបន្តស្វែងរក និងផ្សារទំនាក់ទំនងថ្មី។
4. ប្រើ Social media
នៅចំណុចនេះ ម្ចាស់អាជីវកម្មគួរតែប្រព័ន្ធនេះ ដើម្បីផ្សព្វផ្សាយអាជីវកម្មផ្ទាល់ខ្លួនឱ្យកាន់តែមានអ្នកស្គាល់បានច្រើន អាចឈ្វេងយល់ពីចរិតលក្ខណៈប្រើប្រាស់របស់អតិថិជន អាចផ្សារចំណងទាក់ទងជាមួយអតិថិជនកាន់តែប្រសើរ អាចពង្រឹងការផ្ដល់សេវាកម្មជូនអតិថិជនឱ្យកាន់តែមានភាពប្រសើរឡើងជានិរន្ត និងបង្កើនអតិថិជនថ្មីៗ។
5. បង្កើតបណ្ដាញ
ការបង្កើតបណ្ដាញ គឺអ្នកអាចចាប់ផ្ដើមផ្សព្វផ្សាយពីខ្លួនឯងឱ្យគេស្គាល់បានច្រើនតាមព្រឹត្តការណ៍នានា ឬតាមបណ្ដាញសង្គមផ្សេងៗ ដើម្បីផ្សាទំនាក់ទំនងជាមួយមនុស្សខាងក្រៅឱ្យបានច្រើន និងពេលខ្លះអ្នកអាចបម្លែងពួកគេមកជាអតិថិជនបានទៀតផង។
6. បង្កើតឱ្យមានព្រឹត្តការណ៍
ម្ចាស់អាជីវកម្ម អាចបង្កើតឱ្យមានកម្មវិធីណាមួយ ដើម្បីជំរុញអាជីវកម្មឱ្យកាន់តែល្អ ដោយអាចសិក្សាពីអតិថិជនបន្ថែម និងអាចបង្កើតចំណងទាក់ទងជាមួយអតិថិជនមកជាមិត្តក៏កាន់តែល្អ។
7. ចាប់ឱកាសថ្មីៗ
អាជីវកម្មមួយ រីកចម្រើនបានលឿន ម្ចាស់អាជីវកម្មត្រូវតែបន្តឈ្វេងពីអាជីវកម្មខ្លួនឯងទាំងចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីស្វែងរកឱកាសថ្មីៗក្នុងការពង្រីកសាខា និងការចាប់ផ្ដើមអាជីវកម្មថ្មី។ លើសពីនេះ អាចមានឱកាសស្វែងរកជំនួយមកជួយ និងបង្កើតឱ្យមានការចូលរួមច្រើននៅក្នុងអាជីវកម្មផ្ទាល់ខ្លួន។
8. វាស់ស្ទង់ពីដំណើរការ និងការអភិវឌ្ឍបន្ត
នៅក្នុងចំណុចនេះ ម្ចាស់អាជីវកម្ម គួរតែចាប់ផ្ដើមសង្កេតមើលថា តើអតិថិជនរបស់ខ្លួនភាគច្រើនជានរណា មកពីណា? ហើយតើយុទ្ធសាស្រ្តដែលបានធ្វើកន្លងមក មានការជោគជ័យកម្រិតណាដែរ? បន្ទាប់មក ចាប់ផ្ដើមស្វែងរកដំណោះស្រាយ និងយុទ្ធសាស្រ្តថ្មីៗ ដើម្បីពង្រឹងបន្ថែមក្នុងការឆាប់សម្រេចបាននូវលទ្ធផលមួយដ៏ជាទីគាប់ចិត្ត។
