spot_img
spot_img
Homeបច្ចេកវិទ្យាវិទ្យាសាស្ត្ររីករាយ៖ ដុតប៉េងប៉ោង​យ៉ាងម៉េចកុំអោយ​ផ្ទុះ?

វិទ្យាសាស្ត្ររីករាយ៖ ដុតប៉េងប៉ោង​យ៉ាងម៉េចកុំអោយ​ផ្ទុះ?

-

ថ្ងៃនេះ គេហទំព័រគំនិតសូមណែនាំ​ការពិសោធមួយទៀត​ដែលងាយស្រួល​អនុវត្ត និង​អាច​អោយ​អ្នក​យក​ទៅ​លែង​កំសាន្តជាមួយ​នឹង​មិត្ត​ភ័ក្តិ ឬក៏ក្រុមគ្រួសាររបស់អ្នក។ ការពិសោធន៍នេះមានចំណង​ជើង​ថា “តើដុតប៉េងប៉ោងយ៉ាងម៉េចកុំអោយផ្ទុះបែក?” ។

ឧបករណ៍៖ ឈើគូស ឬដែកកែស ទាន ប៉េងប៉ោង ទឹក។

វិធី៖

– ដុតបំភ្លឺទៀន ដោយឈើគូស ឬដែកកែស។

-បន្ទាប់មក​ យក​ប៉េងប៉ោង​ដែលផ្លុំ​រួច​ចងអោយ​ក្របួច​ក្បាល​អោយ​ជិតល្អ ហើយ​ដាក់​វា​នៅ​លើ​ភ្លើង​ទៀន។ អ្នក​នឹងឃើញថា ប៉េងប៉ោង​នោះនឹងឆេះ​ហើយ​ផ្ទុះ​មួយរំពេច។

-យក​ទឹកច្រក​បញ្ចូល​ក្នុង​ប៉េងប៉ោង​នោះ ហើយ​ផ្លុំ​បំប៉ោង​វាហើយចងអោយ​ជាប់។ បន្ទាប់មក​យក​ប៉េងប៉ោងទៅដាក់លើភ្លើង​ទៀន​ម្តងទៀត។ អ្នកនឹងសង្កេតឃើញថា ប៉េងប៉ោងនោះ នឹងមិនផ្ទុះ​ភ្លាមៗឡើយ ហើយ​វាស្ថិតក្នុងស្ថានភាព​បែបនេះប្រហែល១ ទៅ២នាទី អាស្រ័យទៅលើចំនួនទឹកដែលអ្នកបាន​បញ្ច្រក​ចូលទៅក្នុង​ប៉េងប៉ោងនោះ។

មូលហេតុៈ ការដែលប៉េងប៉ោងមិនផ្ទុះ គឺដោយសារ​តែ​ទឹក​បាន​ស្រូប​យករាល់​កំដៅដែល​បានបញ្ចេញដោយភ្លើងទៀន ដែល​ធ្វើ​អោយប៉េងប៉ោងមិនឡើងកំដៅ។ កំដៅជាក់លាក់របស់ទឹកគឺមានកម្រិតខ្ពស់​ជាង​សារធាតុ​ឯទៀត ដែលធ្វើអោយវាមាន​សមត្ថភាពក្នុងការស្រូបយកកម្តៅដោយ​មិនធ្វើសីតុណ្ហភាពឡើងកម្តៅបានរហ័ស។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ