អ្វីៗគ្រប់យ៉ាងបានក្លាយទៅជាបញ្ហាមួយដ៏ស្មុគស្មាញចាប់តាំងពីពេលដែលផ្ទុះឡើងនូវវីរុសកូវីដ១៩នេះមក។ទាំងសាលារៀន ទាំងហាង ទាំងក្រុមហ៊ុន ត្រូវបានបិទ ជាពិសេសគឺកន្លែងមើលថែក្មេងៗនេះក៏ត្រូវបិទដែរ ហើយនៅកន្លែងការងារខ្លះតម្រូវឲ្យពួកគេធ្វើការនៅផ្ទះដើម្បីកាត់បន្ថយនូវការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមនេះ ដោយហេតុផលជាក់ស្ដែងបែបនេះហើយទើបធ្វើឲ្យឪពុកម្ដាយមួយចំនួនពិបាកក្នុងការបំពេញការងារបានល្អពីព្រោះពួកគេត្រូវចំណាយពេលដើម្បីមើលថែ និង ចំអិនអាហារឲ្យកូនតូចៗរបស់ពួកគេ។ ដោយរាល់ដងពួកគេអាចធ្វើការបានពេញដៃពេញជើងដោយសារតែឪពុកម្ដាយខ្លះបានយកកូនៗទៅផ្ញើរនៅឯកន្លែងថែរក្សាកូនក្មេង ឬ នៅសាលាដែលវាអាចជួយកាត់បន្ថយបន្ទុករបស់ពួកគេបានមួយចំនួន។ខាងក្រោមនេះគឺជាជំហានទាំង៣យ៉ាងដើម្បីជួយឲ្យអ្នកអាចធ្វើការនៅផ្ទះបានយ៉ាងល្អ ដោយមិនចាំបាច់ភ័យព្រួយថាមានការរំខានពីកូនៗរបស់លោកអ្នកៈ
១. រក្សាទម្លាប់របស់អ្នក
ជាដំបូងអ្នកត្រូវតែរក្សានូវទម្លាប់ល្អរបស់អ្នកបានជាប់លាប់ គោរពពេលវេលាឲ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សានូវតម្លៃ និង កិច្ចការងាររបស់អ្នកឲ្យនៅដដែល ទោះបីជាអ្នកត្រូវធ្វើការនៅផ្ទះក៏ដោយ។ ពេលដែលអ្នកប្រកាន់ខ្ជាប់នូវទម្លាប់នេះបានស៊ាំហើយ អ្នកនឹងទទួលបាននូវមគ្គុទេស៍យ៉ាងរឹងមាំសម្រាប់រៀបចំកាលវិភាគការងារ និង ការមើលថែទាំកុមារតូចៗរបស់អ្នក។ដូចនេះហើយអ្នកគួរតែបង្កើតតារាងពេលវេលាជាក់ស្ដែងនៅជំហានបន្ទាប់ រីឯគន្លឹះដំបូងគេគឺកំណត់នូវមូលដ្ឋានគ្រឹះដោយផ្អែកលើអ្វីដែលអ្នកបានដឹង។
២. កែប្រែនូវកាលវិភាគដែលគ្មានប្រសិទ្ធភាពរបស់អ្នក
បង្កើតកាលវិភាគថ្មី សម្រាប់សប្ដាហ៍នីមួយៗដែលរួមបញ្ចូលទម្លាប់ទាំងនេះដើម្បីឲ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ហើយការកែប្រែទាំងនេះគឺដើម្បីទទួលខុសត្រូវលើការងាររបស់អ្នក និង ទទួលខុសត្រូវលើការថែទាំក្មេង។នៅក្នុងកាលវិភាគរបស់អ្នកត្រូវប្រាកដថាអ្នកបានកត់ចូលនូវ៖
- តើអ្នកផ្ដល់ពេលវេលាទៅកូនរបស់អ្នកនៅពេលណា(ចំណាយពេលលេងជាមួយកូន និង បង្រៀនកូន)?
- តើអ្នកនឹងមានអ្វីសម្រាប់អាហារនីមួយៗ
- តើអ្នកត្រូវធ្វើកិច្ចការផ្ទះនៅពេលណា?(ទាំងការសម្អាតផ្ទះ ការចំអិនម្ហូប លាងចាន និង មើលថែកូន)
- តើអ្នកត្រូវបំពេញកិច្ចការងារនៅពេលណា? ត្រូវរៀបចំការប្រជុំនៅពេលណា?
ពេលដែលអ្នកទទួលបាននូវព័ត៌មានទាំងអស់នោះហើយ អ្នកគួរតែកត់ចូលទៅក្នុងប្រតិទិន ឬ នៅក្នុងកូនសៀវភៅរបស់អ្នកដើម្បីងាយស្រួលក្នុងការអនុវត្ត។ចុងបញ្ចប់បង្កើតប្លុកការងារដោយផ្អែកលើស្ថានភាពថែទាំកុមារ ស្ថានភាពសហគមន៍ និង ស្ថានភាពដាច់ដោយឡែកពីគេ។ ខាងក្រោមនេះមានវិធី៣យ៉ាងក្នុងការបង្កើតការងារនេះ៖
- ការផ្លាស់ប្ដូរដៃគូៈ ធ្វើការដោះដូរគ្នារយៈពេល៤ម៉ោងម្ដងដោយម្នាក់ធ្វើការនិងម្នាក់ទៀតមើលថែទាំកូន។
- ការផ្លាស់ប្ដូរខ្លីៈ ផ្លាស់ប្ដូរវេនពី៣០នាទីទៅ២ម៉ោង
- ការផ្លាស់ប្ដូរវីដេអូៈ រៀបចំឲ្យមានការនិយាយជាវីដេអូឆ្លើយឆ្លងគ្នាដើម្បីបង្កើតការសប្បាយរីករាយ។
វាជាការពិតដែលយើងភាគច្រើន ត្រូវរកពេលវេលាដើម្បីធ្វើការឲ្យបានពីព្រលឹមឬមុនពេលដែលកូនរបស់អ្នកភ្ញាក់ពីគេង តែអ្នកត្រូវតែប្រាកដថាអ្នកត្រូវកំណត់ពេលវេលាសម្រាកនិងពេលវេលាលេងជាមួយកូនៗ។
៣. ប្ដូរតាមវិធីថ្មីដើម្បីធ្វើរឿងចាស់
ការបង្កើតបរិយាកាសឲ្យក្មេងជួបជុំៈ ជ្រើសរើស Google hangouts ឬ Zoom ហើយអញ្ជើញមិត្តភិក្តដែលជាឪពុកម្ដាយរបស់ក្មេង ដើម្បីឲ្យក្មេងៗបានជជែក បានជួបជុំគ្នា ឬនាំគ្នាអានសៀវភៅ តាមវីដេអូជាដើម។
បង្កើតសកម្មភាពកីឡាច្នៃប្រឌិតសម្រាប់កុមារៈ ចុះឈ្មោះឲ្យកូនរបស់អ្នករៀនសម្រាប់ថ្នាក់បង្រៀនតាមអ៊ីនធើណេតដោយគិតថ្លៃដូចជាយូហ្គា Cosmic, Art hub សម្រាប់កុមារ ហើយរៀបចំសកម្មភាពទាំងនេះដើម្បីឲ្យពួកគេមានសមត្ថភាពខ្ពស់ ដូចនេះពួកគេគួរតែធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ។
ក្លឹបសៀវភៅឬការមើលកីឡានៅពេលយប់ៈ ទំនាក់ទំនងគឺពិតជាសំខាន់ ទាំងការរស់នៅក្នុងសង្គម និង មានភាពសកម្មនៅលើបណ្ដាញសង្គម ដូចនេះបើសិនជាអ្នកមិនទាន់មានទេសូមបង្កើតក្លឹបសិក្សា ឬក្លឹបកីឡា ដើម្បីបង្កើនទំនាក់ទំនង តាមរយៈការខលជាវីដេអូទៅកាន់គ្នា