មនុស្សគ្រប់គ្នាត្រូវតែអានសៀវភៅឲ្យបានច្រើនដើម្បីស្វែងយល់ពីមជ្ឈដ្ឋានខាងក្នុងនិងខាងក្រៅ។ ហើយពេលខ្ញុំប្រាប់ទៅដល់មនុស្សទាំងនោះ ពួកគេក៏បានឆ្លើយភ្លាមៗថា” ពិតមែនហើយយើងត្រូវតែអានសៀវភៅឲ្យបានច្រើន” ប៉ុន្តែប្រហែលជាពីរវិនាទីក្រោយមក ពួកគេបែរជានិយាយថា” ខ្ញុំសង្ឃឹមថាខ្ញុំនឹងមានពេលអានវា” ។ ជាការពិតណាស់ មនុស្សគ្រប់គ្នាសុទ្ធតែរវល់ គ្មានពេលទំនេរដើម្បីអានទេ ពោលគឺពួកគេរវល់ជាមួយនឹងការងារ ការឆ្លើយតបសារ ការឆែកអ៊ីម៉ែល និងព័ត៌មានមួយចំនួនទៀតនៅក្នុងបណ្តាញសង្គមដែលតែងតែផ្ញើរមកកាន់អ្នកជារៀងរាល់ថ្ងៃ។ជាមួយនឹងព័ត៌មាន និង អត្ថបទបែបនេះ តើពួកគេមានពេលឯណាទៅអានសៀវភៅនោះ។ ដូចនេះហើយបើសិនជាអ្នកចង់មានពេលអានសៀវភៅគ្រប់គ្រាន់ អ្នកអាចអនុវត្តទៅតាមវិធីខាងក្រោមទាំង៨នេះ សង្ឃឹមថាអ្នកអាចនឹងប្រសើរឡើង៖
១ រស់នៅក្នុងពិភពនៃសៀវភៅ
អ្នកនិពន្ធជនជាតិអាហ្សង់ទីនលោក Jorge Luis Borges បាននិយាយថា” ខ្ញុំមិនអាចដេកលក់បានទេ បើសិនជាមិនមានសៀវភៅនៅហ៊ុមព័ទ្ធក្បែរខ្ញុំ”។ នេះគឺជារបៀបដែលយើងជ្រើសរើសរស់នៅ។ទោះបីជាផ្ទះរបស់អ្នកមិនមានទីធ្លាធំទូលាយក៏ដោយ តែអ្នកអាចទៅបណ្ណាល័យឬទៅកន្លែងណាដែលមានសៀវភៅដើម្បីអានវា ហើយនៅពេលដែលអ្នកអានរួចរាល់ហើយ អ្នកអាចយកវាមកប្រគល់ឲ្យគេវិញបាន។
២ ដាក់ភ្លើងក្រហមលើក្បាលដំណេក
ហេតុអ្វីត្រូវជាពណ៌ក្រហម?លោកMichael Breus អ្នកនិពន្ធសៀវភៅ The Power Of When និយាយថាជំនួយពន្លឺពណ៌ក្រហមជួយដល់ផលិតកម្មមេឡាទីន។ពន្លឺភ្លឺពេកឬអេក្រង់ភ្លឺអាចធ្វើឲ្យអ្នកមានអារម្មណ៍ប្រុងប្រយ័ត្នជាងមុន មានន័យថាអ្នកនឹងមិនងាយនឹងឆាប់លង់លក់ឡើយ ខណៈពេលដែលអ្នកអាន។ដូចនេះការដែលយើងអាននៅពេលយប់វានឹងធ្វើឲ្យយើងបានសម្រាក មិនមែនធ្វើឲ្យយើងមានអារម្មណ៍តានតឹងឬក៏វិលវល់នោះទេ។
៣ កាត់បន្ថយការញៀននៃទូរស័ព្ទរបស់អ្នក
ទូរស័ព្ទគឺជាគ្រឿងម៉ាស៊ីនដែលតែងតែរំខានអ្នកជាញឹកញាប់ ហើយក៏ជាមេរោគដ៏សាហាវចាំបំផ្លាញអារម្មណ៍អ្នក នៅពេលដែលអ្នកដាក់ចិត្តថានឹងអានសៀវភៅ ព្រោះវាធ្វើឲ្យអ្នកចាប់អារម្មណ៍ទៅលើវាខ្លាំងជាងចាប់អារម្មណ៍ទៅលើការអានសៀវភៅ។ ដូចនេះហើយដើម្បីកុំឲ្យទូរស័ព្ទរបស់អ្នកអូសទាញផ្លូវចិត្តអ្នកបាន អ្នកគួរតែដាក់សម្លេងវានៅក្នុងសភាពស្ងៀមស្ងាត់ និង បិទរាល់ការជូនដំណឹងទាំងឡាយពីក្នុងទូរស័ព្ទ។
៤ ប្រើប្រព័ន្ធ Dewey Decimal System
តើអ្វីទៅជា Dewey Decimal System?
Dewey Decimal System គឺជាការរៀបចំសៀវភៅតាមលំដាប់លំដោយទៅតាមមុខវិជា្ជ ហើយវាដាក់សៀវភៅនៅលើធ្នើតាមមុខវិជ្ជានីមួយៗដោយប្រើលេខចាប់ពីលេខ០០០ ដល់៩៩៩។ តើអ្នករៀបចំសៀវភៅរបស់អ្នកតាមរបៀបណា? រៀបចំវាទៅតាមពណ៌? ទៅតាមលេខរៀង? ឬក៏ទុកវាគ្រប់ទីកន្លែង? ទាំងនេះគឺជាមូលហេតុមួយដែល គ្រប់បណ្ណាល័យទាំងអស់គេប្រើ Dewey Decimal System ដើម្បីរៀបចំសៀវភៅឲ្យមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ល្អ។យោងទៅតាម Dewey Decimal System ខ្ញុំបានចំណាយពេលនៅថ្ងៃសៅរ៍ដើម្បីរៀបចំសៀវភៅរបស់ខ្ញុំបានយ៉ាងមានរបៀបរៀបរយល្អ។ចាប់តាំងពីប្រើនេះមក ខ្ញុំពិតជាងាយស្រួលក្នុងការរកសៀវភៅអាន ហើយរកវាឃើញបានលឿនជាងសព្វដង។
៥ ប្រើ Book Tube ឬតាមដានទំព័រហ្វេសប៊ុកអ្នកអានដើម្បីដោះស្រាយភាពលំបាកនៃការរកសៀវភៅអាន
តើខ្ញុំគួរអានអ្វីបន្ថែមទៀត? នេះគឺជាបញ្ហាធំមួយសម្រាប់អ្នកចង់អាន តែមិនមានអ្នកណែនាំថាតើគួរអានសៀវភៅអ្វី។ Book Tube គឺជាវេទិការរបស់ Youtube បង្កើតឡើងសម្រាប់ណែនាំពីសៀវភៅដែលល្បី និងសៀវភៅដែលអ្នកគួរអានបន្ទាប់។ ក្រៅពីនេះ អ្នកអាចតាមដានទំព័រ Facebook របស់អ្នកអាន ដើម្បីតាមដានការណែនាំនានាពីសៀវភៅដែលអ្នកអាចអានបាន។
៦ ដកការតាមដានព័ត៌មានបណ្តាញសង្គម
តើអ្នកដឹងថាកន្លែងណាដែលព័ត៌មានតែងតែរំខានខ្ញុំពីការអានសៀវភៅដែរឬទេ? កន្លែងនោះគឺ បណ្តាញព័ត៌មានសង្គមនេះឯង។អ្នកគួរតែដកហូតរាល់គេហទំព័រព័ត៌មាននៅលើបណ្ដាញសង្គមណាដែលមិនមានប្រយោជន៍ ហើយលុបកន្លែងរក្សាទុកទាំងអស់នៃអាសយដ្ឋានគេហទំព័រព័ត៌មានដែលធ្វើឱ្យអ្នកខាតពេលវេលា និងមិនមានគុណតម្លៃ ។ ពេលនោះអ្នកនឺងមិនមានការរំខានទៀតឡើយ អ្នកនឹងមានពេលគ្រប់គ្រាន់ដើម្បីអានសៀវភៅ។
៧ អានជាមួយអ្វីដែលមិនរំខានអ្នកឱ្យធ្វើអ្វីផ្សេងទៀត
ក្នុងនាមជាអ្នកនិពន្ធ បានប្រាប់ខ្ញុំនៅក្នុងបទសម្ភាសន៍មួយថា”មនុស្សកម្រអានសៀវភៅមួយនៅក្នុងសៀវភៅ iBooks ព្រោះពួកគេរវល់តែចុចទៅលើការពិនិត្យអ៊ីម៉ែលរបស់ពួកគេ”។ ពួកគេនឹងបញ្ឈប់ការអានសៀវភៅប្រសិនបើមានការរំខាន ឬមានការផ្ដល់សារជូនដំណឹងពីទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិច។អ្នកត្រូវចាំថាមានតែសៀវភៅពិតៗតែប៉ុណ្ណោះដែលអាចឲ្យអ្នកធ្វើជាអ្នកដឹកនាំការសម្ដែងបានពេញលេញ។គ្មានសម្លេងណាជំនួសសម្លេងផ្លូវចិត្តរបស់អ្នកឡើយ ហើយក៏គ្មានទ្រង់ទ្រាយណាអាចប៉ះពាល់ដល់បំណងរបស់អ្នកនិពន្ធដែរ។
៨ និយាយជាមួយអ្នកលក់សៀវភៅក្នុងតំបន់របស់អ្នក
បើអ្នកចង់បានសៀវភៅមួយដែលល្អ ដែលអាចជួយក្នុងការបណ្តុះគំនិតអ្នកឲ្យបានកាន់តែប្រសើរ ឬចង់បានសៀវភៅណាមួយដែលអាចជួយដោះស្រាយនូវទុក្ខលំបាករបស់អ្នក ចូរអ្នកនិយាយឬសួរទៅកាន់អ្នកលក់ ពេលនោះអ្នកលក់នឹងបង្ហាញថាសៀវភៅមួយណាដែលល្អសម្រាប់អ្នកក្នុងការដោះស្រាយវា។ ការត្រួតពិនិត្យប្រចាំឆ្នាំនៃចិត្តវិទ្យាបាននិយាយថា ការអាននឹងធ្វើឲ្យណឺរ៉ូនកញ្ចក់របស់ពួកយើងកើនឡើង ហើយជួយបើកឲ្យខួរក្បាលមានការទទួលខុសត្រូវក្នុងការអភិវឌ្ឍការយល់ចិត្ត ការអាណិតអាសូរ និងការយល់ដឹង។ការអាននឹងធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំល្អ ជាឪពុកម្ដាយល្អ គ្រូបង្រៀនល្អ សិស្សល្អ និងជាបងប្អូនបង្កើតល្អ។
អ្នកគួរតែចាប់ផ្ដើមធ្វើតេស្តសមត្ថភាពក្នុងការអានរបស់អ្នក ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ និងពីមួយឆ្នាំទៅមួយឆ្នាំ ថាតើអ្នកអានសៀវភៅបានប៉ុន្មានក្បាល ហើយអ្នករីកចម្រើនបានប៉ុណ្ណាដែរ។រៀនអនុវត្តវាម្ដងមួយជំហានម្ដងមួយជំហានដើម្បីឲ្យក្លាយជាមនុស្សម្នាក់ដែលអាចអានសៀវភៅបាន១០០ក្បាលឬក៏លើសពី១០០ នៅក្នុងមួយឆ្នាំ។