spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងសញ្ញាទាំង 5 របស់មនុស្សគ្មានគោលដៅ

សញ្ញាទាំង 5 របស់មនុស្សគ្មានគោលដៅ

-

មនុស្សដែលមានភាពរីកចម្រើន និងភាពជោគជ័យ រមែងតែជាមនុស្សដែលមានគោលដៅជីវិត។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថា មនុស្សភាគច្រើនកំពុងតែរស់នៅក្នុងសភាពដែលគ្មានគោលដៅ។ ការគ្មានគោលដៅ ជីវិតគឺគ្មានភាពរីកចម្រើនទៅមុខឡើយ។

តើធ្វើយ៉ាងណា ដើម្បីដឹងថាមនុស្សនោះគ្មានគោលដៅ? ខាងក្រោមនេះ ជាសញ្ញាដែលបញ្ជាក់ថា មនុស្សកំពុងតែរស់នៅក្នុងភាពដែលគ្មានគោលដៅ ៖
1. គ្មានការអភិវឌ្ឍន៍ខ្លួនឯង

ជាបុគ្គលដែលចូលចិត្តរស់នៅក្នុងភាពសុខស្រួល គ្មានការពង្រឹងសមត្ថភាព ចូលចិត្តរស់នៅក្នុងភាពដដែលៗ និងគ្មានការផ្លាស់ប្ដូរខ្លួនឯងដើម្បីទទួលបានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃឡើយ។

2. មិនបើកចំហរចិត្តរៀនពីអ្វីថ្មីៗ

ជាបុគ្គលដែលអួតអាង ឬអំនួតលើអ្វីដែលខ្លួនឯងធ្លាប់មានភាពជោគជ័យពីមុន ដោយគ្មានការបើកចំហរចិត្តទទួលយកចំណេះដឹងថ្មីៗ និងមានភាពភ័យខ្លាចក្នុងការធ្វើអ្វីថ្មីៗដែលមិនធ្លាប់ធ្វើពីមុន។ លើសពីនេះ ជាបុគ្គលដែលមិនចូលចិត្តការរៀនសូត្រ ដោយគិតថា រៀនប៉ុណ្ណឹងបានហើយ គ្រប់គ្រាន់ហើយសម្រាប់ជីវិតរបស់គាត់។

3. រស់ឱ្យបានតែរស់

ជាបុគ្គលដែលរស់មួយថ្ងៃៗឱ្យតែបាន ដោយគ្មានគិតចង់ធ្វើអ្វីឡើយ និងត្រេកអរជាមួយនឹងថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្ដាហ៍។

4. ចូលចិត្តទ្រឹស្ដី ជាងចាប់ផ្ដើមធ្វើសកម្មភាព

ជាបុគ្គលដែលដឹងគ្រប់រឿង ប៉ុន្តែមិនពូកែធ្វើសកម្មភាពគ្រប់រឿងឡើយ ជារួមមក ជាមនុស្សគ្មានលទ្ធផលដែលជាសាច់ការនៅក្នុងជីវិតឡើយ។

5. ជីវិតពោរពេញដោយភាពខ្វល់ខ្វាយ

ជាបុគ្គលដែលខ្វល់គ្រប់រឿង និងជីវិតពោរពេញទៅដោយភាពទុក្ខកង្វល់ជាប្រចាំ។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ