នៅលើពិភពលោកនេះ មានសម្រង់សម្ដីជាច្រើនមកពីបុគ្គលជោគជ័យ ដោយយើងអាចយកមកគិតពិចារណា និងអនុវត្តន៍លើសម្រង់សម្ដីមួយចំនួនបាន ហើយនៅក្នុងខ្លឹមសារសម្រង់សម្ដីខាងក្រោមនេះ នឹងជួយលើកទឹកចិត្តអ្នក និងជំរុញការគិតរបស់អ្នកឱ្យល្អប្រសើរឡើងវិញបាន។
- ភាពជោគជ័យតែងតែកើតមានចំពោះអ្នក ប្រសិនបើអ្នកចំណាយពេលវេលាច្រើនបំផុតក្នុងការស្វែងរកវា។ “Henry David Thoreau”
- ឱកាសនឹងមិនបានកើតឡើងនោះទេ ប្រសិនបើអ្នកមិនចេះចាប់យក និងបង្កើតវាឡើង។ “Chris Grosser”
- មនុស្សជោគជ័យតែងតែធ្វើនូវអ្វីដែលអ្នកមិនជោគជ័យមិនព្រមធ្វើ។ “Jim Rohn”
- ឈប់បន្តធ្វើអ្វីដើម្បីរត់តាមលុយ ប៉ុន្តែត្រូវចាប់ផ្តើមធ្វើអ្វីដែលព្យាយាមតាមចំណង់ចំណូលចិត្ត។ “Tony Hsieh”
- មនុស្សខ្លះតែងតែសុបិនចង់ជោគជ័យ ខណៈពេលដែលអ្នកផ្សេងទៀតកំពុងភ្ញាក់ពីព្រឹកប្រលឹមដើម្បីខិតខំធ្វើការយ៉ាងសកម្ម ក្នុងការសម្រេចបំណងប្រាថ្នា។ “Napoleon Hill”
- ប្រសិនបើអ្នកអាចសុបិន្តនូវអ្វីមួយបាន នោះអ្នកក៏អាចធ្វើវាបានដែរ។ “Walt Disney”
- ប្រសិនបើអ្នកកំពុងធ្វើការលើអ្វីមួយដែលអ្នកពិតជាយកចិត្តទុកដាក់ នោះអ្នកមិនចាំបាច់មាននរណាមកជំរុញច្រើននោះទេ ប៉ុន្តែចក្ខុវិស័យរបស់អ្នកនឹងជំរុញចិត្តអ្នកឱ្យធ្វើវា។ “Steve Jobs”
- គ្មានអ្វីដែលមិនអាចទៅរួចនោះទេ ដូច្នេះត្រូវនិយាយប្រាប់ខ្លួនឯងថា ខ្ញុំអាចទៅរួច! “Audrey Hepburn”
- ផ្លូវទៅកាន់ភាពជោគជ័យ និងផ្លូវទៅកាន់ភាពបរាជ័យគឺស្ទើរតែជាផ្លូវដូចគ្នាទាំងស្រុង។ “Colin R. Davis”
- ភាពជោគជ័យ គឺជាសន្តិភាពនៃចិត្ត ដែលជាលទ្ធផលផ្ទាល់នៃការពេញចិត្តខ្លួនឯងក្នុងការដឹងថាអ្នកបានខិតខំប្រឹងប្រែងដើម្បីក្លាយជាមនុស្សល្អបំផុត និងជាអ្នកមានសមត្ថភាព។ “John Wooden”
- កុំទុកឱ្យថ្ងៃម្សិលមិញ មកពាក់ព័ន្ធនឹងរឿងរ៉ាវនៅក្នុងថ្ងៃនេះច្រើនពេក។ “Will Rogers”
- ការកំណត់គោលដៅ គឺជាជំហានដំបូងក្នុងការប្រែក្លាយអ្វីដែលមើលមិនឃើញទៅជាអ្វីដែលអាចមើលឃើញបាន។ “Tony Robbins”
- ស្រឡាញ់គ្រួសាររបស់អ្នក ខិតខំធ្វើការឱ្យខ្លាំង និងរស់នៅតាមចំណង់ចំណូលចិត្តរបស់អ្នក។ “Gary Vaynerchuk”
- អ្នកមិនអាចគ្រប់គ្រងនូវរាល់អ្វីៗដែលកើតឡើងពីខាងក្រៅបានទេ ប៉ុន្តែអ្នកតែងតែអាចគ្រប់គ្រងនូវរាល់អ្វីៗដែលកើតឡើងពីខាងក្នុង។ “Wayne Dyer”
- ចាប់ផ្តើមពីចំណុចដែលអ្នកកំពុងនៅ ហើយប្រើអ្វីដែលអ្នកមាន និងធ្វើអ្វីដែលអ្នកអាចធ្វើបាន។ “Arthur Ashe”