spot_img
spot_img
Homeទូទៅសហគ្រិនជោគជ័យចំនួន 17 នាក់ដែលបានចាប់ផ្តើមអាជីវកម្មរបស់ពួកគេ បន្ទាប់ពីអាយុ 35 ឆ្នាំ

សហគ្រិនជោគជ័យចំនួន 17 នាក់ដែលបានចាប់ផ្តើមអាជីវកម្មរបស់ពួកគេ បន្ទាប់ពីអាយុ 35 ឆ្នាំ

-

ការចាប់ផ្តើមអាជីវកម្មភាគច្រើនជាហ្គេមរបស់យុវជនដែលមានស្ថាបនិកថ្មីៗបង្កើតគំនិតឱ្យពួកគេ ហើយសហគ្រិនថ្មីៗនោះ អាចជាមិត្តភក្តិ និងឪពុកមា្ដយជាដើម។

ហើយបើយោងតាមអ្នកជំនាញអាយុជាមធ្យមនៃស្ថាបនិកចាប់ផ្តើមជោគជ័យ គឺ 40ឆ្នាំ ហើយការស្រាវជ្រាវបង្ហាញថាការច្នៃប្រឌិតប្រកបដោយភាពច្នៃប្រឌិតមិនមានទំនាក់ទំនងជាមួយអាយុឡើយ។ កត្តាសំខាន់តែមួយគត់នៅពេលនិយាយអំពីគំនិតល្អៗក្នុងការបង្កើតអាជីវកម្ម គឺថាតើអ្នកមានឆន្ទៈដាក់ការងារប៉ុន្មាននិងមានការពិសោធន៍ប៉ុន្មានដែលអ្នកចង់ដំណើរការ?

ស្ថាបនិកដែលទទួលបានជោគជ័យយ៉ាងច្រើនរាប់ទសវត្សរ៍មកហើយរហូតមកដល់បច្ចុប្បន្នបានចាប់ផ្តើមអាជីវកម្មរបស់ពួកគេបន្ទាប់ពីអាយុ35ឆ្នាំ តាមរយៈធ្វើអ្វីមួយឱ្យច្បាស់។

ហើយខាងក្រោមនេះជាការប្រមូលផ្តុំស្ថាបនិកល្បីៗ ចំនួន17 នាក់ដែលបានបើកដំណើរការក្រុមហ៊ុនដែលទទួលបានជោគជ័យយ៉ាងខ្លាំងរបស់ពួកគេដែលមានអាយុចន្លោះពី​ 35 ទៅ 40 ឆ្នាំ ដើម្បីសម្រេចបាននូវចំណុចសាមញ្ញមួយ គឺវាមិនយឺតពេលទេក្នុងការចាប់ផ្តើមអាជីវកម្មឡើយ។

  1. Liu Chuanzhi បានបង្កើតក្រុមហ៊ុន Lenovo នៅអាយុ 39 ឆ្នាំ
  2. Gordon Moore បានបង្កើតក្រុមហ៊ុន Intel នៅអាយុ 39 ឆ្នាំ
  3. Amancio Ortega បានបង្កើត Zara នៅអាយុ 39 ឆ្នាំ
  4. Cher Wang បានបង្កើតក្រុមហ៊ុន HTC នៅអាយុ 39 ឆ្នាំ
  5. Min Kao បង្កើតក្រុមហ៊ុន Garmin នៅអាយុ 38 ឆ្នាំ
  6. Wayne Hughes បានបង្កើតកន្លែងផ្ទុកសាធារណៈ (Public Storage) នៅអាយុ 38 ឆ្នាំ
  7. Masaru Ibuka បានបង្កើតក្រុមហ៊ុន Sony នៅអាយុ 38 ឆ្នាំ
  8. Hugo Boss បានបង្កើត Hugo Boss នៅអាយុ 37 ឆ្នាំ
  9. Milton Hershey បានបង្កើត Hershey នៅអាយុ 37 ឆ្នាំ
  10. Doris Fisher បានបង្កើត Gap នៅអាយុ 36 ឆ្នាំ
  11. Rowland Macy បានបង្កើត Macy នៅអាយុ 36 ឆ្នាំ
  12. Reid Hoffman បានបង្កើត LinkedIn នៅអាយុ 36 ឆ្នាំ
  13. Namihei Odaira បានបង្កើតក្រុមហ៊ុន Hitachi នៅអាយុ 36 ឆ្នាំ
  14. J C. Jacobsen បានបង្កើតក្រុមហ៊ុន Carlsberg នៅអាយុ 35 ឆ្នាំ
  15. លោក Marc Benioff បានបង្កើត Salesforce នៅអាយុ 35 ឆ្នាំ
  16. William Boeing បានបង្កើត Boeing នៅអាយុ 35 ឆ្នាំ
  17. William Procter បានបង្កើត Proctor & Gamble នៅអាយុ 35 ឆ្នាំ

សរុបមក ការចាប់ផ្ដើមអាជីវកម្ម ពេលណាក៏បាន វាមិនអាស្រ័យលើអាយុឡើយ ប៉ុន្តែវាទាមទារឱ្យអ្នកមានភាពច្បាស់ក្នុងការធ្វើអ្វីមួយ និងត្រៀមខ្លួនរួចរាល់ដើម្បីធ្វើអាជីវកម្ម។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ