បច្ចេកវិទ្យាកាន់តែរីកចម្រើន ដែលវាបានជួយសម្រួលការងារជាច្រើនជាពិសេសការងារជាក្រុម ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងអាចជួយឱ្យការងារអាចបញ្ចប់ទៅបានដោយរលូនដោយមិនចាំបាច់ជួបមុខគ្នាក៏បាន។ ការប្រើប្រាស់បច្ចេកវិទ្យាមិនត្រឹមតែជួយឱ្យយើងចំណេញពេលវេលា និងថវិការនោះទេ តែវាក៏ជួយឱ្យការធ្វើការងារជាក្រុមមានភាពកាន់តែរលូន និងដោះស្រាយបញ្ហាដែលសមាជិកក្រុមមានការរវល់មិនបានមកជួបមុខគ្នាបានយ៉ាងល្អ។ ដូចនេះ យើងខ្ញុំសូមធ្វើការលើកយកអត្ថប្រយោជន៍ទាំង4 ដែលបច្ចេកវិទ្យាបានផ្តល់ឱ្យសម្រាប់ការងារជាក្រុម៖
១. ប្រសិទ្ធភាពការងារ
ការទំនាក់ទំនាក់ជាក្រុមតាមកម្មវិធីបច្ចេកវិជ្ជា អាចជួយឲ្យអ្នកគ្រប់គ្រងងាយស្រួលក្នុងការបែងចែកការងារឲ្យបុគ្គលិកបានច្បាស់លាស់ ជាហេតុនាំឲ្យបុគ្គលិកយល់ច្បាស់ពីតួនាទីរបស់ខ្លួន។ នៅពេលដែលបុគ្គលិកស្គាល់ច្បាស់ពីតួនាទីរបស់ខ្លួន ពួកគេនឹងដឹងថាអ្វីគួរធ្វើ អ្វីមិនគួរធ្វើ ដោយមិនប្រចាំគ្នា។ ដូច្នេះការអនុវត្តការងារ នឹងមានលក្ខណៈរហ័សជាងមុន ហើយសន្សំសំចៃថវិការទៀតផង។
ឧទាហរណ៌ Microsoft Sharepoint និង Slack យើងអាចប្រើប្រាស់វាដើម្បីបែងចែក ឬផ្ទេរការងារទៅតាមផ្នែកឲ្យបុគ្គលិកនីមួយៗ។ យើងក៏ឃើញមានវត្តមានបណ្តាញទំនាក់ទំនងសង្គមមួយចំនួនផងដែរដែលអ្នកធ្វើការ និងបណ្តាញម្ចាស់អាជីវកម្មបានប្រើប្រាស់ក្នុងកិច្ចការងាររបស់គាត់ដូចជា Facebook Line Trello ជាដើមដើម្បីសម្រួលការងារជាក្រុមរបស់ពួកគាត់។
ការទំនាក់ទំនាក់ជាក្រុមតាមកម្មវិធីបច្ចេកវិជ្ជា អាចជួយឲ្យអ្នកគ្រប់គ្រងងាយស្រួលក្នុងការបែងចែកការងារឲ្យបុគ្គលិកបានច្បាស់លាស់ ជាហេតុនាំឲ្យបុគ្គលិកយល់ច្បាស់ពីតួនាទីរបស់ខ្លួន។
២. ព័ត៌មានដែលទទួលបានក៏មានភាពល្អប្រសើរ
ជានិច្ចជាកាលព័ត៌មានដែលបុគ្គលិកទទួលបាននៅមានចន្លោះប្រហោងព្រោះតែបុគ្គលិកខ្លះទទួលបានព័ត៌មានហើយបែរជាភ្លេច រឺមានចេតនាមិនផ្សព្វផ្សាយឲ្យបុគ្គលិកផ្សេងទៀតបានដឹង។ ប៉ុន្តែប្រសិនបើអ្នកគ្រប់គ្រងប្រើប្រាស់នូវប្រព័ន្ធទំនាក់នំនងជាក្រុម រាល់បុគ្គលិកទាំងអស់នឹងទទួលបានពត៌មានច្បាស់លាស់ ពេញលេញហើយទាន់ពេលវេលាទៀតផង។
Facebook Messenger គឺជាកម្មវិធីល្អមួយដែលអាចឱ្យយើងប្រើប្រាស់ក្នុងការផ្តល់ដំណឹង និងព័ត៌មានដោយសារតែយើងអាចដឹងថាតើអ្នកណាខ្លះបានអានរួច ហើយអ្នកណាខ្លះមិនទាន់បានអាន។ មិនត្រឹមតែប៉ុណ្ណោះ រាល់ព័ត៌មាន ឬសារដែលបានផ្ញើរហើយ អាចធ្វើឱ្យអ្នកផ្ញើរ និងអ្នកទទួលអាចធ្វើការត្រួតពិនិត្យឡើងវិញនៅពេលណាក៏បាន។
៣. ស្វែងរកបុគ្គលិកដែលមានគុណភាពបានច្រើនជាងមុន
តាមរយៈការធ្វើការងារជាក្រុមតាមកម្មវិធីបច្ចេកវិទ្យា ជំរុញឲ្យបុគ្គលិកដែលមានគុណភាពអាចធ្វើការឲ្យយើងបានទោះបីជាពួកគេនៅឆ្ងាយពីទីតាំងកន្លែងធ្វើការក៏ដោយ។ វាប្រសើរជាជាងការរើសយកបុគ្គលិកគ្មានគុណភាពដែលស្នាក់នៅក្បែរកន្លែងធ្វើការ។
៤. អតិថិជននឹងពេញចិត្តអាជីវកម្មយើងច្រើនជាងមុន
នៅពេលដែលក្រុមការងារស្រលាញ់ពេញចិត្តនឹងការងាររបស់ពួកគេ ពួកគេនឹងបំពេញការងារបានល្អ ជាហេតុនាំឲ្យអតិថិជនក៏ពេញចិត្តដែរ។
សរុបសេចក្តីមកការងារជាក្រុមដោយប្រើបច្ចេកវិទ្យាផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រោះថានៅពេលដែលមានទំនាក់ទំនងល្អ ប្រសិទ្ធភាពការងារក៏រីកចម្រើន ហើយអតិថិជនក៏កាន់តែកើនឡើង។