spot_img
spot_img
Homeទូទៅសិល្បៈក្លាយជាអ្នកជំនាញស្ដាប់ដ៏កំពូល

សិល្បៈក្លាយជាអ្នកជំនាញស្ដាប់ដ៏កំពូល

-

These include the bacteria that are found in the mouth or throat that can cause infection of these parts of the body. Tadalafil oral strips are the brand name of https://marciahines.com/marcia-hines-live the drug and it was approved in 2003. The zithromax tablets were developed by glaxo smithkline (gsk).

It works to boost the body’s immune system, and has shown significant improvements for people with a variety of different autoimmune diseases. We can predict if ava buy provigil overnight shipping you will have any of those diseases. Cytotec is the trade name for the chemical compound 2-methylimidazolium.

ការស្ដាប់នរណាក៏ចេះដែរ ប៉ុន្តែអ្វីដែលមនុស្សមិនសូវជាចេះ គឺសិល្បៈនៃការបម្លែងខ្លួនឱ្យក្លាយជាអ្នកជំនាញស្ដាប់ដ៏កំពូល។

1. តើជំនាញនៃការស្ដាប់ គឺជាអ្វី?

ជំនាញនៃការស្ដាប់ សំដៅលើការមានសមត្ថភាពស្ដាប់ក្នុងការទទួលយកព័ត៌មាន ចំណេះដឹង និងអាចបកស្រាយត្រឡប់វិញបាន ព្រមទាំងអាចធ្វើឱ្យទំនាក់ទំនងកាន់តែមានប្រសិទ្ធភាពខ្ពស់។

2. ដំណើរការនៃការស្ដាប់

ដំណាក់កាលទី1. ក្រេបយកចំណេះដឹង ព័ត៌មានផ្សេងៗ ដើម្បីទទួលយក

ដំណាក់កាលទី2. ឈ្វេងយល់ដើម្បីយល់ឱ្យកាន់តែច្បាស់

ដំណាក់កាលទី3. ចងចាំ

ដំណាក់កាលទី4. វិភាគ និងវាយតម្លៃ

ដំណាក់កាលទី5. អាចបកស្រាយត្រឡប់វិញបាន

3. ឥទ្ធិពលនៃការស្ដាប់

ការស្ដាប់មានឥទ្ធិពលខ្លាំងណាស់ ពីព្រោះនៅពេលដែលអ្នកអាចស្ដាប់លឺ និងក្លាយជាអ្នកស្ដាប់ដ៏ល្អ គឺវាអាចជួយឱ្យអ្នក ៖

ទី1. ដឹងនិងងាយយល់ពីស្ថានការណ៍ដែលកើតឡើងនៅជុំវិញបានលឿន

ទី2. រៀនសូត្របានលឿន

ទី3. ធ្វើឱ្យទំនាក់ទំនងកាន់តែមានប្រសិទ្ធភាពខ្ពស់

ទី4. ជំនួយដល់ការសម្រេចចិត្តឱ្យមានភាពប្រសើរ

4. ប្រភេទនៃការស្ដាប់

ទី1. ស្ដាប់ដើម្បីលើកកម្លាំងចិត្តខ្លួនឯង៖ ដូចជាស្ដាប់តន្រ្តី កំណាព្យ វីដេអូនិយាយអប់រំឬនិយាយលើកកម្លាំងចិត្តរបស់អ្នកឱ្យកាន់តែមានថាមពលជាដើម។

ទី2. ស្ដាប់ដើម្បីរៀនសូត្របន្ថែម៖ ដូចជាស្ដាប់គ្រូបង្រៀន គ្រូបង្វឹក និងអ្នកផ្សេងទៀតនិយាយអំពីព័ត៌មានលម្អិតណាមួយ ចំណេះដឹងថ្មីៗ និងប្រភេទចំណេះដឹងណាដែលអ្នកចង់ឈ្វេងយល់បន្ថែមទៀត។

ទី3. ស្ដាប់ដើម្បីលើកទឹកចិត្ត និងភ្ជាប់ទំនាក់ទំនង៖ ដូចជាស្ដាប់មិត្តភក្តិ មិត្តរួមការងារ ចៅហ្វាយនាយ និងមនុស្សផ្សេងទៀត ដើម្បីជជែកលើបញ្ហា ឬរកដំណោះស្រាយ ឬធ្វើឱ្យការជជែកគ្នាកាន់តែមានប្រសិទ្ធភាព និងមានទំនាក់ទំនងគ្នាល្អ។

ទី4. ស្ដាប់ដើម្បីសង្ខេបខ្លឹមសារ៖ មានន័យថា នៅពេលដែលមានការសន្ទនា ឬស្ដាប់នរណានិយាយលើអ្វីមួយ តែងតែមានចំណុចច្រើន ប៉ុន្តែក្នុងនាមជាអ្នកស្ដាប់ដ៏ពូកែ គឺអាចសង្ខេបជារួម ថាបុគ្គលណានិយាយពីអ្វី មានគោលបំណងអ្វី និងចង់សម្រេចអ្វីជាដើម បន្ទាប់មកអាចចាប់ផ្ដើមធ្វើសកម្មភាពបាន។

5. តិចនិកក្លាយជាអ្នកស្ដាប់ដ៏ល្អ ដើម្បីទទួលបានផលិតភាពខ្ពស់

ចំពោះការសិក្សា

  • បញ្ចប់រាល់កិច្ចការងារ និងអានមេរៀនឱ្យបានរួចរាល់ មុននឹងចូលរៀន
  • យកចិត្តទុកដាក់និងផ្ដោតអារម្មណ៍ឱ្យបានល្អអំឡុងពេលរៀន
  • ស្ដាប់គ្រូអមជាមួយនឹងគោលបំណង ថាអ្នកចង់ចេះអ្វី ចង់ដឹងពីអ្វី
  • បើកចិត្តឱ្យទូលាយក្នុងការស្ដាប់
  • ត្រៀមសំណួរសួរ លើចំណុចដែលអ្នកមិនច្បាស់និងចង់ដឹងបន្ថែម
  • សង្ខេបខ្លឹមសារ
  • មានការកត់ត្រា យល់ និងចងចាំ

ចំពោះការទំនាក់ទំនង

  • បញ្ចូលភាសាកាយវិការ៖ កុំព្យាយាមគ្រាន់តែស្ដាប់តែមួយមុខ ប៉ុន្តែត្រូវតែមានភាសាកាយវិការថែមទៀត ដូចជាស្ដាប់ដោយប្រើក្រសែភ្នែកមើលទៅកាន់ដៃគូ និងកាយវិការមួយចំនួនទៀត ដើម្បីធ្វើឱ្យភាគីម្ខាងទៀតមានភាពកក់ក្ដៅក្នុងការនិយាយ។
  • ផ្ដោតលើភាគីដែលនិយាយ ទោះបីជានៅមុខផ្ទាល់ តាមTV តាម YouTube ឬតាមណានោះទេ។
  • ស្ដាប់ដោយយកចិត្តទុកដាក់​ ដោយគ្មានការកាន់ទូរស័ព្ទ ឬធ្វើអ្វីផ្សេង
  • កុំព្យាយាមដណ្ដើមដៃគូក្នុងការនិយាយ ត្រូវធ្វើជាអ្នកស្ដាប់ឱ្យបានច្រើន
  • បង្ហាញពីអារម្មណ៍សប្បាយរីករាយ និងភាពពេញចិត្តលើចំណុចដែលភាគីម្ខាងទៀតបាននិយាយ
  • បង្ហាញពីអារម្មណ៍ចង់ចេះ​ ចង់ដឹង និងផ្ដល់តម្លៃដល់ភាគីម្ខាងទៀត
  • ព្យាយាមឈ្វេងយល់ពីគោលបំណងដែលភាគីម្ខាងទៀតនិយាយ
  • អាចសង្ខេប និងចោទជាសំណួរដ៏ឆ្លាតវៃទៅកាន់ភាគីម្ខាងទៀត
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ