លោក គាម សៀកឡុង ស្ថាបនិកក្រុមហ៊ុន Century 21 Dream Property បានចំណាយពេលសរសេរសៀវភៅ ត្រឹមតែ 20ថ្ងៃប៉ុណ្ណោះ ពីព្រោះជាការតាក់តែងឡើងចេញពីបទពិសោធន៍ជាក់ស្ដែង ព្រមទាំងមានការផ្ដោតសរសេរខ្លាំង ដើម្បីធ្វើយ៉ាងណាបញ្ចប់សៀវភៅនេះឱ្យលឿន និងការគិតរិះរកគំនិតបន្ថែមដោយសរសេរយ៉ាងណាឱ្យមានជាប្រយោជន៍ខ្លាំងដល់អ្នកអានទាំងអស់។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គិតមកត្រឹមថ្ងៃទី 9 ខែកញ្ញា ឆ្នាំ2021 នេះ គ្រាន់តែអ្នកកក់សៀវភៅដោយពុំទាន់បានឃើញមាតិកាផង មានចំនួនរហូតដល់ 700ក្បាល ដែលជាអ្វីដែលមិនគួរឱ្យជឿ។
បុព្វហេតុនៃការតាក់តែងសៀវភៅនេះឡើង
ទី1. សង្កេតមើលឃើញថា ចំណេះដឹងនៅក្នុងវិស័យនេះ មានការខ្វះខាត ដូច្នេះសៀវភៅនេះ នឹងជួយភ្នាក់ងារថ្មីថ្មោងក្នុងការសិក្សារៀនសូត្រដើម្បីជាចំណេះដឹងបន្ថែម។
ទី2. ចង់ជួយដល់ក្រុមហ៊ុនអចលនទ្រព្យដែលកំពុងចាប់ផ្ដើមថ្មីៗ ដោយខ្វះចំណេះដឹង គ្មានជំនាញ និងគ្មានបទពិសោធន៍
ទី3. ជួយពន្លឺបន្ថែមដល់អ្នកវិនិយោគ កុំឱ្យឆាប់ជឿទៅតាមពាក្យឃោសនា ឬតាមបុគ្គលមួយចំនួនដែលរកស៊ីមិនត្រឹមត្រូវ ដើម្បីចៀសវាងនូវហានិភ័យខ្ពស់ ការពារកុំឱ្យមានការបាត់បង់ប្រាក់ ឬកប់ប្រាក់ក្នុងការវិនិយោគជាដើម។
ទី4. ចូលរួមការងារមនុស្សធម៌ តាមរយៈប្រាក់ចំណូលពីការលក់សៀវភៅនេះ
លក្ខណៈនៃខ្លឹមសារសៀវភៅ
ទី1. បញ្ចូលនូវបទពិសោធន៍និងការអនុវត្តជាក់ស្ដែងនៅក្នុងវិស័យអចលនទ្រព្យ
ទី2. បង្ហាញពី
– ជំហានដំបូងនៃការប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ ដោយដឹងថា ចាប់ផ្ដើមពីណា? ត្រូវត្រៀមអ្វី? ប្រឈមនឹងបញ្ហាអ្វីខ្លះ? មានសក្ដានុពលអ្វី?
– ការបង្កើតក្រុមហ៊ុនអចលនទ្រព្យ ដោយដឹងថា ត្រូវបង្កើតយ៉ាងដូចម្ដេច? ធ្វើការយកបបទពិសោធន៍សិន ឬបង្កើតដោយគ្មានបទពិសោធន៍ ឬត្រូវទិញ Franchise? រួមបញ្ចូលទាំង ការបង្ហាញពីក្រុមហ៊ុនថ្មីៗដែលកំពុងគ្មានចំណូល ឬរកស៊ីខាត។
– ការវិនិយោគអចលនទ្រព្យ ដោយដឹងថា ត្រូវចាប់ផ្តើមយ៉ាងដូចម្តេច? វិនិយោគលើអចលនទ្រព្យប្រភេទអ្វី? នៅទីតាំងណា? វិនិយោគយ៉ាងដូចម្តេចទើបគ្មានហានិភ័យ និងទទួលបានប្រាក់ចំណេញខ្ពស់?
– ចែករំលែកកំហុសជាច្រើនរបស់លោក គាម សៀកឡុងផ្ទាល់ នៅពេលចាប់ផ្ដើមលើវិស័យអចលនទ្រព្យជាលើកដំបូង ទាំងការខាតអស់លុយ 9ម៉ឺននៅក្នុងរយៈពេល 1ឆ្នាំ និងផ្សេងៗទៀតដែលបង្ហាញនៅក្នុងសៀវភៅ។ ព្រមទាំងបង្ហាញពីរបៀបដែលបានស្ដារនូវកំហុសនោះឡើងវិញ។
បញ្ជាក់៖ សៀវភៅនេះ សរសេរបែបរៀបរាប់ជាសាច់រឿងពិត និងមានលើកឧទាហរណ៍ជាក់ស្ដែង។
អត្ថបទប្រយោជន៍នៃការទិញសៀវភៅនេះ
ទី1. ទទួលបានចំណេះដឹងលម្អិតពីដំណើរនៃវិថីអចលនទ្រព្យ ដោយមានលើកឡើងនូវបទពិសោធន៍ពិតជាក់ស្ដែងរបស់អ្នកនិពន្ធ និងបទពិសោធន៍ដែលអតិថិជនបានជួបប្រទះ
ទី2. បានចូលរួមចំណែកកិច្ចការងារមនុស្សធម៌ ពីព្រោះចំណូលដែលបានលក់សៀវភៅនេះ នឹងយកទៅជួយការងារសង្គម ដូចជាជួយជួសជុលសាលារៀនដែលកំពុងត្រូវការជំនួយបំផុតជាដើម។
#អាចជាវសៀវភៅនៅ៖ https://web.facebook.com/NaekArnBooks