ដើម្បីកំដរការអផ្សុក និងបង្កើនសមត្ថភាពការគិតបែបតក្ក ថ្ងៃនេះគេហទំព័រ«គំនិត»សូមនាំមកជូននូវអត្ថបទសំលៀងខួរក្បាលមួយទៀតជូនដល់ប្រិយមិត្ត។ តើត្រៀមខ្លួនសំលៀងហើយឬនៅ? តោះទៅមើលសំណួរទាំងអស់គ្នា!
អ្នកឈរនៅខាងមុខបន្ទប់បិទជិតមួយ ដែលនៅក្នុងបន្ទប់នោះមានអំពូលភ្លើង១។ អ្នកមិនអាចមើលឃើញថា អំពូលភ្លើងនោះត្រូវបានបើកឬក៏បិទនោះទេ។ នៅក្រៅបន្ទប់នោះគឺមានកុងតាក់៣ ហើយកុងតាក់ទាំងអស់គឺបិទ។ អ្នកអាចចុចកុងតាក់ទាំងបីនោះ បិទឬក៏បើកទៅតាមបំណងរបស់អ្នក។ បន្ទាប់ពីធ្វើការសាកល្បងគិត បិទបើកកុងតាក់ទាំងនោះហើយ អ្នកក៏បានចូលទៅក្នុងបន្ទប់ដែលមានអំពូលនោះហើយអ្នកក៏បានដឹងថាកុងតាក់មួយណាដែលជាកុងតាក់បញ្ជាការបិទបើករបស់អំពូលភ្លើងនោះ។ តើអ្នកដឹងយ៉ាងម៉េចទៅ?
ប្រិយមិត្តទាំងអស់សាកល្បងគិតទៅមើល ហើយកុំភ្លេចចែករំលែកចម្លើយរបស់អ្នកជាមួយ«គំនិត»ផងណា! អ្នកអាចសរសេរនៅក្នុងប្រអប់Commentខាងក្រោម ឬក៏អាចសរសេរនៅក្នុងទំព័រFacebook Fan Page របស់«គំនិត»។ ចូលរួមជាមួយ«គំនិត»ទាំងអស់គ្នាដើម្បីភាពសប្បាយរីករាយនិងបង្កើនប្រាជ្ញា:)!
បើប្រិយមិត្តមានចម្លើយហើយ សូមចុចនៅលើតំណភ្ជាប់ Page 2 នៅខាងក្រោមដើម្បីផ្ទៀងផ្ទាត់ចម្លើយ។